ព័ត៌មានអន្តរជាតិ

ក្តៅទៀតហើយ! ក្រុមសកម្មជននៅមីយ៉ាន់ម៉ា សន្យាបន្តធ្វើបាតុកម្មនៅក្នុងសប្តាហ៍នេះ

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បានសន្យានៅថ្ងៃអង្គារទី១៣ ខែមេសានេះថា នឹងធ្វើបាតុកម្មជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធានៅក្នុងអំឡុងថ្ងៃឈប់សម្រាក ដ៏សំខាន់បំផុតរបស់ប្រទេស ។

ថ្ងៃឈប់សម្រាកឆ្នាំថ្មីរយៈពេល ០៥ថ្ងៃដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យ Thingyan ត្រូវបានប្រារព្វឡើងជាធម្មតាដោយការអធិដ្ឋាននការ ធ្វើពិធីសំអាតរូបសំណាកព្រះពុទ្ធនៅតាមវត្តអារាម និងការបោះចោលទឹកនៅតាមដងផ្លូវ ។

ក្រុមសកម្មជនបានទទូចដល់ប្រជាជន នៅក្នុងឆ្នាំនេះឱ្យធ្វើបាតុកម្មជានិមិត្តរូប ចាប់ពីថ្ងៃឈប់សម្រាកនៅថ្ងៃអង្គាររួមទាំងការគូរគំនូរម្រាមដៃបី ដែលប្រើដោយបាតុករនៅលើផើងបុណ្យអុំទូកដែលមានផ្កាពេញដែល ត្រូវបានបង្ហាញជាធម្មតានៅពេលនេះ ។
គួរបញ្ជាក់ថា ក្រុមសកម្មជនមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានការតស៊ូនៅក្នុងឆ្នាំថ្មីនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក  Ei Thinzar Maung ប្រធានក្រុមតវ៉ានៃគណៈកម្មការចម្រុះកូដកម្មទូទៅបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្រុមប្រឹក្សាយោធាមិនមែនជាម្ចាស់នៃពិធីបុណ្យ Thingyan នោះទេ។ អំណាចរបស់ប្រជាជនស្ថិតនៅក្នុងដៃរបស់ប្រជាជន” ។

លោក Ei Thinzar Maung បានលើកឡើងថា ការធ្វើបាតុកម្មនៅថ្ងៃឈប់សម្រាកផ្សេងទៀតប្រឆាំងនឹងរបបយោធារួមមានការលាបថ្នាំលាបពណ៌ក្រហមពុះចែកនៅលើចិញ្ចើមផ្លូវ និងការបំផ្ទុះស្នែងរថយន្ត ។

ក្រុមសកម្មជនក៏បានអំពាវនាវឱ្យមានភាពស្ងៀមស្ងាត់មួយថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះនៃអំពើហឹង្សា និងសម្រាប់ថ្ងៃគោរពសាសនានៅថ្ងៃសៅរ៍ដោយពុទ្ធបរិស័ទបានជំរុញឲ្យស្លៀកពាក់សាសនា និងសូត្រធម៌ជាមួយគ្នា និងសហគមន៍គ្រិស្តសាសនាឲ្យពាក់ពណ៌ស និងធ្វើឲ្យការលើកតំម្កើង៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top