បរទេស៖ ស្ថានទូតចិននៅក្នុងទីក្រុងយ៉ាំងហ្គូន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងតែធ្វើការទាក់ទងជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសមីយ៉ានម៉ា នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ ដែលថា មន្ត្រីការទូតមួយរូប បាននិយាយជាមួយរដ្ឋាភិបាល តំណាងឲ្យរដ្ឋបាលដួលរលំរបស់លោកស្រី អ៊ុង សានស៊ូជី។ កាសែត Irrawaddy បានរាយការណ៍នៅសប្ដាហ៍នេះថា ទីប្រឹក្សាមួយរូបមកពីស្ថានទូតចិន បាននិយាយតាមទូរស័ព្ទជាមួយ សមាជិកនៃគណៈកម្មការតំណាងឲ្យសភា Pyidaungsu Hluttaw កាលពីសប្ដាហ៍មុន នៅក្នុងដំណើរទាក់ទងគ្នាដំបូង...
មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ស្លាប់ដោយជំងឺគាំងបេះដូង មិនមែនចាក់វ៉ាក់សាំង កូវីដ១៩ទេ ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូន ដល់មន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង២និង២០នាទី អធ្រាត្រ ថ្ងៃទី៤ ខែមេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ចូបៃដិន ប្រធានាធិបតីអាមេរិកពិចារណាលើបំណុលរបស់កម្ពុជាដែលលន់ ណន់ បានជំពាក់កាលពីអតីតកាល។ សម្តេចក៏បានលើកជាចំងល់ថា មិនដឹងពេលនោះលន់ ណន់ ខ្ចីលុយអាមេរិកយកទៅធ្វើអ្វីនោះទេ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកថ្ងៃទី១០ មេសា នេះបានស្នើឲ្យធនាគារ យោគយល់បន្ថែមទៀត ដល់ពលរដ្ឋកើតជំងឺកូវីដ១៩ ក៏ដូចអ្នកធ្វើចត្តាឡីស័ក បន្ថែមទៀត ព្រោះតំណាក់កាលនេះ កម្ពុជាកំពុងជួបបញ្ហាកូវីដ១៩។ ការស្នើរបស់សម្តេចនេះ ក្រោយសមាគមធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ បានពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩ ចំនួន១ខែ៕
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានសរសេរថាមេដឹកនាំ នៃប្រទេសអាល្លឺម់ង់លោក ស្រីអធិកាបតី Angela Merkel បានធ្វើការអំពាវនាវត្រង់ៗ ទៅកាន់មេដឹកនាំរុស្សីលោកប្រធានាធិបតី Vladimir Putin ដើម្បីឲ្យរុស្សីគួរតែសម្រេចចិត្ត ដកទ័ពចេញពីតំបន់ព្រំដែនក្បែរអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលជាមួយគ្នានេះលោក Putin បានព្យាយាមបង្វែរការ ចោទប្រកាន់ទៅលើរដ្ឋាភិបាលក្រុងកៀវ ដែលជាអ្នកបង្កបញ្ហានៅក្នុងតំបន់នេះ។ មួយរយៈនេះអ៊ុយក្រែនតែងតែ បានធ្វើការប្រកាសអាសន្នអំពី...
ប្រេងឆា ហេលស៊ី ឆេហ្វ (Healthy Chef) ឆ្លងកាត់ការផលិតប្រកបដោយ ស្តង់ដារអនាម័យ និងការត្រួតពិនិត្យគុណភាព យ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបានថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណភាព និងសុវត្ថិភាពខ្ពស់ សម្រាប់ការចម្អិនម្ហូបអាហារ ទទួលទានរបស់អតិថិជន។ ការផលិតប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបានត្រួតពិនិត្យ លើគុណភាពចាប់តាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រកាសថា រដ្ឋនឹងជួយបង់ថ្លៃទឹក-ភ្លើង ដល់គ្រួសារស្លាប់ ដោយកូវីដ៥ខែ និងគ្រួសារឆ្លងជួយបង់៣ខែ ដើម្បីជួយ សម្រួលការលំបាក៕
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា កម្ពុជាមានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មី ចំនួន៤៨៣នាក់៕
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ក្រុងហុងកុង បានបញ្ជាក់ថា ខ្លួនបានស្នើសុំឱ្យក្រុមហ៊ុន AstraZeneca បញ្ឈប់ការផ្តល់វ៉ាក់សាំង COVID-១៩ របស់ខ្លួន ចំពេលមានការភ័យខ្លាចពីផលប៉ះពាល់ធ្ងន់ធ្ងរ និងការព្រួយបារម្ភលើប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសថ្មី ។ និយតករឱសថអឺរ៉ុបបានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា វ៉ាក់សាំង...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ប្រទេសចិន បានទទូលជោគជ័យទំាងស្រុង ដែលបានបញ្ជូនផ្កាយរណបពិសោធមួយទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយួន នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន នៅថ្ងៃសុក្រនេះ ។ ផ្កាយរណប ជាលើកទី៣នៃប្រភេទ Shiyan-6 ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង៧និង០១នាទីព្រឹក ម៉ោងនៅក្រុងប៉េកាំង ។...