រ៉ង់ហ្គូ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស ថាខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែលើកលែង ចំពោះសកម្មភាព ដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាល ដែលបានរឹបអូសអំណាចកាលពីដើមខែកុម្ភៈកន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វាហាប់ជាមួយក្រុមឧទ្ទាមជនជាតិភាគតិចយ៉ាងតិចពីរក្រុម ដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន។ ក្រុមបែបនេះរាប់សិបក្រុមបានស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាល ពេលខ្លះតាមរយៈការតស៊ូប្រដាប់អាវុធ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងមានភាពតានតឹងនិងបទឈប់បាញ់ហាក់មានភាពផុយស្រួយ។ ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី ផ្តោតលើការមិនគោរពស៊ីវិល អំពាវនាវដល់និយោជិកក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសមាជិក ក្រុមប្រឹក្សាសន្តិសុខពិភពលោក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយមានតំណាងចូលរួម ពីភាគីសហរដ្ឋអាមេរិក និងចិន គឺលទ្ធផលបង្ហាញមកថា ប្រទេសមហាអំណាចទាំង២នេះ ខ្វែងគំនិតគ្នា១៨០ដឺក្រេ។ ខ្វែងគំនិតគ្នា ១៨០ដឺក្រេនោះ គឺទី១៖ ភាគីសហរដ្ឋអាមេរិកមានបំណង ធ្វើឲ្យប្រទេសភូមាមានស្ថិរភាពនយោបាយឡើងវិញ តាមរយៈដាក់ទណ្ឌកម្ម និងវិធានការណ៍កៀបសង្កត់ ក្រុមទាហាន ដើម្បីប្រគល់អំណាចជូនលោកស្រី អង់សាន...
ភ្នំពេញ ៖ ក្រុមមន្រ្តីជាន់ខ្ពស់ របស់រាជធានីភ្នំពេញ បានឲ្យប្រជាពលរដ្ឋ ដែលជាបុគ្គលិករដ្ឋនិងក្រុមហ៊ុនឯកជន នានា ដែលចេញពីធ្វើការ នៅក្រោយម៉ោង៨យប់ ត្រូវមានលិខិត បញ្ជាក់ពីស្ថាប័ន ហើយដាក់តាមខ្លួន ជាប់ជានិច្ច។ សាលារាជធានីភ្នំពេញ ដាក់បម្រាមគោចរហាមឃាត់ ការធ្វើដំណើរ ពីម៉ោង៨យប់ដល់៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃចាប់ពី១-១៤មេសា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។ លោក ឃួង...
ប៉េកាំង៖ ប្រទេសចិនបានរិះគន់ប្រទេសចំនួន ១៤ រួមមានប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ចំពោះការធ្វើនយោបាយលើ បញ្ហាប្រភពដើមនៃវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេបានសម្តែងការ ព្រួយបារម្ភលើការស៊ើបអង្កេតរួមគ្នាមួយ ដែលធ្វើឡើងដោយ អង្គការសុខភាពពិភពលោក និងទីក្រុងប៉េកាំងនៅក្នុង ទីក្រុងរបស់ប្រទេសចិន។ អ្នកជំនាញវីរុសចិន បានអះអាងថាការស៊ើបអង្កេត ស្រដៀងគ្នានេះគួរតែត្រូវបាន អនុវត្តនៅក្នុងប្រទេសផ្សេងទៀត ដើម្បីកំណត់ប្រភពនៃវីរុស ដែលបង្កឱ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា គំនិតដែលថាការស៊ើបអង្កេត គួរតែត្រូវបានធ្វើឡើងតែនៅក្នុងប្រទេសចិន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ “អំពើប្រល័យពូជសាសន៍” ដែលបានកើតឡើងប្រឆាំងនឹង ជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅក្នុងប្រទេសចិន នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដែលបានចេញផ្សាយជាលើកដំបូង ក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ របាយការណ៍ឆ្នាំ២០២០ បានឲ្យដឹងថាការរំលោភបំពាន លើក្រុមជនជាតិភាគតិច និងសាសនានៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន រួមមានការដាក់ពន្ធនាគារដោយបំពាន ឬការដកហូតសិទ្ធិរាងកាយ ធ្ងន់ធ្ងររបស់ជនស៊ីវិលជាង ១...
ភ្នំពេញ៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ និងការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូន ជនរួមជាតិ របស់យើង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នំា២០២១ថា សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិសម្រាប់សហរដ្ឋអាមេរិក និងហ្វីលីពីនបានជួបពិភាក្សាស្តីពី ការព្រួយបារម្ភរួមគ្នារបស់ពួកគេ ចំពោះសកម្មភាពរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលបានអំពាវនាវកាលពីថ្ងៃពុធ ។ ហ្វីលីពីនបានពណ៌នាវត្តមានរបស់ទូកចិន រាប់រយគ្រឿងនៅខាង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ២០០ម៉ាយ ស្មើនឹងប្រមាណ ៣៧០គីឡូម៉ែត្រ នៅឯតំបន់ប្រជុំកោះ...
ឡុងដ៌៖ ភាពតានតឹងនៅតែមិន ប៉ាន់ស្មានបានរវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុប ខណៈដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ទំនងជានឹងបន្តទៅមុខទៀត ជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីពេលថ្មីៗនេះគណៈកម្មការអឺរ៉ុប បានបង្ហាញនូវកំណែប្រែថ្មី នៃយន្តការតម្លាភាពនៃការនាំចេញរបស់ខ្លួន សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីភាពផ្ទុយគ្នា និងសមាមាត្រសម្រាប់ វាយតម្លៃថាតើវ៉ាក់សាំងទាំងនេះ អាចត្រូវបាននាំចេញទៅកាន់ប្រទេស មិនមែនជាសហភាពអឺរ៉ុបឬយ៉ាងណា។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der...
ភ្នំពេញ៖ ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានប្រជាពលរដ្ឋឃើញ និងថតបាន នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខណៈដែនជម្រកសត្វព្រៃ កែវសីម៉ា គឺជាទីជម្រកដ៏ធំមួយ របស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ យោងតាម ក្រសួងបរិស្ថានបាឲ្យដឹងថា បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ...