រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថារដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់ រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែង ចំពោះសកម្មភាពដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាល របស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាច របស់ខ្លួននៅក្នុងខែកុម្ភៈ ។ ការប្រកាសនេះបានធ្វើឡើង...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ដើម្បីកាត់បន្ថយនូវការ ឆ្លងរាលដាលវីរុសកូរ៉ូណា និងឲ្យស្ថិតនៅក្នុងកម្រិតស្រាល ដែលនាំមកនូវការធូរស្បើយបន្តិចម្តងៗឡើងវិញ ជាប្រក្រតីនៅពាក់កណ្តាលខែឧសភា សាលារៀនជាច្រើន នៅក្នុងប្រទេសបារាំង នឹងត្រូវបិទដំណើរការរយៈពេល០៣សប្តាហ៍ និងការធ្វើដំណើរទៅមករបស់ពលរដ្ឋ ក៏ត្រូវបានរឹតត្បិតដែរ ហើយកងកម្លាំង នឹងត្រូវដាក់ពង្រាយនៅតាមតំបន់ ជាច្រើន និងដាក់នៅទូទាំងប្រទេស ។ លោក អ៊ីម៉ាណូអ៊ែល...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា យោធាជើងទឹក របស់ប្រទេសលីប៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីការជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ សរុបចំនួន១៦៣នាក់ ដែលជាជនជាតិខុសគ្នា មកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក នៅឆ្នេរសមុទ្រខាងលិចនៃប្រទេស ។ យោធាជើងទឹកលីប៊ី បាននិយាយថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅក្នុងប្រតិបត្តិការចំនួន២ ដោយបានបន្ថែមថា...
ភ្នំពេញ ៖ អ្នកនាំពាក្យមន្ទីរ ប៉ង់តាហ្គោន សហរដ្ឋអាមេរិក លោក John Kirby បានថ្លែងនៅក្នុងសន្និសីទ កាសែតមួយ នៅថ្ងៃសុក្រថា យោធាសហរដ្ឋអាមេរិក គ្រោងនឹងកាត់បន្ថយជម្លោះ និងលើកកម្ពស់សន្តិភាព ជាមួយប្រទេសចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែកងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តហោះហើរ និងធ្វើដំណើរតាមសមុទ្រ ក្នុងសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមគេហទំព័រ...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ របស់ខ្លួនហៅកាត់ថា USAID បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយចំនួន៨៧៥.០០០ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតប ចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានា នៅកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ USAID នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ...
ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីចេញសេចក្តីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ក៏ដូចការប្រមូលផ្តុំនានា នាពេលយប់ ២សប្តាហ៍ហើយនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា បើនៅតែបន្តរឹងទទឹង ធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ កញ្ញា ពេជ្រ សោភាតារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានប្រកាសពីលទ្ធផលនៃការ ធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន៣ដង គឺបង្ហាញថា កញ្ញាគ្មានជំងឺកូវីដ១៩នោះទេ ។ កញ្ញាក៏បានផ្ញើសារទៅប្រជាពលរដ្ឋថា បើសង្ស័យ ខ្លួនមានផ្ទុកជំងឺកូវីដ១៩ ត្រូវទៅធ្វើតេស្តរក មេរោគភ្លាមៗ ដើម្បីជៀសវាងការចម្លងទៅអ្នកផ្សេង។ តារាមួយចំនួនរបស់ផលិតកម្មហង្សមាសបានផ្ទុកជំងឺវីដ១៩ ក្នុងនោះអ្នកនាង...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសគុយបា បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធថា អ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតមានចំនួន១.០៥១នាក់ គិតក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃដែលមាននៅក្នុងកំណត់ត្រា រួមទាំងមានអ្នកស្លាប់០៣នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៧៥.២៦៣នាក់ និងស្លាប់កើនដល់៤២៤នាក់ ។ លោក Francisco Duran នាយកផ្នែកជំងឺឆ្លង និងអនាម័យជាតិ នៃក្រសួងខាងលើបាន ធ្វើការកត់សម្គាល់ថា...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-១៥ខែមេសា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតា ចាប់ពីថ្ងៃទី០១-១៥ ខែមេសា គឺ៣៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត ៣២៥០រៀលក្នុងមួយលីត្រ ។ បើប្រៀបធៀបតម្លៃ កាលពីថ្ងៃទី១៦-៣១ ខែមីនា គឺសាំងធម្មតាចុះ៥០រៀល និងម៉ាស៊ូតចុះ១០០រៀល៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានជម្រុញបន្ថែម ឲ្យខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ ពិនិត្យតាមដាន ចំពោះទីតាំងមួយចំនួនដែល បានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩នោះ ធ្វើយ៉ាងណាកុំឲ្យមានការលួចលាក់បើកដំណើរ ការដែលលជាហេតុនាំឲ្យមានហានិភ័យ នៃការចម្លងកាន់តែខ្ពស់ក្នុងមូលដ្ឋាន ។ ក្រោយកិច្ចប្រជុំ រយៈពេលប្រមាណ...