ស្វាយរៀង ៖រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១បានជម្រាបជូនដល់ លោកនាយកក្រុមហ៊ុនកាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ស្ដីពីការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការនៅក្នុងកាស៊ីណូជាបណ្ដោះអាសន្ន។ សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀងដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួង សុខាភិបាល ជ្រាបថាកន្លងមកក្រុមហ៊ុនកាស៊ីណូរបស់លោកបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួង សុខាភិបាលដើម្បីទទួលបានការអនុញ្ញាតក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួនស្របតាម វិធានសុខាភិបាលនិងគោលការណ៍ប្រតិបត្តិការស្តង់ដារ(SOPs)។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីមួយ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៩ មីនា ២០២១ ចាប់ផ្តើមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៣០០កេស ដល់មន្ទីរពេទ្យចំនួន១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែលរដ្ឋាភិបាល កំណត់ជាកន្លែងសម្រាប់ផ្តល់វ៉ាក់សាំង AstraZeneca ជូនមនុស្សចាស់ អាយុ៦០ឆ្នាំឡើងទៅ។ ក្រុមហ៊ុននឹងធ្វើការចែក ទឹកបរិសុទ្ធ...
ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌ១៤ ដើម្បីចូលរួមបង្ការទប់ស្កាត់។ លោក កែ ពន្លក នាយករងរដ្ឋបាលរាជធានីបានឲ្យដឹងថា លោកឃួង ស្រេង បានយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩...
ព្រុចសែល៖ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃច័ន្ទបានព្រមាន អំពី“ ឥទ្ធិពលដូមីណូ” នៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកស្រី បានប្រាប់កិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីបំណុលអន្តរជាតិ និងសាច់ប្រាក់ងាយស្រួលថា “យើងប្រថុយនឹងវិបត្តិជំងឺរាតត្បាត បិទបាំងវិបត្តិមួយចំនួនទៀត ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ។ នៅក្នុងនោះដែរលោកស្រី Von...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមបង្រ្កាបភេរវកររបស់ខ្លួន នៅទីលាន Densus 88 កាលពីថ្ងៃចន្ទ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាភេរវករ នៅស្រុក Bekasi ស្ថិតក្នុងខេត្តជ្វាលិច និង០២នាក់ផ្សេងទៀតនៅស្រុក Kramat Jati នៃរដ្ឋបាលក្រុង ហ្សាការតាខាងកើត...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ លោក បានបញ្ជាក់នៅលើបណ្តាញសង្គម Alvi កាលពីថ្ងៃចន្ទ ។ លោកប្រធានាធិបតីបានឲ្យដឹងថា គាត់បានទទួលវ៉ាក់សាំងកូវីដ១៩ ដូសលើកទី១ហើយ “ប៉ុន្តែ អង់ទីគ័រ បានចាប់ផ្តើមបង្កើតឡើង...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា តម្លៃមាសនាពេលអនាគត ដែលបានបង្ហាញនៅលើ តារាងដោយក្រុមហ៊ុន COMEX ដែលជាទីផ្សារដោះដូរទំនិញ នៅក្រុងញ៉ូវយ៉ក កាលពីថ្ងៃចន្ទ បានធ្លាក់ ដោយសារតែតម្លៃប្រាក់ដុល្លារអាមេរិក បានកើនឡើង ។ ទីផ្សារមាសសម្រាប់ការ ចែកចាយនៅខែមិថុនា នឹងធ្លាក់ចុះ២០,១ដុល្លារអាមេរិក ឬស្មើនឹង១,១៦ ភាគរយមកនៅត្រឹម តម្លៃ១.៧១៤,៦ដុល្លារក្នុងមួយអោន...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកាភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ដែលការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែង លោកវេជ្ជបណ្ឌិត ឆន មុនី...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចបិទជាបណ្ដោះអាសន្ន ការចេញ-ចូល ក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បន្ទាប់ពីរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សេចក្តីប្រកាសនេះ ចាប់អនុវត្ត ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់មានការជូនដំណឹងឡើងវិញ។
ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ បូ រី ដែលបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជាដោយបាន សរសេរខ្លឹមសារភ្ជាប់នៅលើរូបភាព ក្នុងន័យជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់សម្តេចត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយរបស់ ស្នងការនគរបាលខេត្តបាត់ដំបង។ ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិតគឺ ហួន...