Covid-19

សប្បុរសជន បន្តនាំអំណោយផ្ដល់ជូន ប្រធានគណៈកម្មការ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាពេលនេះមានដូចជា ថវិកាសរុបចំនួន ៣ លានរៀល ទឹកបរិសុទ្ធ ៧០០ យួរ និង ៦០ កេស ។

ស្ថិតក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឯកភាពគ្នា នាំអំណោយដ៏ថ្លៃថ្លា ជាថវិកានិងសម្ភារៈ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top