ភ្នំពេញ ៖ លោក គួច ចំរើន បានប្រកាសឲ្យអភិបាល ក្រុង-ស្រុក ប្រមូលការបង់ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ី រាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ៕
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ដើម្បីធ្វើការពិភាក្សាគ្នា ស្តីពីវិធីដោះស្រាយបញ្ហាទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន គឺជាឃាតករ។ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងហៅត្រឡប់មកវិញ...
បរទេស ៖ កងកម្លាំងចម្រុះអារ៉ាប់ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើគោលដៅ យោធានានា ដែលជា របស់ពួកឧទ្ទាមហូធី នៅក្នុងទីក្រុងសាណាអា ប្រទេសយេម៉ែន នាព្រឹកថ្ងៃអាទិត្យនេះ។ ដោយលើកឡើង ពីប្រភពនៅយេម៉ែន ទីភ្នាក់ងារសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការវាយប្រហារនោះ បានផ្តោតគោលដៅ លើទីតាំងនានា...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។...
កំពង់ចាម ៖ សប្បុរសជនជាច្រើន បានបន្តឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ដកំពង់ចាម។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥០ ០០០រៀល ក្នុងម្នាក់...
កោះកុង : លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមានៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា លោកបានបញ្ជាឲ្យ លោកស្រី លាង ហ៊ឹម ហៅ ម៉ាហ្គោល ដែលដីរំលោកចូលដីព្រែក ក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរស្រុកមណ្ឌលសីមា ត្រូវកាយអាចម៌ដីចេញវិញ ត្រឹមតែមួយសប្តាហ៍ ។ លោកបានបន្តថា ផ្ទៃដីដែលលោកស្រីបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែក...
ភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលចេញវិធានការទប់ស្កាត់នាំចូលផលិតផល បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី (HTPs) លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយហេតុថា យុវជនខ្មែរមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិក និងHTPs ដែលមានកត្តាហានិភ័យយ៉ាងធំ នៃការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅយកឪពុក-ម្តាយ និងក្មួយរបស់ខ្លួនមកព្យាបាលជំងឺកូវីដ១៩ ក្រោយរកឃើញ មានផ្ទុកជំងឺនោះ បញ្ញា សិទ្ធ បានលើកឡើងថា ការពិតពួកគាត់មិនមានជំងឺទេ គឺក្រុមគ្រូពេទ្យមកយក នោះច្រឡំឈ្មោះប៉ុណ្ណោះ ។ បញ្ញា សិទ្ធប្រកាសខ្លួនថាមានជំងឺកូវីដ១៩ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀត ហើយគឺលោក ថែល ថៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានផ្ទុកជំងឺកុវីដ១៩ ក្រោយពីតារានៅផលិតកម្មនេះ មានការឆ្លងជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយ របស់ផេកសិល្បករកម្ពុជា នាព្រឹកថ្ងៃ២២ មីនា។ ក្រោយការរកឃើញ តារានេះមានផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាលក៏បានចុះបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពពសុខាបញ្ញា ភូមិតាខ្មៅ១...