កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងលោកនាយរដ្ឋបាលស្រុក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានបន្តគិតគូរ យកចិត្តដាក់លើការងារ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ដោយឥតគិថ្លៃ...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះ សមរម្យមួយ ឲ្យគ្រួសារនាយប្រុញ ដែលកំពុងមាន ជីវភាពខ្វះខាតខ្លាំង និងមានឪពុក ជាជនពិការផងដែរ ។ លោក ពេជ្រ ស្រស់ប្រធានគណបក្ស យុវជនកម្ពុជា បានប្រកាសតាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២១មីនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១មីនានេះបានចេញសារាចរណែនាំដោយសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសសពិធីបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីលោក Boyko Borissov កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសអំពាវនាវសុំឲ្យរុស្សីក្នុងការបញ្ជប់ ទៅនៃការធ្វើចារកម្មមកលើប្រទេសរបស់លោក ពោលគឺនៅតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលតុលាការកំពូល នៃប្រទេសប៊ុលហ្គារីបានប្រកាសដាក់ទោសមនុស្ស៦នាក់ ដែលមានការពាក់ព័ន្ធទៅនឹងសកម្មភាពចារកម្ម ទៅឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ ព្រះរាជអជ្ញារនៃប្រទេសប៊ុលហ្ការី បានប្រកាសកាលពីថ្ងៃសុក្រថាសមាជិកនិងក្រុមជនសង្ស័យ ដែលមានរួមទាំងអតីតនិងមន្ត្រីយោធាបច្ចុប្បន្នផងបានធ្វើការលួច យកទិន្នន័យសំខាន់ៗរបស់ប៊ុលហ្គារីផងរបស់អង្គការណាតូផង និងព្រមទាំងសហភាពអ៊ឺរ៉ុបផងទៅឲ្យមន្ត្រីរបស់ប្រទេសរុស្សីម្នាក់ នៅឯស្ថានទូតរុស្សីនៅក្នុងទីក្រុង Sofia។ រំលឹកដែរថារយៈពេល១៨ខែចុងក្រោយនេះ ប៊ុលហ្គារីបានធ្វើការបណ្តេញចេញមន្ត្រីទូតរបស់រុស្សី ចំនួន៦នាក់មកហើយរាប់បញ្ចូលទាំងមេបញ្ជាការយោធាម្នាក់ ជុំវិញករណីនៃការសង្ស័យធ្វើចារកម្មនៃព័ត៌មាន រឹតចំណងទំនាក់ទំនងការទូតជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងណាតូ...
បរទេស៖ ស្ថាបនិករបស់វ៉ាក់សាំង BioNTech ដែលត្រូវបានគេស្គាល់ថាគឺជាវ៉ាក់សាំងដំបូងគេបំផុត លើលោកត្រូវបានគេទទួលស្គាល់ឲ្យមានការប្រើប្រាស់ ជាផ្លូវការនោះបានបញ្ជាក់ពីភាពសុទិដ្ឋិនិយមរបស់ខ្លួនថា ស្ថានភាពវាយលុយករបស់កូវីដនឹងត្រឡប់មកស្ថិតនៅ ក្រោមការគ្រប់គ្រងវិញ នៅក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់អ៊ឺរ៉ុបនៅក្នុងរដូវក្តៅខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគណកម្មាការ នៃសហភាពអ៊ឺរ៉ុបកំពុងប្រឈមមុខនឹងការរិះគន់ជុំវិញ ការចាប់ផ្តើមចាក់ថ្នាំបង្ការយឺតរបស់ពួកគេដោយសារតែការបង្អាក់ ការផ្គត់ផ្គង់ដែលធ្វើឱ្យប្លុកនេះស្ថិតនៅឆ្ងាយពីបណ្តាប្រទេសមួយចំនួន ដូចជាអ៊ីស្រាអែលអង់គ្លេសនិងសហរដ្ឋអាមេរិកជាដើម ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។ ប៉ុន្តែយោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះបានសរសេរថាស្ថាបនិក BioNTech លោក Ugur Sahin បានបង្ហាញអំពីជំនឿចិត្តថាបញ្ហានានានឹងត្រូវបានដោះស្រាយឲ្យបានប្រសើរឡើង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារមន្ដ្រីនគរបាល ចំនួន២រូប ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលថ្មីៗនេះ ។ ក្នុងសារលិខិតមួយសម្ដេច ស ខេង បានផ្ញើសាររំលែកមរណទុក ជូនលោកស្រី...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបង្កើនភាពជាដៃគូ ការពារជាតិអាមេរិកនិងឥណ្ឌា គឺជាអាទិភាពមួយ នៃរដ្ឋបាលលោក បៃដិន ស្របពេល លោកពិពណ៌នា ចំណងមិត្តភាព រវាងប្រទេសទាំងពីរថា ជាចំណុចរឹងមាំ នៃសេរីភាព និងភាពបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សមភាគីឥណ្ឌា នៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក ចង់បង្កើននិងពង្រឹង ចំណងមិត្តភាពសន្តិសុខ ជាមួយប្រទេសឥណ្ឌា ជាពិសេសនោះ ក្នុងការចែករំលែកព័ត៌មានគ្នា និងការដឹកជញ្ជូន ។ លោក Lloyd Austin តាមសេចក្តីរាយការណ៍ កំពុងតែធ្វើ ទស្សនកិច្ចដំបូង...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្អែកនេះតទៅ និស្សិតចំនួន ១៨៨នាក់ នឹងចាប់ផ្តើមចូលរៀន នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ថ្នាក់សិក្សាឆ្នាំមូលដ្ឋាន ជាមួយនឹងការ បង្រៀនផ្ទាល់ពីបន្ទប់រៀនតាមរយៈប្រព័ន្ធអនឡាញដើម្បីសុវត្ថិភាពជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ថ្មីៗនេះ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកបវេសនកាលចូលរៀនឆ្នាំសិក្សាថ្មីជាផ្លូវការតាមរយៈប្រព័ន្ធអនឡាញ...
បរទេស៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ករណីឆ្លងជម្ងឺកូវីដ១៩ថ្មី ដល់ទៅចំនួន៧.៩៩៩ករណី ហើយនេះជាទីពីរដែលប្រទេសនេះ មានករណីឆ្លងខ្ពស់ជាប់គ្នាក្នុងករណីឆ្លងប្រចាំថ្ងៃ។ នៅក្នុងសេចក្តីប្រកាសជូនដំណឹង ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បាននិយាយថា ករណីបានបញ្ជាក់សរុប បានកើនឡើងដល់ចំនួន៦៥៦.០៥៦ករណី ស្របពេលដែលករណីស្លាប់ បានកើនដល់ចំនួន១២.៩៣០នាក់ ក្រោយការស្លាប់ជាង៣០ករណី ត្រូវបានគេកត់ត្រានៅថ្ងៃសៅរ៍នេះ។ គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែប្រយុទ្ធប្រឆំាងការងើបឡើងសារជាថ្មីនៃការឆ្លងជម្ងឺកូវីដ១៩ ដោយរួមទាំងប្រភេទថ្មីនិងប្រភេទផ្លាស់ប្តូរផ្សេងទៀត ធ្វើឲ្យពន្យាពេលការបើកឡើងវិញ...