ព័ត៌មានជាតិ

ប្រធានគណបក្ស​ យុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះ សមរម្យមួយ ឲ្យគ្រួសារនាយប្រុញ ដែលកំពុងមាន ជីវភាពខ្វះខាតខ្លាំង

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះ សមរម្យមួយ ឲ្យគ្រួសារនាយប្រុញ ដែលកំពុងមាន ជីវភាពខ្វះខាតខ្លាំង និងមានឪពុក ជាជនពិការផងដែរ ។

លោក ពេជ្រ ស្រស់ប្រធានគណបក្ស យុវជនកម្ពុជា បានប្រកាសតាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២១មីនា ឆ្នាំ ២០២១ នេះថា «បងប្អូនណាស្គាល់ក្មួយប្រុញ ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ខ្ញុំនឹងជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យ ជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុក គាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន ។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹម ជនក្រីក្រលេខខ្ញុំ 070757777» ។

ភ្លាមៗនោះផងដែរ លោក ពេជ្រ ស្រស់ បានណែនាំឲ្យក្រុមការងារ របស់លោក ទាក់ទងនាយប្រុញរួចហើយដើម្បីជួយធ្វើកូនផ្ទះ ជូនពួកគាត់ឲ្យបានសមរម្យ ។

លោក ពេជ្រ ស្រស់ បញ្ជាក់បន្ថែមថា «ញុំបានឲ្យក្រុមការងារ ខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះ ជូនពួកគាត់ឲ្យបាន សមរម្យ ជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះ ជូនពួកគាត់ជាមួយខ្ញុំបាន ។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹម ជនក្រីក្រលេខABAខ្ញុំ 070777771»៕

To Top