ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យគណៈកម្មការអន្តរក្រសួង ត្រូវខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយ អំពីការលក់លេខពិសេសផ្ទាល់ខ្លួន ទៅកាន់បណ្ដាក្រុមហ៊ុនឯកជនធំៗ ដើម្បីកៀរគរចំណូលថវិកាជាតិ បានច្រើនថែមទៀត។ សូមរំលឹកថាកាលពីឆ្នាំ២០២០ ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០%...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែនរុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការជាការឆ្លើយតប។ នាវិកនៃយន្តហោះរុស្ស៊ីបានកំណត់ គោលដៅជាយន្តហោះ...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំលឹកពីផែនការវិលត្រឡប់ មកស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានបញ្ជាក់ពីសកម្មភាពលោក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណង ជាង១សែនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែក វប្បធម៌ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅប្រទេសកម្ពុជា។ សូមជម្រាបថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសា ណូណិផ្នែកវប្បធម៌) ថវិកាចំនួន៩០,៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្ម ចំនួន៨ខ្សែ នៅវិទ្យាស្ថា នជាតិអប់រំកាយ និងកីឡា...
ហ្សឺណែវ៖ អ្នកជំនាញយូអិនម្នាក់ បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គួរតែដាក់ទណ្ឌកម្មសព្វាវុធជាសកល និងដាក់ទណ្ឌកម្មប្រឆាំង នឹងយោធាមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ នៅក្នុងរបាយការណ៍ថ្មី លោក Thomas Andrews អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ...
ភ្នំពេញ ៖ បុរសជាសន្តិសុខ នៅសណ្ឋាគារសុខា ដែលបានដោះលែងស្រ្តីជនជាតិចិន ២នាក់ ក្នុងពេលធ្វើចត្តាឡីស័កនោះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានបញ្ជូនទៅអនុគណៈកម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដែលមានទីបញ្ជាការ ស្ថិតនៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបន្តនិតិវិធី ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ក្រោយធ្វើចត្តាឡីស័ក១៤នេះ...
ភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រើអំពើហិង្សា លើក្មេងស្រីរស់នៅជាមួយ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារអបអរសារទរ ប្រធានាធិបតីលោក NANA ADDO DANKWA AKUFO-ADDO ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋហ្គាណា និងក្នុងឱកាសសាធារណរដ្ឋហ្គាណា បានក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩...
បរទេស៖ ពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន នាថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក លើមេបញ្ជាការពីររូបរបស់ខ្លួន គឺជាភស្តុតាងបង្ហាញថា អាមេរិកកំពុងតែអូសបន្លាយសង្គ្រាម និងធ្វើឲ្យមានវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង។ មន្ត្រីហូធីមួយរូប ឈ្មោះ Mohammed Abdulsalam បាននិយាយយ៉ាងដូច្នេះថា “អាមេរិកកំពុងតែធ្វើការថ្កោលទោសខ្លួនឯង និងកំពុងតែបញ្ជាក់ថា ខ្លួនមិនគិតបញ្ឈប់ភាពគឃ្លើន និងថា ខ្លួនឈរនៅពីក្រោយការអូសបន្លាយសង្គ្រាម និងធ្វើឲ្យវិបត្តិមនុស្សជាតិ...
ហ្សាកាតា៖ ប្រធានាធិបតីលោក ចូកូ វីដូដូ បានលើកឡើងថា អតិថិជនឥណ្ឌូនេស៊ី គួរតែត្រូវបានលើកទឹកចិត្ត ឱ្យស្រឡាញ់ផលិតផលក្នុងស្រុក និងស្អប់ផលិតផលបរទេស ព្រោះលោកបានជំរុញឱ្យមន្រ្តីរក្សាជំហរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ៥ ភាគរយនៅឆ្នាំនេះ។ ថ្លែងនៅក្នុងឱកាស នៃកិច្ចប្រជុំថ្នាក់ជាតិ នៃក្រសួងពាណិជ្ជកម្មលោកចូកូ វីដូដូ ដែលជាប្រធានាធិបតី ត្រូវបានគេស្គាល់ជាទូទៅ បានជំរុញឱ្យឧស្សាហកម្ម ប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ជាជាងនាំចូល...