ព័ត៌មានជាតិ

ស្រ្តីម្នាក់ប្រើហិង្សាលើក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកសួរចម្លើយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រើអំពើហិង្សា លើក្មេងស្រីរស់នៅជាមួយ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដើម្បីយកមកសួរចម្លើយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ នេះបើតាមការចុះផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

បើតាមវិដេអូប្រមាណជា១០នាទី បានបង្ហោះចែកចាយបន្តគ្នា នៅព្រឹកថ្ងៃ៥ មីនា បង្ហាញពីសកម្មភាពស្រ្តីម្នាក់នេះ និយាយតវ៉ាទៅមនុស្ស២នាក់ទៀត ដែលបានការពារក្មេងស្រីរងគ្រោះ ក្រោយស្រ្តីរូបនេះបានវាយឡើងជាំមុខមាត់។

បើតាមការបង្ហាញវិដេអូ ស្រ្តីនេះមិនបានទទួលស្គាល់ពីកំហុសខ្លួន ដែលបានប្រើហិង្សាលើក្មេងនោះទេ ខណៈមនុស្ស២នាក់ បានស្តីបន្ទោសទៅលើស្រ្តីប្រើហិង្សានេះ៕

To Top