ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវ ដល់បងប្អូនសមាជិក-សមាជិកា ក៏ដូចជាកម្មករ-កម្មការិនីទូទាំងប្រទេស ត្រូវចូលរួមការពារ សហការ និងចូលរួមទប់ស្កាត់ ពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ទាំងអស់គ្នា ដោយអនុវត្តទៅតាមវិធានការនានា ដែលដាក់ចេញដោយ ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវបែបនេះ...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាស្ថានភាពនៅមីយ៉ាន់ម៉ា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ ទាំងនៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោកពីព្រោះទង្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ផ្ទុយពីស្មារតីនយោបាយពិភពលោក ដោយអ្នកចាញ់ប្លន់អំណាចពីអ្នកឈ្នះ ខណៈនៅក្នុងរបបប្រកាន់លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យគោរពតាមសំឡេងភាគច្រើនប៉ុន្តែនៅមីយ៉ាន់ម៉ា ដើរផ្ទុយស្រលះពីស្មារតី លទ្ធិប្រជាធិបតេយ្យ 390ដឺក្រេ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹង នៅក្នុងសេចក្តីណែនាំ យុទ្ធសាស្ត្រសន្តិសុខជាតិ បណ្តោះអាសន្នរបស់លោកថា សហរដ្ឋអាមេរិក នឹងពង្រឹងអំណាចការទូតរបស់ខ្លួន ដើម្បីកាត់បន្ថយការគំរាមកំហែង ដែលបង្កឡើង ដោយប្រទេសកូរ៉េខាងជើង។ ប្រធានាធិបតីអាមេរិករូបនេះ បានឲ្យដឹងនៅក្នុងគោលការណ៍ ណែនាំរបស់លោកថា “យើងនឹងផ្តល់អំណាច ដល់អ្នកការទូតរបស់យើង ឱ្យធ្វើការដើម្បីកាត់បន្ថយការគំរាមកំហែង ដែលបង្កឡើង ដោយកម្មវិធីនុយក្លេអ៊ែរ...
តូក្យូ៖ ប្រទេសជប៉ុន បានជំរុញឱ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែមុនមួយថ្ងៃ បន្ទាប់ពីមនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្ម ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់អំពើហឹង្សា ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល ទោះបីជាមានការអំពាវនាវ...
អាមេរិក៖ កាសែតឌឹសាន់ រាយការណ៍កាលពីពេលថ្មីៗនេះថា ភរិយារបស់វេជ្ជបណ្ឌិត ដែលមានសុខភាពល្អ ដែលបានស្លាប់ដោយសារជំងឺឈាម ១៦ ថ្ងៃបន្ទាប់ពី បានចាក់ថ្នាំវ៉ាក់សាំង Pfizer Covid-19 ច្បាស់ណាស់ថា វាបណ្តាលមក ពីការចាក់វ៉ាក់សាំង។ អ្នកស្រី Heidi Neckelmann បានបើកចំហអំពី ការស្លាប់របស់លោកវេជ្ជបណ្ឌិត Gregory Michael អាយុ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យ បុរសម្នាក់ មានមុខរបរជាបុគ្គលិក ធ្វើការនៅសណ្ឋាគារ ឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធ ដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារ ឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័ក នៅផ្ទះដើម្បីធ្វើការ តាមដាន សុខភាព...
បរទេស៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga កាលពីថ្ងៃច័ន្ទ បានចេញមុខសុំអភ័យទោស បន្ទាប់ពីការលាលែង ពីដំណែងរបស់អ្នកនាំពាក្យ សំខាន់ម្នាក់ រួមជាមួយអ្នកការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោស ចំពោះការចូលរួមទទួលទានអាហារ ពេលល្ងាចដែលមានតម្លៃថ្លៃ ៗ ដែលរៀបចំដោយកូនប្រុសរបស់លោក ។ យោងតាមសារព័ត៌មាន WION ចេញផ្សាយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមក្រសួង ការពារជាតិមីយ៉ាន់ម៉ា ក្រសួងមហាផ្ទៃ និងអង្គភាពពាណិជ្ជកម្ម ចំនួនពីរ ទៅក្នុងបញ្ជីខ្មៅ នៃពាណិជ្ជកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានប្រកាសពីវិធានការ ត្រួតពិនិត្យការនាំចេញ ដែលរឹតត្បិតថែមទៀតប្រឆាំងនឹងមីយ៉ាន់ម៉ា។ កាលពីខែមុនសហរដ្ឋអាមេរិក បានកំណត់មេដឹកនាំយោធា មីយ៉ាន់ម៉ាជាច្រើនរូប និងបានចុះបញ្ជីអង្គភាពចំនួន...
ហុងកុង៖ ទូរទស្សន៍ បានផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា សកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្រុងហុងកុង ចំនួន១៥នាក់ក្នុងចំណោម៤៧ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ធ្វើវិទ្ធង្សនាត្រូវបានទទួលការ បង់ប្រាក់ធានា បន្ទាប់ពីសវនាការដ៏ស្វិតស្វាញមួយ ប៉ុន្តែក្រុមទាំងអស់នេះ នៅតែស្ថិតក្នុងការឃុំឃាំង រង់ចាំការប្តឹងឧទ្ធរណ៍ ។ ពួកគេត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខថ្មីមួយ ដែលក្រុមអ្នករិះគន់និយាយថា កំពុងត្រូវបានប្រើប្រាស់...