កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
វ៉ាស៊ីនតោន ៖ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រើគ្រប់មធ្យោបាយ ដែលមាន ដើម្បីប្រយុទ្ធប្រឆាំង នឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន ហើយនឹងផ្តល់អាទិភាព ដល់កម្មវិធីការងារកម្លាំងពលកម្ម របស់ទីក្រុងប៉េកាំង ដែលផ្តោតលើជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិច និង សាសនាដទៃទៀត។ USTR បានឲ្យដឹង នៅក្នុងរបាយការណ៍ របស់ខ្លួនដោយគូសបញ្ជាក់ពីរបៀបវារៈគោល...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា វាជាការមិនប្រាកដនិយម ដែលរំពឹងថា ជំងឺរាតត្បាតកូវីដ១៩ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវេជ្ជបណ្ឌិត Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា“ ខ្ញុំគិតថាវាឆាប់ពេក ហើយខ្ញុំគិតថាមិនប្រាកដប្រជា ដើម្បីគិតថា យើងនឹងបញ្ចប់មេរោគនេះនៅដំណាច់ឆ្នាំនេះបានឡើយ”...
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឲ្យដឹងថា ថ្មីៗនេះ មេអណ្ដើកហ្លួងចិញ្ចឹមចំនួន៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ចំនួន៧១ពង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការ WCS...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន២៩ទីតាំង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នកន្លងទៅ ជាមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន រាជធានី-ខេត្ត ត្រូវអញ្ជើញមន្ដ្រី ដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមគ្រប់កិច្ចប្រជុំថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានបានរៀបចំ...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តី ទីប្រឹក្សារបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ឲ្យដឹងថា ទាំងអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងភរិយារបស់លោក គឺលោកស្រី Melania Trump បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាឯកជនមុនពេលចាកចេញ ពីសេតវិមាននៅខែមករា។ ទីប្រឹក្សាមិនបានបញ្ជាក់ថា តើលោក ត្រាំ...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
បរទេស ៖ គិតមកដល់ពេលនេះ គឺមានរយៈពេលជាង១ខែ ទៅហើយដែលរដ្ឋប្រហារ ដោយយោធានៅមីយ៉ាន់ម៉ា បានកើតឡើងហើយ ជាពិសេសនោះ គឺថា បាតុកម្មពីសំណាក់ពលរដ្ឋ នៅតែបន្តកើតមានឡើង ហើយកាន់តែក្តៅគគុកផងដែរ ដែលឈានទៅដល់មានការស្លាប់បាតុករជាច្រើននាក់ផង ។ ក្នុងតំណាក់កាលកូវីដ នៅឡើយនោះនៅថ្ងៃអង្គារនេះអជ្ញាធរនៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនបានរកឃើញករណី វិជ្ជមានត្រឹមតែ២០នាក់ ប៉ុណ្ណោះគិតត្រឹមថ្ងៃចន្ទម្សិលមិញ ដែលវាបានធ្វើឲ្យចំនួន អ្នកឆ្លងសរុបនៅទូទាំង...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ២,២៣៥,៣៦៤ដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍ សហគមន៍ តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់កសាង សមត្ថភាពយុវជន នៅកម្ពុជា ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។ ក្នុងថវិកា២,២៣៥,៣៦៤ដុល្លារ គឺចំនួន១,៧៦៣,២៥១ ដុល្លារត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)...