ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដឹងថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការ រឹតបន្ដឹងការធ្វើដំណើរចេញ-ចូល បារាំង ជាមួយប្រទេសដែលមិន ស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយអាចអនុញ្ញាតឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឲ្យមានលិខិតបញ្ជាក់ ពីមូលហេតុផ្ទាល់ខ្លួន ដូចជាគ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង ៕
បរទេស៖ ភាពអត់ធ្មត់របស់ សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់ទៅរកកិច្ចពិភាក្សាគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ គឺមិនមែនគ្មានដែនកំណត់នោះទេ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price និយាយនៅថ្ងៃពុធសប្ដាហ៍នេះ។ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការឆ្លើយតបជាផ្លូវការ ចំពោះសំណើសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដែលសុំពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំរួមមួយជាមួយប្រទេសនានា ដែលបានចរចាកិច្ចព្រមព្រៀងនោះ។ នៅពេលត្រូវគេសួរ នៅសន្និសីទកាសែតមួយថា...
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...
បរទេស៖ បើទោះជាមានបញ្ហានៅក្នុងស្រុកក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែផ្តួចផ្តើមគំនិតក្នុងការ ចាប់ផ្តើមឡើងវិញនូវកិច្ចការការទូត ជាមួយប្រទេសកូរ៉េខាងជើង ឲ្យបានឆាប់តាមដែលអាចទៅរួច នេះបើតាមសម្តីអ្នកវិភាគមួយរូប និយាយនៅថ្ងៃពុធនេះ។ លោក Suzanne DiMaggio ជាអ្នកវិភាគជាន់ខ្ពស់មួយរូប នៅក្រុមអ្នកវិភាគ Carnegie Endowment ផ្នែកសន្តិភាពអន្តរជាតិ បាននិយាយប្រាប់ថា “ខ្ញុំសូមអះអាងថា មានករណីដ៏ខ្លាំងក្លាមួយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋគួរតែត្រូវខិតខំ ចាប់យកនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យា។ ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងសារលិខិតនាឱកាសអបអរសារទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អបជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ ការថ្លែងជំរុញរបស់រាជរដ្ឋាភិបាលនេះ...
បរទេស៖ ប្រភពពីរដ្ឋាភិបាលបាននិយាយថា រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើទស្សនកិច្ចនៅប្រទេសថៃ នៅថ្ងៃពុធនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅក្រៅប្រទេសដោយមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារមួយនៅដើមខែនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ារូបនេះ ធ្វើឡើងនៅពេលដែលប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសពិសេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០ ដើម្បីពិភាក្សាអំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don...
បរទេស៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca Plc បានជូនដំណឹងដល់សហគមន៍អឺរ៉ុបដោយរំពឹងថា នឹងមានកង្វះខាតក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ២។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថចម្រុះជាតិស៊ុយអ៊ែត-អង់គ្លេស បានប្រាប់ប្លុកអឺរ៉ុបក្នុងអំឡុងកិច្ចប្រជុំផ្ទៃក្នុងថា ខ្លួននឹងចែកចាយតិចជាង ៩០ លានដូសក្នុងត្រីមាសទី ២ ។...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានលើកឡើងថា បណ្ដាប្រទេសមួយចំនួនបានញុះញង់ ឲ្យខ្មែរស្អប់ចិន តែពួកប្រទេសទាំងនោះ កំពុងរកស៊ី ជាមួយចិន និងទ្រចិន ជាងខ្មែរទៀតផង ដើម្បីផលប្រយោជន៍ របស់ប្រទេសគេ ។ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ កុម្ភៈនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថាបាន រកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨នាក់ និងអ្នកដំណើរពីបរទេស៧នាក់ (កូវីដ-១៩ថ្មី) ចំណែកអ្នកជាសះស្បើយ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...