ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្តសិល្បៈ ប្រកាសផ្អាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ នូវរោងភាគយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងខេត្តព្រះសីហនុ ដោយពិនិត្យឃើញ ផលប៉ះពាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ NHK បានចុះផ្សាយនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈនេះថា របបសឹករបស់សហភាពមីយ៉ានម៉ា កំពុងទទួលរងសម្ពាធ កាន់តែធ្ងន់ធ្ងរឡើង ជាលំដាប់ទាំងនៅក្នុងស្រុក និងទាំងខាងអន្តរជាតិ ខណៈដែលក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ កាន់តែបន្តរីកធំឡើង ។ លោក Tengku Faizasyah អ្នកនាំពាក្យក្រសួងការបរទេស របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា មិនអាចបង្ក្រាបដ៏ហិង្សា...
ភ្នំពេញ ៖ នៅសល់ពេល៨០០ថ្ងៃគត់ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលកម្ពុជាកំពុងធ្វើដំណើរ ក្នុងការឆ្ពោះទៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជា បានប្រារព្ធពិធី រាប់ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានលើកឡើងថាប្រទេសអ៊ីរ៉ង់ នឹងបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ជាមួយនឹងការផ្លាស់ប្តូរ តម្រូវការរបស់ប្រទេស ដែលអាចបង្កើនរហូតដល់ ៦០ភាគរយ ប្រសិនបើចាំបាច់។ លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នឹងមិននៅមានកម្រិត ចំពោះការចម្រាញ់អ៊ុយរ៉ាញ៉ូម ២០ ភាគរយនោះទេ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចពិភាក្សា អំពីការស្នើសុំបញ្ចេញជំនួយថវិកាដល់អ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនទាន់មានកញ្ចប់ជំនួយថវិកាណាមួយ ត្រូវបានផ្ទេរនៅឡើយទេ។ លោក Ned Price បានលើកឡើងថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើសម្ព័ន្ធមិត្ត បានពិភាក្សាគ្នារួចហើយ ប៉ុន្តែបានកត់សម្គាល់ថា មិនមានប្រាក់ត្រូវបានផ្ទេរ ទៅកាន់អ៊ីរ៉ង់នៅឡើយទេ។ មន្ត្រីនាយកដ្ឋានរូបនោះ...
សេអ៊ូល៖ ក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ទម្រង់ថ្មី ផលិតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer Inc បានបង្ហាញពីអត្រាប្រសិទ្ធភាពជាង ៩៥ ភាគរយ ហើយការប្រើប្រាស់វ៉ាក់សាំង មិនមានបញ្ហាចំពោះយុវជននោះទេ។ យោងតាម ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានឱ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានអ្នកជំនាញខាងក្រៅ បានប្រកាសការពិនិត្យឡើងវិញរបស់ខ្លួន លើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer ។...
តេអេរ៉ង់ ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានយល់ព្រម តាមសំណើរបស់កូរ៉េខាងត្បូង ស្តីពីវិធីប្រើប្រាស់ទ្រព្យ សម្បត្តិរបស់ខ្លួន ដែលត្រូវបានចាក់សោរនៅទីក្រុងសេអ៊ូល ប៉ុន្តែរាល់ការដកប្រាក់ទាំងនោះនឹងត្រូវធ្វើឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយសហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយរបស់ក្រសួងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ បានអះអាងថាខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងសេអ៊ូល ស្តីពីការផ្ទេរ និងការប្រើប្រាស់មូលនិធិរបស់ខ្លួនប្រមាណ ៧ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងធនាគារ កូរ៉េខាងត្បូង។...
ភ្នំពេញ ៖ ប្រាសាទចន្ទច្ឆាយា នៅជាប់ខ្លោងទ្វារ ព្រះបរមរាជវាំង ដែលបានចាប់ផ្តើមជួសជុល អភិរក្ស និងកែលម្អតាំងពីឆ្នាំ២០១៩-២០២០ បានប្រមាណ៦៧% នៃការងារសរុបទាំងមូល គិតទល់មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយចេញ ពីព្រះបរមរាជវាំង ដែលហ្វេសប៊ុក Royal du Cambodge យកមកផ្សាយបន្ត។ គិតមកដល់ថ្ងៃនេះ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជាទៅសិក្សា នៅសាកលវិទ្យាល័យស៊ុនយ៉ាតសេន ទីក្រុងក្វាងចូវ ប្រទេសចិន។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រកាសថ្កោលទោស និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយថា កម្ពុជាបានលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន។ ការប្រកាសថ្កោលទោស និងច្រានចោលរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ We chat ដោយប្រើប្រាស់ចំណងជើងថា...