បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨កុម្ភៈ រដ្ឋាភិបាលថៃបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៥០ នាក់ថែមទៀត ដែលរួមមានការឆ្លងមេរោគក្នុងស្រុកចំនួន ១៤២ នាក់ និង ករណីនាំចូលចំនួន ៨ នាក់ ដែលបាននាំឱ្យប្រទេសនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ ២៥ ១១១នាក់ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យ ប្រជាពលរដ្ឋអនុវត្តនូវ «គោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនឆ្នាំ២០២០-២០៣០»។ ក្នុងលិខិតរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញឲ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្ត យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ នៃចតុកោណទី៤...
បរទេស៖ តុលាការសិទ្ធិមនុស្សអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការណែនាំឲ្យប្រទេសរុស្ស៊ី ធ្វើការដោះលែង មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ចេញពីពន្ធនាគារ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ តុលាការនោះ បាននិយាយថា លោក Navalny គួរតែត្រូវបានផ្តល់ការដោះលែង ជាបណ្ដោះអាសន្នភ្លាមៗ...
បរទេស៖ ការសិក្សានៅមន្ទីរពិសោធន៍ បានបង្ហាញថា វីរុសដែលបំលែងខ្លួនថ្មី នៅអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយការការពារ អង្គបដិប្រាណពីវ៉ាក់សាំង Pfizer Inc / BioNTech SE ដោយ ២ ភាគ ៣ ហើយវាមិនច្បាស់ទេថា តើការចាក់វ៉ាក់សាំងនេះ នឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ដែលបំលែងខ្លួនថ្មីនេះ ឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្តប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឲ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១៕
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដោយចាក់ជូនដល់បុគ្គលិកមន្ទីរពេទ្យ នៅក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លង បន្តកើនឡើងខ្លាំងនៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃពុធបានឲ្យដឹងថា បុគ្គលិកសុខាភិបាល កំពុងក្លាយជាអាទិភាព នៅក្នុងប្រទេសជប៉ុន ជាទីដែលការប្រកាសភាពអាសន្ន នៅតែអនុវត្តជាធរមាន រហូតដល់ខែមីនា ហើយប្រជាជនជាង៧.២០០នាក់ បានស្លាប់បាត់បង់ជីវិត...
បរទេស៖ យន្តហោះចារកម្មមួយគ្រឿង និងនាវាតាមដានមីស៊ីល សហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើបេសកកម្មស៊ើបការណ៍ នៅលើដែនទឹកដែលស្ថិតនៅចន្លោះ ឧបទ្វីបកូរ៉េនិងប្រទេសចិនភាគឦសាន ស្របពេលសហរដ្ឋអាមេរិក នៅតែការពារសម្រាប់ការបង្កហេតុកូរ៉េខាងជើង។ ប្រភពយោធាកូរ៉េខាងត្បូង បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន News 1 ថា យន្តហោះអាមេរិក RC-135S Cobra Ball មួយគ្រឿង បានធ្វើការហោះហើរពីលើសមុទ្រខាងលិច ដែលគេស្គាល់ផងដែរថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់មន្រ្តីស៊ើបការណ៍ យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីថ្ងៃពុធក្នុងយុទ្ធនាការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីលួចប្រាក់១,៣ ពាន់លានដុល្លារ ដែលជារូបិយប័ណ្ណឌីជីថល និងរូបិយប័ណ្ណប្រពៃណីពីធនាគារ និងគោលដៅផ្សេងទៀត ។ សកម្មភាពដំបូងប្រឆាំងនឹង ក្រុងព្យុងយ៉ាងដោយរដ្ឋបាលរបស់ប្រធានាធិបតី...
បរទេស៖ យោងតាមទីភ្នាក់ចារកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានព្រងើយចំពោះសំណើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតនៅ ក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងរបាយការណ៍មួយ ដែលបញ្ជូនឲ្យដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សេអ៊ូល បាននិយាយថា មានភ័ស្តុតាងបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាង បានចេញសំណើផ្តល់ថ្នាំវ៉ាក់សាំងកូរ៉េខាងជើង។ យោងតាមរបាយការណ៍នោះ ប្រទេសកូរ៉េខាងជើង មិនបានធ្វើការឆ្លើយតបចំពោះសំណើនោះទេ...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានអនុញ្ញាតិឱ្យនាំចូល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Oxford / AstraZeneca Covid-19 ចំនួន ២០៤.០០០ ដូស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាកញ្ចប់ដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៣០លានដូស...