Covid-19

កូរ៉េខាងជើង មិនអើពើចំពោះសំណើផ្តល់ថ្នាំ វ៉ាក់សាំងកូវីដ១៩ របស់ចិន និងរុស្ស៊ី

បរទេស៖ យោងតាមទីភ្នាក់ចារកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានព្រងើយចំពោះសំណើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតនៅ ក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី។

នៅក្នុងរបាយការណ៍មួយ ដែលបញ្ជូនឲ្យដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សេអ៊ូល បាននិយាយថា មានភ័ស្តុតាងបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាង បានចេញសំណើផ្តល់ថ្នាំវ៉ាក់សាំងកូរ៉េខាងជើង។

យោងតាមរបាយការណ៍នោះ ប្រទេសកូរ៉េខាងជើង មិនបានធ្វើការឆ្លើយតបចំពោះសំណើនោះទេ ហើយនេះជាសញ្ញាមួយបង្ហាញថា ប្រទេសកុម្មុយនិស្តមួយនេះ អាចនឹងមានមន្ទិលសង្ស័យ អំពីប្រសិទ្ធភាពរបស់ ថ្នាំវ៉ាក់សាំងចិននិងរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac គឺត្រូវបានបង្ហាញចេញនៅក្នុងខែមករា ថាមានប្រសិទ្ធភាពប្រហែល៥០ភាគរយ នៅក្នុងដំណើរសាកល្បង ហើយកាលពីខែធ្នូ ក្រុមហ៊ុនរុស្ស៊ី បានអះអាងថា ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា Sputnik V មានប្រសិទ្ធភាពដល់ទៅ៩១,៤ភាគរយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×