ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈលោកឧត្ដមសេនីយ៍ត្រី លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ ត្រូវបានផ្ទេរភារកិច្ចមកជាអនុប្រធាន នាយកដ្ឋានសរុបផែនការវិញ ។ នេះបើយោងតាមប្រកាសស្ដីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងថា ផែនការយុទ្ធ សាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំតម្រង់ទិសដៅទៅ លើការងារគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំថា ការធ្វើចត្តាឡីស័ក គឺជាការឃុំខ្លួនព្រោះការ គិតបែបនេះគឺខុសស្រឡះ ដោយសារចត្តាឡីស័កគឺមានភាពងាយស្រួល និងសិទ្ធិសេរីភាពគ្រប់ពេលវេលា ។ ក្នុងសន្និសីទសារព័ត៌មានជុំវិញការ កែសម្រួលអនុក្រឹត្យស្តីពីវិធានការ សុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា “អ្នកខ្លះយល់ច្រឡំថា ចត្តាឡីស័កជាការឃុំខ្លួន តែកុំគិតចឹងព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងពង្រីកទីតាំងផលិតមីស៊ីល ប៉ុន្តែមិនបានបង្ហាញសញ្ញាអ្វីប្លែកនោះទេ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ ដែលត្រូវបានកម្ទេច ឬរ៉េអាក់ទ័រផ្លាតូញ៉ូម ដែលបានផ្អាកជាយូរមកហើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ការវាយតម្លៃត្រូវបានធ្វើឡើង នៅក្នុងរបាយការណ៍ ដែលក្រសួងបានបង្ហាញជូន គណៈកម្មាធិការការពារជាតិ សម្រាប់ការប្រជុំសន្និសីទគោលនយោបាយ។ ក្រសួងបានឲ្យដឹងដោយសំដៅ ទៅលើប្រភពសំខាន់របស់កូរ៉េខាងជើងថា“ គ្មានចលនាពិសេសណាមួយ ត្រូវបានគេរកឃើញនោះទេ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់១៤១.៦៩០នាក់ បន្ទាប់ពីមានករណីថ្មី នៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ តួលេខរបស់ក្រសួងបានឲ្យដឹងថា មិនមានអ្នកស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ និងចំនួនអ្នកស្លាប់នៅថេរ...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រារកឃើញអត្តសញ្ញាណ សិស្សសាលាជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ទៅសាលារៀន និងអ្នកពាក់ព័ន្ធករណីនេះ ២នាក់ផ្សេងទៀត។ជាមួយគ្នានោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យពួកគេធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈផងដែរ។ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស៦ នាក់ត្រូវបានចាប់ខ្លួននៅភាគខាងជើង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ពីបទជួញដូរវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ។ យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo Lopez-Gatell បានថ្លែងនៅក្នុង សន្និសីទកាសែតមួយថា « យើងមានភ័ស្តុតាងផ្ទាល់ថា វ៉ាក់សាំងក្លែងបន្លំ…ត្រូវបានលក់ក្នុងតម្លៃរហូតដល់ទៅ ៤...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃ ទាំងជនជាតិថៃ ជនបរទេស រួមទាំងពលករចំណាកស្រុកផងដែរ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានគុណភាពនិងសុវត្ថិភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការធានាអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទប្រចាំថ្ងៃ នៃមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-19 នៅឯវិមានរដ្ឋាភិបាល ដោយជំនួយការអ្នកនាំពាក្យ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៤៧០នាក់...