បរទេស៖ នាវាទ័ពជើងទឹក សហរដ្ឋអាមរិកមួយគ្រឿង បានធ្វើដំណើរក្បែរក្រុមកោះ ដែលចិនអះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងត្បូង នាថ្ងៃពុធនេះ ក្នុងដំណើរប្រជែងដោយបើកចំហមួយ ចំពោះការអះអាងកម្មសិទ្ធិដែនសមុទ្រ មានជម្លោះក្នុងតំបន់របស់ទីក្រុងប៉េកាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ កងនាវាលេខ៧របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Russell បានធ្វើការអះអាងសិទ្ធិនាវាចរណ៍ នៅថ្ងៃពុធនេះ នៅពេលដែលវាធ្វើដំណើរក្បែរប្រជុំកោះ Spratly Islands។...
បរទេស៖ សហរដ្ឋអាមេរិក ជាមួយសម្ពន្ធមិត្តអឺរ៉ុបខាងលិច នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសការវាយប្រហារ ដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃចន្ទ ទៅលើមូលដ្ឋានយោធាដឹកនាំ ដោយអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានបណ្ដាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ មន្ត្រីការទូតបាននិយាយថា “យើង ដែលជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយរ៉ុកកែតកាលពីថ្ងៃទី១៥...
សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយ សម្រាប់ការដាក់កងទ័ពអាមេរិក ចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើន កិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនិងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីពេលវេលានៃ ការមកដល់នៃវ៉ាក់សាំង ការពារកូវីដរបស់ចិន Sinovac ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ក្រោយ។ នៅក្នុងកិច្ចពិភាក្សាគ្នាលើកទី២ នៃរដ្ឋសភាលោក Anutin បាននិយាយថាការអនុញ្ញាតិឲ្យ វ៉ាក់សាំងកញ្ចប់ដំបូងពីសំណាក់ប្រទេសចិននោះ នឹងត្រូវធ្វើដំនើរមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះហើយ ហើយជាបន្តបន្ទាប់ទៅកញ្ចប់ទី២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបាតុករបស់មីយ៉ាន់ម៉ា បានឈានទៅដល់ការបិទផ្លូវ សំខាន់ចេញពីរដ្ឋធានី Yangon ហើយដែលវាត្រូវបានអ្នកជំនាញមើលឃើញថា ហាក់ដូចជាតាក់ទិកដែល ក្រុមបាតុករបានរៀបចំទុកជាមុន។ ការបិទផ្លូវនេះត្រូវបានធ្វើឡើង នៅក្រោយពេលតែបន្តិចប៉ុណ្ណោះ នៅពេលដែលបាតុកររាប់ពាន់នាក់ទៀត បានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំគ្នា នៅពាសពេញរដ្ឋធានីហើយដោយក្រុមអ្នករៀបចំបាតុកម្មធ្លាប់បានអះអាងថា វានឹងក្លាយទៅជាការតវ៉ាប្រឆាំង ដ៏ធំបំផុតមួយមិនធ្លាប់មាន។ នៅក្នុងស្ថានភាពបែបនេះផងដែរ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថាវានឹងអាចក្លាយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រេសិតចិនម្នាក់ បានធ្វើការអំពាវនាវ ស្នើឲ្យអន្តរជាតិក្នុងការបន្តសកម្មភាព គាំទ្ររបស់ខ្លួន ទៅដល់ប្រទេសអ៊ីរ៉ាក់បន្ថែមទៀត។ លោក Geng Shuang ប្រេសិតពិសេស ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា បច្ចុប្បន្នដំណើរការនយោបាយរបស់អ៊ីរ៉ាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ដ៏រឹងម៉ាំមួយមែន ប៉ុន្តែបញ្ហាស្មុគ្រស្មាញ អំពីការប្រឈមមុខទៅនឹងសន្តិសុខ និងសេដ្ឋកិច្ច ដែលកំពុងទទួលរងផលលំបាក...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។...
បរទេស៖ ជនជាតិអាមេរិកច្រើនជាងម្នាក់ ក្នុងចំណោម ១០ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងហោចណាស់មួយដូស ប៉ុន្តែពួកគេ នៅតែរង់ចាំចម្លើយច្បាស់លាស់ ចំពោះសំណួរសំខាន់ ថាតើពួកគេអាចធ្វើអ្វីបាន នៅពេលពួកគេបានចាក់វ៉ាក់សាំង បានពេញលេញដូស? យោងតាមសារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លើយតបនាពេលបច្ចុប្បន្ន គឺនៅឆ្ងាយពីការពេញចិត្ត។...
ភ្នំពេញ ៖ ស្រី្តវ័យកណ្តាល ដែលជាម្តាយរបស់អ្នកគ្រូ ឈ្មោះឆន ណារី បានបញ្ជាក់យ៉ាងលាស់ថា កូនខ្លូនពិតជាបានទទួលមរណភាព កាលពីថ្ងៃ១៦ កុម្ភៈ ដោយសារជំងឺរលាកស្រោមខួរប្រាកដមែន មិនមែនស្លាប់ ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាមទេ ។ បើតាមការរៀបរាប់របស់ស្រ្តីជាម្តាយ តាមរយៈវិដេអូជាង១នាទី គឺអ្នកស្រីអះអាងថា កូនស្រីឈឺ ដោយសាររលាកស្រោមខួរក្បាលដ៏ធ្ងន់ធ្ងរ ហើយក៏បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា អំពើពុករលួយ គឺជាជីដាក់ឲ្យភាពអយុត្តិធម៌ លូតលាស់លឿនធ្វើឲ្យកើតឡើងនូវសង្គមងងឹត ស្របពេលព្រះច័ន្ទនិងព្រះអាទិត្យនៅពនេចរនៅឡើយ។ លោក ពេជ្រ ស្រស់ បានសង្កត់ធ្ងន់បន្ថែមថា នៅក្នុងសង្គមជាតិមួយ បើមិនអាចកម្ចាត់អំពើពុករលួយបានទេ គឺជាកំហុសរបស់មេដឹកនាំសង្គមគ្រប់ជាន់ថ្នាក់ ហើយកំហុសរបស់មេដឹកនាំក្នុងសង្គមជាតិនោះ មានពីរយ៉ាងដូចតទៅនេះ៖ កំហុសទី១, គឺមេដឹកនាំក្នុងសង្គមពុករលួយ អសមត្ថភាពគ្រប់គ្រងមន្រ្តីក្រោមឱវាទ...