ព័ត៌មានជាតិ

ម្តាយអ្នកគ្រូឆន ណារី បញ្ជាក់ថា កូនខ្លួនពិតជាស្លាប់ ដោយជំងឺរលាកស្រោមខួរប្រាកដមែន មិនមែនចាក់វ៉ាក់សាំងកូវីដ១៩ទេ

https://www.facebook.com/100003311370035/videos/pcb.3656488537804823/3656484947805182

ភ្នំពេញ ៖ ស្រី្តវ័យកណ្តាល ដែលជាម្តាយរបស់អ្នកគ្រូ ឈ្មោះឆន ណារី បានបញ្ជាក់យ៉ាងលាស់ថា កូនខ្លូនពិតជាបានទទួលមរណភាព កាលពីថ្ងៃ១៦ កុម្ភៈ ដោយសារជំងឺរលាកស្រោមខួរប្រាកដមែន មិនមែនស្លាប់ ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាមទេ ។

បើតាមការរៀបរាប់របស់ស្រ្តីជាម្តាយ តាមរយៈវិដេអូជាង១នាទី គឺអ្នកស្រីអះអាងថា កូនស្រីឈឺ ដោយសាររលាកស្រោមខួរក្បាលដ៏ធ្ងន់ធ្ងរ ហើយក៏បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរពេក ក៏បានទទួលមរណភាព។

ផ្ទាំងពាណិជ្ជកម្ម

អ្នកស្រីបន្តថា “មានគេថា កូនខ្ញុំស្លាប់ដោយការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម តែកូនខ្ញុំ មិនបានចាក់វ៉ាក់សាំងស៊ីណូហ្វាម១៩ដូចគេថាទេ ។ កូនខ្ញុំពិតជាស្លាប់ ដោយជំងឺរលាកស្រោមខួរដ៏ធ្ងន់ធ្ងរ”។

អ្នកស្រីក៏បានស្នើឲ្យសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្សព្វផ្សាយ បំផុសបំផុលពេញផ្ទៃប្រទេសថា កូនស្រីខ្លួន ស្លាប់ដោយការចាក់វ៉ាក់សាំង ៕

To Top