Covid-19

ឧបនាយករដ្ឋមន្ត្រីថៃ និយាយថា វ៉ាក់សាំងចិន Sinovac នឹងមកដល់នៅសប្តាហ៍ក្រោយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនិងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានថ្លែងទៅកាន់ក្រុមអ្នក
កាសែតអំពីពេលវេលានៃ ការមកដល់នៃវ៉ាក់សាំង ការពារកូវីដរបស់ចិន Sinovac ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ក្រោយ។

នៅក្នុងកិច្ចពិភាក្សាគ្នាលើកទី២ នៃរដ្ឋសភាលោក Anutin បាននិយាយថាការអនុញ្ញាតិឲ្យ វ៉ាក់សាំងកញ្ចប់ដំបូងពីសំណាក់ប្រទេសចិននោះ នឹងត្រូវធ្វើដំនើរមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈ
ខាងមុខនេះហើយ ហើយជាបន្តបន្ទាប់ទៅកញ្ចប់ទី២ និងទី៣ នៅក្នុងខែមីនានិង ខែមេសា។

ក្រៅពីនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងអង់គ្លេស AstraZeneca ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងនៅក្នុងរោងចក្រ Siam Bioscience ប្រទេសថៃនោះ
ក៏នឹងអាចយកមកប្រើប្រាស់ និងចែកចាយបាននៅក្នុងដើមខែមិថុនា ខាងមុខផងដែរ។

គួរឲ្យដឹងដែរថា AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃក៏នឹងមាន ផែនការនាំចេញទៅកាន់ប្រទេសក្រៅផងដែរ ជាពិសេសបណ្តាប្រទេសដែលស្ថិតនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top