ភ្នំពេញ ៖ លោក លូង ឡុក ដែលជាមេភូមិដំរីស្លាប់ ត្រូវបានថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា សម្រេចដកហូតបញ្ចប់តំណែង ក្រោយហ៊ានស៊ីដាច់លុយប្រជាពលរដ្ឋ មានប័ណ្ណក្រីក្រ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបកាលំបាក ក្នុងស្ថានភាព ពេលកំពុងស្ថិតក្នុងដំណាក់កាល ជំងឺកូវីដ-១៩។ ការដកហូតតំណែងនេះ បន្ទាប់ពីសាច់ញាតិ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ១៩ចំនួន១.៣០៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនឡើងដល់៤១៩.៧៦៥នាក់ ជាមួយគ្នានេះដែរ ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ខ្លួន ដែលបានផ្តើមឡើងនៅថ្ងៃពុធនេះ ដល់ក្រុមបុគ្គលិកពេទ្យ ។ តួលេខចុងក្រោយបានបង្ហាញថា ចំនួនអ្នកស្លាប់នាពេលបច្ចុប្បន្ននេះ...
បរទេស៖ នៅថ្ងៃពុធ ទី១៧កុម្ភៈ រដ្ឋាភិបាលថៃ បានរាយការណ៍ពីរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៧៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយក្នុងការឆ្លងមេរោគក្នុងស្រុកចំនួន ១៦៨ នាក់ និងករណីនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺនេះ នៅប្រទេសថៃសរុបកើនឡើងដល់ ២៤ ៩៦១ នាក់។...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានបញ្ជាក់ថា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ជៀសផុតពី COVID-19 កំលាំងវរៈសេនាតូច ៦០១ រួមនឹងកំលាំងប្រត្តិបត្តិការសឹករងខេត្តកំពត នៅវេលាទាបភ្លឺ ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ បានបង្ក្រាបមេខ្លោង នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន ៣នាក់ នាក់ជនជាតិវៀតណាម ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ តាមព្រំដែនកម្ពុជា-វៀតណាម នៅចំណុចបង្គោល ៣១០ លើ ០១ ស្ថិតក្នុងភូមិ...
បរទេស៖ ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាព ផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទ នៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការ សម្រាប់ការខ្វះខាត យ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយ នៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីន...
ដូមីណូភីហ្សា បានធ្វើការចែករម្លែក ក្ដីស្រលាញ់ មកកាន់អ្នកទាំងអស់គ្នា តាមរយៈការដាក់លក់ ភីហ្សាខ្នាតតូច ប្រភេទ Classic មាន៤រសជាតិ ក្នុងតម្លៃពិសេស គឺត្រឹមតែ 1.99$ ប៉ុណ្ណោះ ដើម្បីអោយអ្នកទាំងអស់គ្នា អាចភ្លក្សរសជាតិ ភីហ្សាឈ្ងុយឆ្ងាញ់ គុណភាពស្ដង់ដារ មកពីអាមេរិច។ ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នា អាចមកញ៉ាំភីហ្សា នៅដូមីណូភីហ្សា...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសអាហ្សង់ទីន ត្រូវបានគេរាយការណ៍មមកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤.០០៣នាក់ និងមានអ្នកស្លាប់ចំនួន១០៦នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២.០៣៣.០៦០នាក់ និងអ្នកស្លាប់កើនឡើងដល់៥០.៤៣២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺលើកដំបូង ត្រូវបានគេរកឃើញថា បានកើតឡើងពីថ្ងៃទី០៣...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើរ៉ែកម្រនៅលើផែនដីរបស់ចិន ចាប់តាំងពីឆ្នាំ ២០១៩ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត The Financial Times ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើការដាក់កម្រិត លើរ៉ែកម្រនៅលើផែនដី...
បរទេស៖ នាវាការពារតំបន់ឆ្នេររបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើដំណើរចូលទៅក្នុងដែនទឹក ដែលជប៉ុនអះអាងកម្មសិទ្ធិ នៅក្បែរក្រុមកោះមានជម្លោះ សែនកាគូ បង្កឲ្យមានការរិះគន់ពីប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នាវាពីរគ្រឿងរបស់កងកម្លាំង ការពារតំបន់ឆ្នេររបស់ប្រទេសចិន បានធ្វើដំណើរចូលទៅក្នុងតំបន់មួយ ដែលស្ថិតនៅក្បែរកោះ Minami-kojima ជាផ្នែកមួយនៃប្រជុំកោះសែនកាគូ នៅម៉ោងប្រហែល...