ព័ត៌មានជាតិ

បង្រ្កាបមេខ្លោង ជនជាតិវៀតណាម ៣នាក់ ដែលនាំមនុស្សឆ្លងដែន ខុសច្បាប់តាមព្រំដែន កម្ពុជា-វៀតណាម


ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានបញ្ជាក់ថា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ជៀសផុតពី COVID-19 កំលាំងវរៈសេនាតូច ៦០១ រួមនឹងកំលាំងប្រត្តិបត្តិការសឹករងខេត្តកំពត នៅវេលាទាបភ្លឺ ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ បានបង្ក្រាបមេខ្លោង នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន ៣នាក់ នាក់ជនជាតិវៀតណាម ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ តាមព្រំដែនកម្ពុជា-វៀតណាម នៅចំណុចបង្គោល ៣១០ លើ ០១ ស្ថិតក្នុងភូមិ កោះចំការ ឃុំ បឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាម ទាំង៣នាក់នោះ ជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរ ភាគីវៀតណាមក្រោយពេល ធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះ មកសមត្ថកិច្ចកម្ពុជាវិញ។ ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង២នាក់ សមត្ថកិច្ចកំពុង កសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023