ព័ត៌មានជាតិ

ដកមេភូមិម្នាក់ចេញពីតំណែង ក្រោយហ៊ានស៊ីដាច់លុយរបស់សម្តេចតេជោ ឧបត្ថម្ភឲ្យពលរដ្ឋក្រីក្រ ក្នុងស្ថានភាពជំងឺកូវីដ១៩

ភ្នំពេញ ៖ លោក លូង ឡុក ដែលជាមេភូមិដំរីស្លាប់ ត្រូវបានថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា សម្រេចដកហូតបញ្ចប់តំណែង ក្រោយហ៊ានស៊ីដាច់លុយប្រជាពលរដ្ឋ មានប័ណ្ណក្រីក្រ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបកាលំបាក ក្នុងស្ថានភាព ពេលកំពុងស្ថិតក្នុងដំណាក់កាល ជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

ការដកហូតតំណែងនេះ បន្ទាប់ពីសាច់ញាតិ របស់ស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ ឃុំ ណាវ អាយុ ៦៣ ឆ្នាំជាជនពិការភាព និងមានកូនម្នាក់មានសតិមិនប្រកតី បានតវ៉ាសើរើនៅសាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបដឹងការពិត៕

To Top