ធ្លាប់តែឮបទចម្រៀងនេះខ្លីៗក្នុង TVC របស់ក្រុមហ៊ុន Smart Axiata ឥឡូវនេះអ្នកអាចស្តាប់បទនេះពេញ ដោយមានតារាងចម្រៀងទាំង ១២ រូបនឹងធ្វើការច្រៀង Live ផ្ទាល់លើកដំបូងក្នុងការប្រគំតន្រ្តីស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា ដែលនឹងធ្វើការផ្សាយផ្ទាល់តាមអនឡាញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ម៉ោង ៦:៣០ ល្ងាចតទៅ។ បទចម្រៀងនេះផលិតដោយក្រុមហ៊ុន Smart Axiata តែងនិពន្ធ...
បរទេស៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ចំនួន ១២៦ នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងស្រុកមានចំនួន ១១៦ នាក់ និង ករណីនាំចូលចំនួន ១០នាក់ ដែលបានធ្វើឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤ ៤០៥ នាក់ និងស្លាប់ ៨០នាក់។...
ហ្សឺណែវ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រុមអ្នកជំនាញឯករាជ្យ ដើម្បីសិក្សាពីប្រភពដើមនៃវីរុសកូវីដ- ១៩ កំពុងធ្វើការលើរបាយការណ៍សង្ខេប ដែលរំពឹងថា នឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទកាសែតនិម្មិតថា ក្រុមនេះបានបញ្ចប់ដំណើររបស់ខ្លួនទៅកាន់ប្រទេសចិន ហើយរបាយការណ៍ចុងក្រោយរបស់ពួកគេ នឹងត្រូវផ្សព្វផ្សាយនៅក្នុងសប្តាហ៍ខាងមុខនេះ លោកបានបន្ដថា “នេះគឺជាលំហាត់វិទ្យាសាស្ត្រដ៏សំខាន់បំផុតនៅក្នុងកាលៈទេសៈដ៏ពិបាកនេះ។...
ភ្នំពេញ ៖ លោក មាស សុភណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្តែងការមិនយល់ស្រប ទៅនឹងការលើកឡើងរបស់ ក្រុមអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងថា ជាអ្នកឯករាជ្យ ដែលលើកឡើងថា ចិនបង្កើតវិទ្យុ ទូរទស្សន៍ ឬសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីភាពវិជ្ជមានរវាងទំនាក់ទំនង ចិន-កម្ពុជា ដែលធ្វើឲ្យសាធារណៈមតិយល់ច្រ លំពីទង្វើពិតប្រាកដរបស់ចិន ដែលមានបំណងត្រួតត្រាប្រទេសកម្ពុជា តាមរយៈអាណានិគមសម័យទំនើប។ យោងតាមការចេញផ្សាយ...
ប៉េកាំង៖ ក្រុមអ្នកជំនាញមកពីទូទាំងពិភពលោកបានលើកឡើងថា ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីអាមេរិក គឺលោក ចូ បៃដិន គឺល្អសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលរវាងចិន និងសហរដ្ឋអាមេរិក។ ប្រធានាធិបតីទាំងពីររូប បានជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើទំនាក់ទំនងរវាង ចិន-អាមេរិក និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗ។ លោក Jon R. Taylor...
ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។...
ដើម្បីអបអរសាទរ ខួប៦ឆ្នាំ របស់ប្រ៊ូហោសន៍ សាខាព្រះបរមរាជវាំង ដែលត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងជាទិវានៃក្តីស្រលាញ់ផងនោះ រាល់អតិថិជន អញ្ជើញមកពិសាអាហារ និងភេសជ្ជៈ នងទទួលបានកាដូចជាច្រើន ជាពិសេស កែទឹក អត្តសញ្ញាណ BrewHouse យ៉ាងស្រស់ស្អាតតែម្តង ។ ក្នុងនោះដែរ សម្រាប់សាខាផ្សារដើមថ្កូវ និងសាខាអូឡាំពិក ក៏មានកាដូជូនផងដែរ...
រ៉ូម៖ គិតមកត្រឹមថ្ងៃសុក្រទី១២ ខែកុម្ភៈនេះលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអ៊ឺរ៉ុប ដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដើម្បីអាចចូលរួម ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី នាពេលខាងមុខនេះ។ អតីតប្រធានធនាគារកណ្តាលរូបនេះ ត្រូវបានស្នើសុំឲ្យមកជំនួសតំណែង របស់នាយករដ្ឋមន្ត្រីចាស់ ហើយការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយប្រធានាធីបតីអ៊ីតាលីលោក Sergio Mattarella ក្នុងពេលឆាប់ៗនេះជាមិនខាន ។ លោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានប្រកាស ដាក់ទណ្ឌកម្មទៅលើ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងពួកគេផងដែរ ។ រតនាគារជាតិ អាមេរិកបានធ្វើការប្រកាស សេចក្តីសម្រេចចុងក្រោយមួយ របស់ខ្លួនទៅលើមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា អតីតមេដឹកនាំនិងមេដឹកនាំយោធា បច្ចុប្បន្នចំនួន១០រូប ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ របស់អាមេរិកព្រមជាមួយនឹងក្រុមហ៊ុនចំនួន៣ទៀត...
ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១ ។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា...