ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។ ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែនធូបនិងទៀន …ដើម្បីចៀសវាងកុំឲ្យ មានអគ្គីភ័យកើតឡើងដោយការធ្វេស ប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំនិងសូមចូលរួមទប់ ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។ សម្ដេចតេជោ...
AboutXi ទំនៀមទំលាប់បិទ春联/ Chunlian ដែលជាពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន មានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំហើយ។ ជនជាតិចិនបិទ春联/ Chunlian នៅលើទ្វារនៅយប់ដាច់ឆ្នាំ ដើម្បីបួងសួងឱ្យមានអនាគតល្អបវរ ត្រចះត្រចង់ដូចព្រះអាទិត្យ ចាំងរស្មីភ្លឺចិញ្ចាចក្នុងនិទាឃរដូវ។ 春联/ Chunlian តែងប្រើឃ្លាកំណាព្យដើម្បីបង្ហាញនូវការរំពឹងទុក ចំពោះជីវភាពរស់នៅក្នុងឆ្នាំថ្មី ដែលបិទនៅសងខាងទ្វារ ខណៈក្រដាសដែលបិទលើធ្នឹមទ្វារ គឺជាពាក្យស្នូលនៃសេចក្តីប្រាថ្នា។ ខ្លឹមសារនៃពាក្យទំនឹម 春联 / Chunlian...
បរទេស៖ មន្ត្រីសុខាភិបាលប្រទេសថៃ បានយកសំណាកពីកម្មកររោងចក្រជាង ១០០០០០នាក់ ក្នុងកំឡុងពេលធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយក្នុងនោះ មាន មនុស្ស ចំនួន ៧ ០០០ នាក់ ក្នុងចំណោមពួកគេ មានផ្ទុកមេរោគនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាត្រូវការពារ សន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីសម្រេចគោលបំណងនេះ សមត្ថកិច្ចត្រូវធ្វើការបង្ក្រាបជនល្មើស ដែលនាំឲ្យមានការចាប់ខ្លួន និងធ្វើឲ្យចង្អៀតណែន ក្នុងពន្ធនាគារ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី Dena Fisher ប្រធានបេសកកម្មថ្មី នៃចលនាអន្តរជាតិកាកបាទក្រហម...
តូក្យូ៖ ក្នុងពេលតែមួយទស្សវត្សផ្ទៃដីដ៏ធំល្វឹងល្វើយ ស្ថិតនៅខាងក្រៅទីក្រុងតូក្យូជាកន្លែងរថយន្តដឹកទំនិញដឹកល្បឿនលឿន នឹងក្លាយជាទីប្រជុំជននៃមជ្ឈមណ្ឌលទិន្នន័យធំ បំផុតរបស់ប្រទេសជប៉ុនដែលគ្របដណ្តប់លើផ្ទៃដី៧ ដងធំជាងពហុកីឡាដ្ឋានបាល់បោះTokyo Domeយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ការស្ថាបនាត្រូវបានដាក់ឲ្យដំណើរការ នៅខែតុលាដោយក្រុមហ៊ុនDaiwa House Industry Coជាក្រុមហ៊ុនសាងសង់ផ្ទះធំជាងគេរបស់ជប៉ុន។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុននឹងសាងសង់កន្លែងបែបនេះដោយផ្តោតលើទីផ្សារត្រូវបានកំណត់ឲ្យមានការរីកចម្រើនស្របនឹងការកើនឡើងយ៉ាងខ្លាំងនៃចរាចរណ៍ទិន្នន័យ ដោយសារតែការធ្វើឌីជីថលយ៉ាងឆាប់រហ័សនៃសង្គម។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC Japan នៅទីក្រុងតូក្យូថា ផ្ទៃដីសរុបនៃមណ្ឌលទិន្នន័យទំហំ៥.០០០ ម៉ែត្រក្រឡា ឬច្រើនជាងនេះត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ ១,៤១២,០០០...
សេអ៊ូល៖ របាយការណ៍សមាជរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ការជំរុញរបស់កូរ៉េខាងត្បូង សម្រាប់ការផ្តល់សម្បទានដល់កូរ៉េខាងជើង អាចបន្តបង្កើតភាពតានតឹងនៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក – កូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ របាយការណ៍សេវាកម្មស្រាវជ្រាវសភា (CRS) ដែលបានធ្វើបច្ចុប្បន្នភាព ស្តីពីកូរ៉េខាងត្បូង បានកត់សម្គាល់ថា ការសម្របសម្រួលគោលនយោបាយរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន គឺមិនស្ថិតស្ថេរក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើយ។ ម៉្យាងវិញទៀតប្រធានាធិបតីលោក ចូ បៃដិន...
រ៉ង់ហ្គូន៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា ដែលបានដណ្តើមអំណាចជាលើកដំបូងនៅក្នុងរដ្ឋប្រហារមួយបានលើកឡើងថា លោកបានទទួលលិខិតពីមេដឹកនាំរបបយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលស្នើសុំឱ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់លោក។ លោកប្រាយុទ្ធ ដែលបានផ្តួលរំលំនាយករដ្ឋមន្រ្តីដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០១៤ និងបានចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩ ដែលគូប្រជែងរបស់លោកលើកឡើងថា មានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរនោះ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកថា លោកតែងតែគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជិតខាង។ កងទ័ពរបស់លោក Min Aung Hlaing បានផ្តួលរំលំមេដឹកនាំស៊ីវិល ដែលបានជាប់ឆ្នោតលោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសមួយចេញដោយយោធាជាតិបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធចំនួន០៦នាក់ ក្នុងនោះបូករួមទាំង មេបញ្ជាការដ៏សំខាន់មួយរូបរបស់ក្រុមតាលីបង់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ខណៈដែលកងកម្លាំងរដ្ឋាភិបាល ដែលនៅពីក្រោយខ្នងយន្តហោះវាយប្រហារ បានទម្លាក់គ្រាប់ចំទីតាំងលាក់ខ្លួនមួយកន្លែងរបស់តាលីបង់ នៅស្រុក Qaisar ខេត្ត Faryab ដែលស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ ។ យោងតាមសេចក្តីប្រកាសបានដាក់ថា...