បរទេស៖ ប៉ូលីសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបាញ់គ្រាប់កាំភ្លើងជ័រ ក្នុងពេលធ្វើបាតុកម្មមួយនៅក្នុងរដ្ឋធានីណៃពិដោ នៅពេលដែលមនុស្សរាប់ពាន់នាក់បានប្រឆាំងនឹងការហាមឃាត់ការតវ៉ា។ កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានប្រើប្រឆាំងនឹងក្រុមបាតុករដែលកំពុងឈរប្រឆាំងនឹងរដ្ឋប្រហារ ដែលបានដករដ្ឋាភិបាលដែលបានជាប់ឆ្នោតកាលពីសប្តាហ៍មុន។ឹ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន BBC ផ្សាយជាភាសាភូមាត្រូវបានគេប្រាប់ថា យ៉ាងហោចណាស់អ្នកតវ៉ាពីរនាក់បានរងរបួសធ្ងន់។ ថ្ងៃទីបួននៃការតវ៉ាជាបន្តបន្ទាប់កំពុងដំណើរការទៅមុខ ទោះបីជាមានការរឹតបន្តឹងថ្មីត្រូវបានណែនាំនៅថ្ងៃច័ន្ទក៏ដោយ។ ទាំងបម្រាមលើការប្រមូលផ្តុំសាធារណៈធំ...
បរទេស៖ យោងតាមការអះអាងរបស់អ្នកជំនាញម្នាក់ របស់អង្គការសហប្រជាជាតិលោក Tom Andrews បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញ ពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ា នោះថារដ្ឋាភិបាលយោធានឹង មានការថមថយកម្លាំងនៅពេលដែលនឹងអាចស្ថិតនៅក្រោមសំពាធពីអន្តរជាតិពោល គឺដូចទៅនឹងអ្វីដែលមីយ៉ាន់ម៉ាធ្លាប់ទទួលបានពីអតីតកាលដែរ។ លោក Andrew បានគូសបង្ហាញបន្ថែមទៀតថា តាមរយៈសំពាធទាំងឡាយដូចជាទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មបែបកាទូតក្តីសុទ្ធតែ នឹងប្រើប្រាស់ទៅមានប្រសិទ្ធភាពជាមិនខានទោះបីជាក្រុមយោធាធ្លាប់បានបញ្ជាក់ហើយថា អន្តរជាតិនឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់មីយ៉ាន់ម៉ាក្តីប៉ុន្តែជាក់ស្តែងគឺមិនពិតនោះឡើយ ហើយជារឿងសំខាន់ដែលពួកគេនឹងត្រូវការមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយ នឹងអន្តរជាតិ។ លោកបន្តថា៖ ក្រុមយោធាចង់បានលុយចង់បាន ទ្រព្យសម្បត្តិហើយពួកគេបានដឹងបានយល់យ៉ាងច្បាស់ណាស់ថាផលលំបាក របស់ប្រទេសដែលស្ថិតនៅឯកោមានទំហំអាក្រក់យ៉ាងណាដែលតាមពិតប្រទេស...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយរដ្ឋប្រហារក្នុង ប្រទេសមីយ៉ាន់ម៉ាមកប្រតិបត្តិការ ធ្វើតេស្តស្វែងរកកូវីដ១៩នៅទូទាំងប្រទេសត្រូវបានបរាជ័យ ទាំងស្រុងខណៈដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាដោយគ្មានការភ័យខ្លាច ចំពោះវិរុសនេះឡើយ។ ចំនួននៃអ្នកធ្វើតេស្តជាប្រចាំថ្ងៃគិតត្រឹម ថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះមានត្រឹមតែ១៩៨៧នាក់ប៉ុណ្ណោះគឺជាចំនួន តេស្តដែលតិចតួចបំផុតចាប់តាំងតែពីថ្ងៃទី២៩ ខែធ្នូធៀបជាមួ.យកយនឹងចំនួនធ្វើតេស្តជាមធ្យមកាលពីសប្តាហ៍មុនរដ្ឋប្រហារដែលមានទៅដល់១៧ ០០០នាក់ក្នុងមួយថ្ងៃខណៈដែលគិតចាប់តាំងតែពីរដ្ឋប្រហារ មកជាមធ្យមគេអាចធ្វើតេស្តបានត្រឹមតែ៩ ៣៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ តែទោះបីជាយ៉ាងណាក្តីចំនួនករណីវិជ្ជមានបែរជាមានការធ្លាក់ចុះទៅវិញគឺត្រឹមថ្ងៃ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទដែលខុសគ្នាឆ្ងាយធៀបទៅនឹងចំនួនវិជ្ជមានដែលគេធ្វើតេស្តឃើញមានទៅដល់ ៤២០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍ ចុងក្រោយនាខែមករាកន្លងទៅ។ មកដល់ពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺនៅមិនទាន់អាចធ្វើការឆ្លើយឆ្លងគ្នាបាននៅឡើយជាមួយនឹងក្រុមកាសែតប៉ុន្តែបញ្ជាក់ថា ការចាក់វ៉ាក់សាំងទៅលើក្រុមសេវាសុខាភិបាលគឺត្រូវបានធ្វើ...
បរទេស៖ សហភាពអ៊ឺរ៉ុបឬ EU ត្រូវបានគេដឹងថាបានឈាន ទៅដល់ការសម្រេចចិត្តចុងក្រោយហើយក្នុងការបញ្ជាទិញយក វ៉ាក់សាំងការពារកូវីដលើកទី២ដែលមានចំនួនរហូតទៅដល់៣០០លានដូស ពីក្រុមហ៊ុនអាមេរិក Pfizer។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយអ្នកនាំពាក្យរបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃចន្ទម្សិលមិញនេះ។ EU បានបញ្ជាទិញវ៉ាក់សាំង ប្រមាណជា៣០០លានដូសរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំទៅហើយក៏ បានប្រកាសដែរថានឹងបញ្ជាទិញវ៉ាក់សាំង៣០០លានដូសទៀតកាលពី ថ្ងៃទី៨ខែមករានេះប៉ុន្តែបញ្ជាក់ថា លក្ខខណ្ឌនានានឹងត្រូវពិភាក្សាជាមុនសិន។ មកដល់ពេលនេះកិច្ចពិភាក្សាគ្នារវាង EU និង Pfizer គឺនៅតែបន្តធ្វើនៅឡើយខណៈដែលវ៉ាក់សាំងប្រមាណជា២០០លានដូស ត្រូវបានដឹកជញ្ជូនមកដល់ទៅហើយក្តីដោយសារក្នងនោះវ៉ាក់សាំង១០០លានដូស...
ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការត្រួតពិនិត្យ លើរបាយការណ៍លទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅការងារអនុវត្ដបន្ត របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិត នៃបេឡាជាតិ សន្ដិសុខសង្គម ដោយមានការចូលរួម ពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងារ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត និងជាសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោក ព្រាប ច័ន្ទវិបុល បានផ្តល់បទសម្ភាសន៍ ជាមួយក្រុមការងារព័ត៌មាន ប.ស.ស. ឱ្យដឹងថា បើប្រៀបធៀប រវាងឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកលើបងប្អូនកម្មករនិយោជិតមានការថយចុះ រហូតដល់ទៅ ៣១% ស្មើនឹង ១៩០០ករណី ដែលក្នុងនោះ អ្នករងរបួសសរុបចំនួន ៣០% ស្មើនឹង ២១៤០នាក់, អ្នកស្លាប់ចំនួន ៤៤% ស្មើនឹង ៨៨នាក់, អ្នករងរបួសធ្ងន់ចំនួន ២៧% ស្មើនឹង ៤០០នាក់, និងអ្នករងរបួសស្រាល ចំនួន ៣០% ស្មើនឹង១៦៥២នាក់ ។ លោកបានបន្ថែមថា បើទោះបីជាមានការថយចុះ នៃករណីគ្រោះថ្នាក់ចរាចរណ៍ មកលើបងប្អូនកម្មករនិយោជិត ក៏ពិតមែនក៏ប៉ុន្តែក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងនោះក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃប.ស.ស. នៅតែបន្តការសហការគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់តាមរយៈ ការរៀបចំលិខិតបទដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងកម្មករនិយោជិត អំពីច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវផែនការ ដែលបានគ្រោងទុក ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត ក្នុងន័យកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការស្លាប់ និងរងរបួសដល់កម្មករ ឱ្យថយមកកម្រិតទាបបំផុត ។ លោក ក៏បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចណ៍ ឱ្យបានត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរ លើដងផ្លូវ ជាពិសេសអ្នកបើកបរ រថយន្តដឹកកម្មករ មិនត្រូវផ្ទុកចំនួនកម្មករ លើសចំណុះ និងចូលរួមផ្លាស់ប្តូរពីការ យករថយន្តដឹកទំនិញមកដឹក បងប្អូនកម្មករ ដោយប្រើប្រាស់រថយន្ត ដឹកអ្នកដំណើរមកជំនួសវិញ ។ សូមបញ្ជាក់ថា កន្លងមកឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម និងជាប្រធាន ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក) តែងតែជម្រុញក្រុមការងារ ឱ្យបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលធ្លាក់មកលើកម្មករនិយោជិត និងដើម្បីចូលរួមអនុវត្ត ផែនការសកម្មភាព “សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានជំនឿយ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សា រាជធានី-ខេត្ត ទាំងអស់ បាននិងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែក គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួង សុខាភិបាល បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨ព្រឹកថ្ងៃទី១០...
អតិថិជនដែលមិនទាន់បានទទួលសន្លឹកឆ្នោ សូមប្រញាប់ឡើងទាក់មានប្រូម៉ូសិនចូលឆ្នាំចិន បញ្ចុះតម្លៃរួមទាំងកាដូបន្ថែមជាច្រើនផងដែរ ហើយកុំភ្លេចសួររកសន្លឹងឆ្នោតណា ព្រោះរង្វាន់ធំនឹងចាប់នៅខែកុម្ភៈ2021ខាងមុខនេះហើយ។ រង្វាន់ធំមានដូចជា រថយន្ត Ford Eco sports 2020 ម៉ូតូ ទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក ម៉ាស៊ីនត្រជាក់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួលបានឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន...
ភ្នំពេញ ៖ ពលករខ្មែរថ្មី ចំនួន២៩នាក់ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ដើមឆ្នាំ២០២១នេះ ដើម្បីធ្វើការងារ ក្នុងសម័យកាលកូវីដ១៩ ដែលជាការស្វាគមន៍ សម្រាប់ប្រទេសទាំង២។ នេះបើតាមហ្វេសប៊ុក លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េ បានបង្ហាញនៅថ្ងៃ៩ កុម្ភៈ។ បើតាមលោក ឡុង ឌីម៉ង់ ពលករឡើងមកថ្មីនេះ ត្រូវបានស្ថានទូតកម្ពុជា...
ភ្នំពេញ ៖ ក្រុមអង្គការសង្គម ស៊ីវិលចំនួន៧៤ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យក្រសួងបរិស្ថាន បញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជន ការពារព្រៃឈើ ។ ការស្នើនេះ បន្ទាប់ពីសកម្មជន ការពារព្រៃឈើ ១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបញ្ហាព្រៃឈើ ។ ក្រោយការឃាត់ខ្លួន ពួកគេ៥នាក់...