ភ្នំពេញ ៖ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបំភ្លឺជូនសាធារណជន អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅនេះ ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយ ប្រឆាំងនឹងរាជរដ្ឋាភិបាល បានចំនួន២៣ចំណុច។ យោងតាមសេចក្ដីសង្ខេបព័ត៌មាន អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ នៅកម្ពុជា ក្នុងឆ្នាំ២០២០...
ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក...
ភ្នំពេញ៖ ក្រោយពីមានការស្នើសុំពីភាគីវៀតណាម ឲ្យកម្ពុជាបើកការនាំចូលត្រី ៤ប្រភេទឡើងវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានឆ្លើយតប ទៅភាគីវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនទាន់មានដំណោះស្រាយនៅឡើយដែរ។ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក កើត ឆែ និងលោក នួន ផារ័ត្ន ជាអភិបាលរងរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ បន្ទាប់ពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួង ស្រេង ឲ្យបន្តធ្វើជាអភិបាលរាជធានីភ្នំពេញ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងបានព្យាបាលជាសះស្បើយចំនួនម្នាក់។ ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី២នាក់គឺ១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ ២-ស្ត្រីជនជាតិខ្មែរ អាយុ...
ភ្នំពេញ៖លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាលនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១អញ្ជើញចូលរួមបើកកិច្ចប្រជុំបទបញ្ជា និងចាប់ពូលនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ និងយុវជនអាយុក្រោម១៨ឆ្នាំខេត្តកណ្តាលប្រចាំឆ្នាំ២០២១ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៥ ខែកុម្ភៈដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទីលានបាល់ទាត់ស្រុកកោះធំនៅមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា...
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ ចំពោះអាយុដែលអាចចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះសណូហ្វាមពីប្រទេសចិន
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបញ្ជូនក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអង់គ្លេស ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការបង្ហាញឲ្យឃើញ នូវសហប្រតិបត្តិការការពារជាតិអង់គ្លេសនិងជប៉ុនកើនឡើង។ ក្រោយជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Ben Wallace បានមានប្រសាសន៍នៅថ្ងៃពុធថា “ប្រទេសជប៉ុននិងប្រទេសអង់គ្លេស មានភាពជាដៃគូការពារជាតិនិងសន្តិសុខដ៏ជិតស្និទ្ធ ដែលកំពុងតែមានសន្ទុះកើនឡើងឈានដល់ចំណុចខ្ពស់ថ្មី នៅក្នុងឆ្នាំនេះ នៅពេលដែលក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស ធ្វើទស្សនកិច្ចតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក”។ លោក Ben...
ភ្នំពេញ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្កាប់តែងតាំង លោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល៕
តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងចំណងសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅពេលដែលឥទ្ធិពលរបស់ ប្រទេសចិន កាន់តែរឹងមាំនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងបន្ទាប់ជួបជជែកតាមខ្សែអាត់វីដេអូថា ប្រទេសរបស់លោកស្វាគមន៍ការបញ្ជូនក្រុមវាយប្រហារនាវាដឹកយន្តហោះរបស់អង់គ្លេស ដែលផ្តោតលើក្រុមនាវា...