បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបញ្ជូនក្រុមវាយប្រហាររបស់ នាវាផ្ទុកយន្តហោះអង់គ្លេស ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាការបង្ហាញឲ្យឃើញ នូវសហប្រតិបត្តិការការពារជាតិអង់គ្លេសនិងជប៉ុនកើនឡើង។ ក្រោយជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Ben Wallace បានមានប្រសាសន៍នៅថ្ងៃពុធថា “ប្រទេសជប៉ុននិងប្រទេសអង់គ្លេស មានភាពជាដៃគូការពារជាតិនិងសន្តិសុខដ៏ជិតស្និទ្ធ ដែលកំពុងតែមានសន្ទុះកើនឡើងឈានដល់ចំណុចខ្ពស់ថ្មី នៅក្នុងឆ្នាំនេះ នៅពេលដែលក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអង់គ្លេស ធ្វើទស្សនកិច្ចតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក”។ លោក Ben...
ភ្នំពេញ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្កាប់តែងតាំង លោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល៕
តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងចំណងសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅពេលដែលឥទ្ធិពលរបស់ ប្រទេសចិន កាន់តែរឹងមាំនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងបន្ទាប់ជួបជជែកតាមខ្សែអាត់វីដេអូថា ប្រទេសរបស់លោកស្វាគមន៍ការបញ្ជូនក្រុមវាយប្រហារនាវាដឹកយន្តហោះរបស់អង់គ្លេស ដែលផ្តោតលើក្រុមនាវា...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងជំងកូវីដ១៩ថ្មីចំនួន២២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៥៩.៦២៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់ គឺជាអ្នកនាំចូលពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ អ្នកជំងឺចំនួន២៨នាក់ បានចាកចេញពីមន្ទីរពេត្យនានា ឬតាមសហគមន៍ដែលធ្វើចត្តាឡីស័ក ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់៥៩.៣៤៨នាក់ ។ បច្ចុប្បន្ននេះ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីអង្គភាពប៉ូលិស នៅមីយ៉ាន់ម៉ា បាននិយាយប្រាប់ដល់ស៊ិនហួ នៅថ្ងៃសុក្រនេះថា លោក U Win Htein ដែលជាស្ថាបនិកនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD)របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ។ ស្ថាបនិកវ័យ៨០ឆ្នាំ ដែលគេជឿជាក់ថា នឹងបង្ហាញពីភាពស្មោះត្រង់ចំពោះលោកស្រីប្រធានបក្ស អ៊ុងសាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងថា សម្តេច មិនអាចចាក់វ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm) បានទេនោះ ក៏ដោយសារតែ ការចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ តែប៉ុណ្ណោះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃសុក្រនេះ សម្តេចតេជោ បានផ្ញើជូន ជនរួមជាតិជាទីគោរពស្រឡាញ់របស់សម្តេចថា ” ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ...
ភ្នំពេញ៖ កងពលតូចលេខ៧០ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ភារកិច្ចបន្តឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា កងពលនៅតែបន្តរឹតបន្តឹង ការពារជំងឺកូវីដ១៩ បន្តការបាញ់អាល់កុល វាស់កម្តៅ និងពាក់ម៉ាសជាប្រចាំ។ ជាពិសេសការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនិងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃ លើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់ អំពីទិសដៅវិធានការនានា។ ទន្ទឹមនឹងនេះ លោកមេបញ្ជាការកងពល ក៏បានលេីកទឹកចិត្តជូនប័ណសរសេីរដល់យោធិន និងប្រគល់ថវិកាជូនដល់ អង្គភាពល្អឆ្អេីមអង្គភាពល្អ បុគ្គលល្អឆ្អេីម និងបុគ្គលល្អ និងបានទស្សនាពិពណ៌រូបថត និងវាយតម្លៃការតាំងរូបថត តាមបណ្តាអង្គភាពនីមួយៗ សម្រាប់ឆ្នាំ២០២០ ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងអំណរគុណ កោតសរសើរ ចំពោះយោធិន ដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យ គ្រប់ភារកិច្ចដែលកងពល បានប្រគល់ជូនទៀតផង ៕
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃសុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានគាំទ្រយើងនូវឧបករណ៍ ANDiS SARS-CoV-2 and Influenza A/B RT-qPCR ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានលើកឡើងតាមបញតាញសង្គមហ្វេសប៊ុកថា ” យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្ររបស់អ្នកចំពោះ វិទ្យាស្ថាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ព្រម ផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីចាក់ជូនកងកម្លាំង នគរបាលវេរសនាតូច ការពារព្រំដែនគោក-ទឹក ចំនួន៥.២២៨នាក់ ក្រោយពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើការស្នើសុំសម្តេចតេជោ។ យោងតាមលិខិតស្នើសុំ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថា ស្ថានភាពជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសបារាំង គឺ “ថមថយបន្តិច” ខណៈដែលចំនួនអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណា មានការឆ្លងរហ័ស ប៉ុន្តែ វាមិនចាំបាច់ស្នើឲ្យបិទដំណើរការនៅទូទាំងប្រទេសជាថ្មីទៀតនោះទេ ។ លោក Castex...