ព័ត៌មានអន្តរជាតិ

ប៉ូលិស៖ ស្ថាបនិកគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីអង្គភាពប៉ូលិស នៅមីយ៉ាន់ម៉ា បាននិយាយប្រាប់ដល់ស៊ិនហួ នៅថ្ងៃសុក្រនេះថា លោក U Win Htein ដែលជាស្ថាបនិកនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD)របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ស្ថាបនិកវ័យ៨០ឆ្នាំ ដែលគេជឿជាក់ថា នឹងបង្ហាញពីភាពស្មោះត្រង់ចំពោះលោកស្រីប្រធានបក្ស អ៊ុងសាន ស៊ូជី ត្រូវបាននាំខ្លួនទៅកាន់ស្ថានីយប៉ូលិសស្រុក នៅក្រុងណៃពិដោរ ភ្លាមៗ បន្ទាប់ពីការមកដល់របស់គាត់នៅរដ្ឋធានីរ៉ងហ្គូន ដែលចេញពីក្រុងណៃពិដោរ កាលពីថ្ងៃព្រហស្បតិ៍ ។ លោក Kyi Toe ដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការព័ត៌មានរបស់បក្ស បានសរសេរនៅលើបណ្តាញព័ត៌មានសង្គមឲ្យដឹងដូច្នេះ។

យោងតាមការលើកឡើងរបស់មន្ត្រីយោធា ជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី U Win Myint និងក្រុមប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី ស្ថិតនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ សម្រាប់ការបង្កអំពើហិង្សា ដែលចែងក្នុងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិ និងច្បាប់នាំចេញ-នាំចូល រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ។

គួររំលឹកថា លោកប្រធានាធិបតី និងក្រុមប្រឹក្សារដ្ឋ ត្រូវបានឃាត់ខ្លួន ដោយយោធា ជាមួយនឹងមន្ត្រីបក្ស NLD កាលពីព្រឹកថ្ងៃចន្ទ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top