ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២២នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា  ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងជំងកូវីដ១៩ថ្មីចំនួន២២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៥៩.៦២៤នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់ គឺជាអ្នកនាំចូលពីខាងក្រៅ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ អ្នកជំងឺចំនួន២៨នាក់ បានចាកចេញពីមន្ទីរពេត្យនានា ឬតាមសហគមន៍ដែលធ្វើចត្តាឡីស័ក ដែលនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់៥៩.៣៤៨នាក់ ។

បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺចំនួន៣៨នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ។ ក្នុងចំណោមអ្នកទំាងនោះ ភាគច្រើនមានស្ថានភាពល្អប្រសើរឡើងវិញ ឬនៅសភាពធម្មតា និងមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ នៅតាមអង្គភាពថែទាំជំងឺ ។

លើសពីនេះ ពលរដ្ឋចំនួន២០៩នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតាមសហគមន៍ថែទាំសុខភាប ។ អ្នកទាំងអស់នោះ មានរោគសញ្ញាចម្លែកៗ ឬស្ថិតក្នុងការវិនិច្ឆ័យរោគ ប៉ុន្តែ នៅតែមានធ្វើតេស្តរកឃើញមានលទ្ធផលវិជ្ជមាន ។

ពលរដ្ឋចំនួន២៩នាក់ បានទទួលមរណភាពដោយ សារជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top