ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា វិស័យអធិការកិច្ច គឺជាវិស័យ ដែលមិនអាចខ្វះបាន ព្រោះធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅទប់ស្កាត់បាតុភាព អសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើនជំនឿ ជៀជាក់មកលើ រាជរដ្ឋាភិបាល ។ នេះជាការថ្លែង...
ភ្នំពេញ ៖ ក្រុមមេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិគ្រោះយោបល និងផ្តល់ប្រឹក្សាផ្នែកច្បាប់ តាមទូរស័ព្ទដោយឥតគិតថ្លៃ សម្រាប់សាធារណជន ដែលមានចំងល់ និងក្តីកង្វល់លើផ្នែកច្បាប់ ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ។ សម្រាប់ព័ត៌មាន បន្ថែមទាក់ទងករណីនេះ អាចទំនាក់ទំនងទៅលោក ជិន ម៉ាលីន អ្នកនាំពាក្យ និងជាប្រធានក្រុមអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕
ភ្នំពេញ ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញសត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករា ឆ្នាំ២០២១ ក្នុងដែនជម្រក សត្វព្រៃលំផាត់ខេត្តរតនគិរី ដែលជាប្រភេទសត្វជិតផុតពូជ នៅប្រទេសកម្ពុជា។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១លោក ប៊ូ វរសក្ស នាយកកម្មវិធីអ ង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងលោកស្រី YOo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ បាន ប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាងកម្ពុជា-កូរ៉េ (CKFTA) តាមរយៈ ប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ តាមរយៈការជួយអន្តរាគមន៍ របស់ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ពលករ-ពលការិនីខ្មែរ ចំនួន១៥នាក់ និងកុមារ២នាក់ នឹងទៅដល់អាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគហេទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ៕
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម។ ការផ្លាស់ប្តូរទាំងនេះនៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។ យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះមានកងពលតូចមីស៊ីលចំនួន...
ញូវយ៉ក ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារ តាមអ៊ិនធឺណិត ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលយោធាជាតិបានដណ្តើម អំណាចកាលពីថ្ងៃមុន នេះបើយោងតាមការចុះផ្សាយ របស់ទៅភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ យោងតាមប្រភពការទូតបានឲ្យដឹងថា ការចរចាក្នុងចំណោមប្រទេស ដែលចូលរួមបានបន្តថា តើពួកគេអាចយល់ព្រមលើការឆ្លើយតប ដែលមានឯកភាពរួមទាំងលទ្ធភាព នៃការចេញសេចក្តីថ្លែងការណ៍មួយបានដែរឬទេ។ អង់គ្លេស ជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សា សន្ដិសុខប្ដូរវេនសង្ឃឹមថា នឹងចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោសរដ្ឋប្រហារ...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានកំណត់ការកាន់កាប់យោធារបស់មីយ៉ាន់ម៉ា បង្កើតជារដ្ឋប្រហារដែល ជាការវាយតម្លៃមួយបង្កឱ្យមាន ការរឹតត្បិតជាក់លាក់លើជំនួយបរទេសក៏ដូចជា“ ការពិនិត្យឡើងវិញកាន់តែទូលំទូលាយ” នៃកម្មវិធីជំនួយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយវិបត្ដិនៅមីយ៉ាន់ម៉ា ក៏អាចទុកដូចជាការធ្វើតេស្ដសមត្ថភាពរដ្ឋបាលថ្មីរបស់អាមេរិក ក្នុងការប្រឆាំងនឹងឥទ្ធិពលចិន ក្នុងតំបន់អាស៊ីផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុ និងកាលៈទេសៈ យើងបានវាយតម្លៃថាលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win...
ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីទើបជាប់ឆ្នោតជាថ្មី គឺលោកង្វៀនភូត្រុង បានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងធ្វើជាយូរ ពិបាក និងត្រូវធ្វើឱ្យបានខ្លាំងក្លា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានថ្លែងបែបនេះ គឺនៅក្នុងសន្និសីទកាសែត មួយដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ដើម្បីប្រកាសលទ្ធផលនៃសមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម។...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសស៊ុយអែត បាននិយាយនៅថ្ងៃនេះថា ប្រទេសស៊ុយអែតនឹងមិនណែនាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ទៅដល់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំទេ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ការដែលមិនណែនាំនេះ បានកើតឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់បានណែនាំការគ្រប់គ្រង ដោយប្រឆាំងនឹងការចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំហើយលោក អេម៉ានុយអែលម៉ាក្រុង...