ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយ អ្នកសារព័ត៌មានមកពីបណ្ដា ស្ថាប័នសារព័ត៌មាននានានៅកម្ពុជា ប្រមាណ៦០រូប ។ ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយថ្នាក់ដឹកនាំក្រសួង ឲ្យកាន់តែជិតស្និទ្ធក្នុងការជំរុញផ្សព្វផ្សាយ...
កោះកុង : ប្រជាពលរដ្ឋក្រីក្រចំនួន២១គ្រួសារ និងគ្មានដីរស់នៅនិងអាស្រ័យផលពិតប្រាដក ដែលរស់នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំស្រុកថ្មបាំង ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ការផ្តល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងក្រុមការងារ...
បរទេស៖ ប្រធានអង្គការរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន អាចនឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ ជាមួយសមភាគីចិន នៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសសិង្ហបុរី ក្នុងខែឧសភាខាងមុខ។ លោក Borge Brende តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នោះ នៅក្នុងកិច្ចពិភាក្សាគ្នាមួយ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី...
បរទេស៖ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសថា ចាប់ផ្តើមពីថ្ងៃអាទិត្យទៅ ពលរដ្ឋហុងកុងរាប់លាននាក់ នឹងអាចដាក់ពាក្យស្នើសុំធ្វើការងារ ឬក៏រស់នៅក្នុងប្រទេសអង់គ្លេស ក្រោមទិដ្ឋាការថ្មីមួយ ដែលរដ្ឋាភិបាលបានបង្កើតឡើង ក្នុងដំណើរឆ្លើយតប ចំពោះការចេញច្បាប់សន្តិសុខជាតិរបស់ចិន កាលពីរដូវក្តៅឆ្នំាមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកនាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ប្រាប់ថា លោកមានមោទនភាពជាខ្លាំង ចំពោះទិដ្ឋាការថ្មី សម្រាប់អ្នកកាន់លិខិតឆ្លងដែន Hong...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាព ពីការឆ្លងជំងឺផ្ដាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមប្រកាស ធ្វើការក្រើនរំលឹក ជូនដល់ប្រជពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺផ្ដាសាយបក្សី ដែល...
បរទេស៖ នៅក្នុងការប្រើភាសាដ៏ខ្លាំងក្លា ចំពោះកោះតៃវ៉ាន់ នាពេលថ្មីៗនេះ មន្ត្រីក្រសួងការពារជាតិចិន បាននិយាយថា ដំណើរឆ្ពោះទៅរកភាពឯករាជ្យ សម្រាប់កោះតៃវ៉ាន់ ក៏អាចនឹងមានន័យថា ជាដំណើរបោះជំហានមួយ ឆ្ពោះទៅរកសង្គ្រាមផងដែរ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសន្និសីទកាសែតមួយថា ទីក្រុងតៃវ៉ាន់ ធ្វើការសង្កេតពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការប៉ុនប៉ងរបស់តៃវ៉ាន់...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងជប៉ុន ដែលបានបញ្ជាក់ថា សន្ធិសញ្ញាសន្តិសុខទ្វេភាគីរបស់ពួកគេ គ្របដណ្តប់លើកោះសេនកាគូ ដែលកំពុងមានជម្លោះ ដោយលើកហេតុផលថា តំបន់នោះជា“ ទឹកដីដែលមានជាប់នឹងប្រទេសចិន” ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក ចាវ លីជៀន ក៏បានប្រាប់អ្នកយកព័ត៌មានថា“ សន្ធិសញ្ញាសន្តិសុខអាមេរិក – ជប៉ុន គឺជាផលចំណេញនៃសង្គ្រាមត្រជាក់។ វាមិនគួរធ្វើឱ្យប៉ះពាល់...
វ៉ាស៊ីនតោន៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣.៥ ភាគរយនៅឆ្នាំ ២០២០ ចំពេលមានជំងឺរាតត្បាតកូវីដ- ១៩ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុត នៃផលិតផលក្នុងស្រុក សរុបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៤៦ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៤ ភាគរយនៅត្រីមាសទី...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច...