ព័ត៌មានអន្តរជាតិ

ចិននិយាយថា នឹងចាត់គ្រប់វិធានការ រារាំងឯករាជ្យតៃវ៉ាន់

បរទេស៖ នៅក្នុងការប្រើភាសាដ៏ខ្លាំងក្លា ចំពោះកោះតៃវ៉ាន់ នាពេលថ្មីៗនេះ មន្ត្រីក្រសួងការពារជាតិចិន បាននិយាយថា ដំណើរឆ្ពោះទៅរកភាពឯករាជ្យ សម្រាប់កោះតៃវ៉ាន់ ក៏អាចនឹងមានន័យថា ជាដំណើរបោះជំហានមួយ ឆ្ពោះទៅរកសង្គ្រាមផងដែរ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសន្និសីទកាសែតមួយថា ទីក្រុងតៃវ៉ាន់ ធ្វើការសង្កេតពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការប៉ុនប៉ងរបស់តៃវ៉ាន់ ដើម្បីឲ្យសម្រេចបាន នូវអធិបតេយ្យភាពពេញលេញ ហើយអ្នកលេងជាមួយភ្លើង បានត្រឹមតែរលាក់ខ្លួនឯងប៉ុណ្ណោះ។

“កងកម្លាំងរំដោះប្រជាជនចិន នឹងប្រើគ្រប់វិធានការ ដែលចាំំបាច់ទាំងអស់ ដើម្បីធ្វើការរារាំងដាច់ខាត នូវទម្រង់ណាមួយនៃការប៉ុនប៉ងបំបែកខ្លួន ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់ និងធ្វើកិច្ចការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង នាពេលថ្មីៗនេះ បានបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដើម្បីផ្ញើសារមួយ ដល់លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន ស្តីពីការគាំទ្ររបស់លោកស្រី សម្រាប់ភាពឯករាជ្យពេញលេញ របស់កោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top