ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា លោក Eduardo Pazuello រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រឆំាងនឹងជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលបានចាប់ផ្តើម ពីម៉ោង៥និង០០នាទីល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក ។ លោក Pazuello បានលើកឡើងថា គម្រោងដំបូងនោះគឺថា...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឲ្យប្រសើរទ្បើង សមត្ថភាពពន្លត់អគ្គីភ័យ ក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក...
បច្ចុប្បន្នភាព CNNបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២០ ខែមករានេះថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ នឹងស្បថចូលកាន់តំណែងជាប្រធានា ធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ ទៅតាមកាលកំណត់ ។ ពិធីស្បថចូលកាន់តំណែង របស់លោក ចូ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បាននិយាយប្រាប់សារព័ត៌មាន ថា ប្រទេសកាតា នាពេលថ្មីៗនេះ បានជំរុញបណ្ដាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ឲ្យធ្វើការពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ និងថា វាជាពេលវេលាសមស្រប សម្រាប់ទីក្រុងដូហា ធ្វើការសម្របសម្រួលការចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន មួយរូប នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទីក្រុងបេកាំងជំទាស់ប្រឆាំង នឹងការដាក់សម្ពាធ របស់អាមេរិក លើក្រុមហ៊ុនចិននានា ក្រោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បញ្ជាឲ្យធ្វើការវាយតម្លៃលើហានិភ័យសន្តិសុខ បណ្ដាលមកពីកូនដ្រូនចិន ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែមករា...
បរទេស ៖ យោងតាមឯកសារ តុលាការបានបង្ហាញ កាលពីថ្ងៃច័ន្ទថា បុរសដែលត្រូវបានចោទប្រកាន់ថា ជាអ្នកកុបកម្មកាពីតូល បានប្រាប់ទៅអតីតដៃគូស្នេហាថា នាងមានគម្រោងលួច កុំព្យូទ័រយួរដៃ ពីការិយាល័យរបស់ប្រធានសភា លោកស្រី Nancy Pelosi ហើយលក់វាទៅឱ្យចារកម្មរុស្ស៊ី។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃកោះតៃវ៉ាន់ បានប្រកាសលុបចោលនូវបុណ្យជាតិ ដ៏សំខាន់មួយ ខណៈដែលករណីឆ្លង សហគមន៍ចំនួន៤ករណី ត្រូវបានគេរកឃើញ និងគឺជាករណីផ្ទុះដំបូង ក្នុងរយៈពេល១១ខែ ចុងក្រោយនេះ។ តៃវ៉ាន់ បានព្យាយាមថែរក្សា និងគ្រប់គ្រងការរាតត្បាត បានយ៉ាងល្អ តាមរយៈការត្រៀមខ្លួនបានយ៉ាងល្អ តាំងតែពីការចាប់ផ្តើមដំបូង នៃវិរុសហើយករណីថ្មី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាល្លឺម់ង់ និងតួកគី បានបើកកិច្ចពិភាក្សាគ្នា មួយដើម្បីអាចពិនិត្យ មើលទៅលើការ រឹតបន្តឹងទៅលើចំណងទំនាក់ទំនង រវាងខ្លួនឡើងវិញ និងក្នុងពេលដែលភាពតានតឹង ក្នុងតំបន់មជ្ឈឹមបូព៍ាក៏កំពុងបន្ត មាននៅឡើយ ។ លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី បាននិយាយថា...
ភ្នំពេញ៖ បុគ្គលដែលមានឈ្មោះ បោះសំឡេង នៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍ គឺលោក វី យ៉ារ៉ូ កំពុងចូលរួមស្វែងបេក្ខជន ដែលមានសក្តានុពល ដើម្បីក្លាយជាជ័យលាភី ពានរង្វានលរដ្ឋគំរូ Smart។ បុគ្គលដែលមាន ឈ្មោះបោះសំឡេង ទាំងពីររូបនេះ បានជ្រើសតាំងរួចហើយ អ្នកដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អ សម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់ កាលពីខែមុន។ ជ័យលាភីពានរង្វាន់នេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោម ប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលបានជ្រើសតាំងបុគ្គលនានា ដែលបានធ្វើទង្វើល្អ ចំពោះជនរួមជាតិកម្ពុជា របស់ពួកគាត់។ ដោយគិតថា ការបង្កើតពានរង្វាន់នេះ គឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំង លោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង ២ពាន់គីឡូម៉ែត្រនៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់ សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ ឌីជេ ណាណា បានលើកឡើងថា៖ “ខ្ញុំបានជ្រើសតាំង សាយ បន្ទាប់ពីគិតចុះឡើងៗ ច្រើនដង ហើយខ្ញុំគិតថា មិនចំឡែកទេភាគច្រើនដឹងហើយ ហេតុអ្វីបានជាខ្ញុំជ្រើសតាំង សាយ។ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្ត របស់គាត់ទេ ព្រោះការដែលគាត់មានចិត្តល្អ នៅសុខៗចង់ទៅរត់ ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឱ្យកុមារ ខ្ញុំគិតថា អាហ្នឹងជារឿងមួយ ហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។ សាយ បានប្រមូលមូលនិធិជាង ៤៨០.០០០ ដុល្លារ បន្ទាប់ពីគាត់បានរត់ជាង ២.៤០០ គីឡូម៉ែត្រជុំវិញ ២១ខេត្ត ក្នុងរយៈពេល ៩៧ថ្ងៃ។ក្រុមហ៊ុន Smart Axiata បានបរិច្ចាកទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ទៅឱ្យយុទ្ធនាការរបស់ សាយ ដែលបានបញ្ចប់ កាលពីថ្ងៃទី១០ខែមករា។ បុគ្គលដែលមានឈ្មោះ បោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូក្នុងចិត្ត របស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូបានជ្រើសតាំង យុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ជួយដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាក។ លោក យ៉ារ៉ូ បានលើកឡើងថា៖ «កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយ ដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើង ដោយយុវជនម្នាក់ ដែលមានឈ្មោះថា តាំង ហួងហាវ ដែលគាត់បានរៃអង្គាសប្រាក់ ជាង ៥ ពាន់ដុល្លារ ឯណោះ ដើម្បីជួយដល់អុំៗ អ្នករត់ស៊ីក្លូ និងសមាគមស៊ីក្លូទាំងមូល”។ លោកបានបន្ថែមថា៖ “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអុំៗអ្នករត់ស៊ីក្លូ រយៈពេលវែង គាត់បានស្នើសុំការដាក់ស៊ីក្លូ ក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងកំពុងតែពិចារណា លើសំណើរបស់គាត់ហើយ។ ពិតជាអស្ចារ្យខ្លាំង មែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើសទាំងគាត់សម្រាប់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូស្មាត”។ អ្នករៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស និងប្រកាសបេក្ខជនបេក្ខនារី ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកពួកគេ នឹងមានវត្តមាន នៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើស ដោយគណៈកម្មការ។ ឈ្មោះសមាសភាព របស់គណៈកម្មការ នឹងត្រូវបានប្រកាស ក្នុងពេលឆាប់ៗនេះ។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ មានបំណងបង្ហាញ ឱ្យឃើញនូវអំពើចេះជួយ យកអាសារគ្នា របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទង ជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀត នៅក្នុងសហគមន៍របស់ពួកគេ។ កាលបរិច្ឆេទ ឈប់ទទួលការជ្រើសតាំង របស់ពានរង្វាន់នេះ ត្រូវបានពន្យាពេល ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២១ ពីថ្ងៃទី២២ ខែមករាឆ្នាំ២០២១៕
ភ្នំពេញ៖ ប្រធានការិយាល័យ តាវកាលិក បានឲ្យដឹងថា ដោយអនុវត្ត តាមការណែនាំ ជាប្រចាំ ពីអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីបុគ្គលិក ក្នុងស្ថាប័នមួយនេះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ ជូនដល់កម្មករនិយោជិក ជាសមាជិក ប.ស.ស. ។ បើគិតចាប់តាំងពីពេល ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ជាសាធារណៈ ថែមទៀតស្តីពីការ សម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនី ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ រហូតមកដល់ពេលនេះ មានស្រី្ត សម្រារាលបានកូនភ្លោះ ៣ ដែលជាសមាជិក ប.ស.ស. ចំនួន ១៣នាក់ហើយ ទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ គ្រាន់តែក្នុងខែដំបូង នៃឆ្នាំ២០២១ នេះ ស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ២នាក់ ហើយដែលសម្រាលបានកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ដែលប.ស.ស. បានផ្តល់ជូន។ ស្រ្តីសម្រាលបានកូនភ្លោះ៣ ម្នាក់ឈ្មោះ ហង្ស ចាន់ថា កំពុងសម្រាកព្យាបាល ក្រោយបានសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានបង្ហាញអារម្មណ៍ពិត របស់គាត់ថា៖ រូបគាត់ពិតជាអរគុណបំផុត ចំពោះថ្នាក់ដឹកនាំកម្ពុជាដែលតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ ក្នុងនោះក៏មានស្ត្រី ជាសមាជិក ប.ស.ស. ដូចរូបគាត់ដែលសម្រាលបានកូនភ្លោះ៣ ហើយថែមទាំងទទួលបាន ប្រាក់ឧបត្ថមបន្ថែម ពីរាជរដ្ឋាភិបាលចំនួន ១ ២០០ ០០០ រៀលភ្លាមៗ នឹងនៅមានប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% រួមទាំងអត្ថប្រយោជន៍ ប.ស.ស. ជាច្រើនទៀតផងដែរ។ ក្រៅពីនេះរាល់ថ្លៃសេវាពិនិត្យ និងថែទាំ តាំងពីពេលដែលគាត់ចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ថ្ងៃសម្រាលនេះ គឺលោកស្រី មិនបានចំណាយ ប្រាក់ផ្ទាល់ខ្លួន នោះទេ គឺ ប.ស.ស. ជាអ្នកផ្តល់ជូនទាំងស្រុង។ លោកស្រីបន្តថា៖ លោកស្រីពិតជារីករាយ ពេញចិត្ត និងអរគុណយ៉ាងខ្លាំងបំផុត ដល់ ប.ស.ស. ពិសេសប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កើត ឱ្យមានរបបសន្តិសុខសង្គម មួយនេះឡើង ពិសេសសម្តេច តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិតតែម្តង។ គួររំលឹកថា គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកទាល់ពេលនេះ គឺមានរយៈពេលជាង ៣ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ជាសាធារណៈ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនីសមាជិក ប.ស.ស. ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលក្នុងនោះ ៖ (១). សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល (២). សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល (៣). សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល ។ សូមបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ ដែលបម្រើការនៅតាម រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបាន ការឈប់សម្រាក ពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត ៕