ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform ) ។ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ មានគោលបំណង និងសារៈសំខាន់រួមមាន៖ ១)ផ្តល់នូវឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ភ្នំពេញ ៖ នៅចំពោះមុខឯករដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កម្ពុជា-បារាំង គួរគប្បីជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យដែលអាចធ្វើទៅបាន ។ នេះបើយោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។ ការលើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោអនុញ្ញាត ឲ្យលោក...
ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈ កប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ បើតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២សង់ទីម៉ែត្រ ជម្រៅបាតថាស ៣សង់ទីម៉ែត្រ ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់ កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ...
បរទេស៖ បុរសម្នាក់ឈ្មោះ Sithipol Bovornkittipaisal អាយុ ២៦ឆ្នាំ បានស្លាប់នៅផ្ទះរបស់គាត់ក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ២ ប្រភេទ Moderna បន្ទាប់ពីគាត់បានចាក់ថ្នាំវ៉ាក់សាំងប្រភេទSinovac ដូសទី១ ក្នុងខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ខណៈកំពុងលេងទូរសព្ទ នៅជាន់ទីពីរ នៅក្នុងផ្ទះ លោក Sithipol ចាប់ផ្ដើមមានការឈឺទ្រូង និងពិបាកដកដង្ហើម រួចហើយក៏សន្លប់នៅលើឥដ្ឋតែម្តង។ សាកសពរបស់ លោក Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ ដើម្បីកំណត់ថាតើការស្លាប់ របស់គាត់ទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែ ចាត់វិធានការប្រកបដោយ ការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហានៃ ការរើសអើងពូជសាសន៍ ដើម្បីការពារ និងធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃ ក្រុមជនជាតិភាគតិចរបស់ខ្លួន រួមទាំងសហគមន៍ចិននៅក្នុង ប្រទេសនេះផងដែរ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើ ឧប្បត្តិហេតុដែលកើតឡើងដដែលៗ នាពេលថ្មីៗនេះ ដែលផ្តោតលើប្រជាជន ដែលមានដើមកំណើតចិន នៅក្នុងសហរដ្ឋអាមេរិក។ លោក ចាវ បានលើកឡើងថា សហគមន៍ចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់សហរដ្ឋអាមេរិកនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ទោះជាយ៉ាងនេះក្តី វាជារឿងដ៏អាម៉ាស់មួយ ដែលការរើសអើងប្រឆាំង នឹងមនុស្សមានដើមកំណើតចិន មិនត្រូវបានកែតម្រូវ ជាមួយនឹងវឌ្ឍនភាព សេដ្ឋកិច្ចសង្គមនោះទេ ប៉ុន្តែបានក្លាយទៅជាដុំពកដែលបន្តធ្វើទុក្ខដល់ សង្គមអាមេរិកជំនួសវិញ”។ យុទ្ធនាការរបស់កងកម្លាំងប្រឆាំងចិន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីលាបពណ៌ និងវាយប្រហារប្រទេសចិន។ ដោយកត់សម្គាល់ពី អ្នកនយោបាយអាមេរិក មួយចំនួនតូច ដែលព្យាយាមផ្សព្វផ្សាយ ការនិទានរឿង ដែលធ្វើឱ្យចិនមាក់ងាយក្នុងការផ្លាស់ប្តូរ ទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ ចំពោះការឆ្លើយតប ដ៏អាក្រក់នៅក្នុងស្រុល ចំពេលមានការរាតត្បាត នៃជំងឺរាតត្បាតកូវីដ-១៩ លោក ចាវ បានលើកឡើងថា នេះបានជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មស្អប់ខ្ពើម ដែលកំពុងកើនឡើង ដែលផ្តោតលើប្រជាជនចិន និងជនជាតិដើមអាស៊ីផ្សេងទៀត។ . អ្នកនាំពាក្យរូបនេះបានបន្ថែមថា “មានមេរៀនដ៏ឈឺចាប់មួយ ដែលត្រូវរៀនពីរឿងនេះ ដើម្បីធ្វើឱ្យប្រាកដថា កំហុសកន្លងមកនឹងមិនកើតឡើង ម្តងទៀតឡើយ”។ លោកបានបន្ថែមទៀតថា ករណីថ្មីៗនេះពាក់ព័ន្ធនឹង ជនរងគ្រោះមានសញ្ជាតិចិន ឬមានដើមកំណើត នៅសហរដ្ឋអាមេរិក បានបង្កឲ្យមានការព្រួយបារម្ភ និងកំហឹងជាសាធារណៈ ក្នុងប្រទេសទាំងពីរ៕ ដោយ ឈូក បូរ៉ា
ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ច នៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ មើលទៅដំណើរទស្សនកិច្ច លើកនេះមិនមែនបង្ខំ ឱ្យប្រទេសអាហ្វ្រិក ឈរនៅជាមួយខ្លួនដូច សម័យរដ្ឋាភិបាលអាមេរិក អាណត្តិមុននោះទេ ក៏ប៉ុន្តែតាមពិត គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះគឺដូចកាលពីមុនដដែល ពោលគឺប៉ុនប៉ងដាក់របាំង ក្នុងទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ដើម្បីបង្កើនកម្លាំងឥទ្ធិពល របស់អាមេរិកនៅអាហ្វ្រិកនិង បង្ខំឱ្យចន្លោះការទូតរបស់ចិន កាន់តែតូចចង្អៀត ។ ប៉ុន្តែនៅអាហ្វ្រិក លោក Antony Blinken បានចាប់អារម្មណ៍ដោយផ្ទាល់ថា ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងចិននិងអាហ្វ្រិកគឺ មិនអាចអុជអាលបំបែកបំបាក់បានទេ ។ ការពិតក៏បានបញ្ជាក់ពីចំណុចនេះដែរ ។ នៅចំពោះមុខលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បានច្រានចោលថា “យើងបានឃើញឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយជនជាតិចិន ពួកគេមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចកសាងវិស្វកម្ម ទ្រង់ទ្រាយធំនិងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ” ។ កាសែត The Citizen ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់អាហ្វ្រិកខាងត្បូង បានចេញផ្សាយអត្ថបទថា “ជាការពិតណាស់ សហរដ្ឋអាមេរិកជាតួអង្គសេដ្ឋកិច្ចធំទីមួយ លើពិភពលោក ក៏ប៉ុន្តែអាមេរិកគ្មានមាន សិទ្ធិអំណាចឆ្កាដៃឆ្កាជើងចំពោះមេដឹកនាំ ប្រទេសអាហ្វ្រិកទេ ។ ប្រទេសអាហ្វ្រិកមានសិទ្ធិជ្រើសរើសចងចំណង មិត្តភក្តិជាមួយប្រទេសណា”។ ការរាប់អានជាមួយមិត្តភក្តិ សំខាន់ជាងគេគឺត្រូវមានចិត្តស្មោះត្រង់ ។ ក្នុងរយៈពេលយូរណាស់មកហើយ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអាហ្វ្រិក គ្រាន់តែនិយាយតាមតែមាត់តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ឬក៏អមលក្ខខណ្ឌនយោបាយទៀតផង ។និយាយត្រង់ៗ សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍរបស់ អាហ្វ្រិកដ៏ពិតប្រាកដនោះទេ ហើយក៏មិនដែលមាន គោលបំណងចង់ឱ្យប្រជាជនអាហ្វ្រិកមានជីវភាព រស់នៅកាន់តែល្អប្រសើរដែរ ពោលគឺអាមេរិក គ្រាន់តែចាត់ទុកអាហ្វ្រិក ជាឧបករណ៍ប្រកួតប្រជែងភូមិសាស្ត្រ នយោបាយហ្នឹងឯង ។ ផ្ទុយទៅវិញ ប្រទេសចិនបានរាប់អាន ជាមួយនឹងមិត្តភក្តិអាហ្វ្រិកយ៉ាងស្មោះត្រង់ ហើយគោរពតាមពាក្យសន្យារបស់ខ្លួនជាប់រហូតមក ពោលគឺនិយាយម៉ាត់ណា ម៉ាត់ហ្នឹង រហូតដល់ទទួលបានផ្លែផ្កា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសភាពជាដៃគូពាណិជ្ជកម្មធំ ទីមួយរបស់អាហ្វ្រិករយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ចាប់តាំងពីបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក បានកើនឡើង២០ដង ការវិនិយោគផ្ទាល់របស់ចិនទៅលើអាហ្វ្រិក បានកើនឡើង១០០ដង ដោយឡែកបានបង្កើត ឱកាសការងារសរុបលើសពី៤លាន៥សែន។ល។ ប្រទេសចិនធ្វើដូចនេះ ដោយគិតពិចារណាពីការលើកកម្ពស់ សុខសុភមង្គលរបស់ ប្រជាជនអាហ្វ្រិក និងគ្មានអមលក្ខខណ្ឌ នយោបាយណាមួយទេ ។ តើអ្នកណាជាមិត្តភក្តិ ដ៏ពិតប្រាកដរបស់អាហ្វ្រិក? ពេលវេលាបានផ្តល់ចម្លើយរួចហើយ ។ អាហ្វ្រិកត្រូវការជំនួយជាក់ស្តែងនិងស្មោះត្រង់ តែមិនមែនឧបាយកលនោះទេ ៕
ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន របស់ក្រសួងការពារជាតិបេឡារុស្សបានឲ្យដឹងថា អង្គការណាតូបាន ផ្អាកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសបេឡារុស្សហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អត្ថាធិប្បាយលើព័ត៌មាននេះ ឧត្តមសេនីយឯក Viktor Gulevich ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធបេឡារុស្សនិងជាអនុរដ្ឋមន្ត្រីការពារជាតិទីមួយ បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច បំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសន្តិសុខនិងតម្លាភាពនៃសកម្មភាពយោធា និងឯកសារទីក្រុងវីយែនស្តីពីវិធានការកសាងទំនុកចិត្ត និងសន្តិសុខ។ លោក Gulevich បានហៅការបញ្ចប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងណាតូ និងបេឡារុស្សថា “ជំហានមិនរាក់ទាក់បន្ទាប់” របស់រដ្ឋអឺរ៉ុប៕ ដោយ ឈូក បូរ៉ា
តេអេរ៉ង់៖ អ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា ពួកគេបានយល់ព្រមបន្តការចរចា និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើផ្នែកដែលមានកង្វល់រួម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃអង្គារបានជួបជាមួយលោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) និងលោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ នៅក្នុងសន្និសីទសារព័ត៌មានរួម តាមកញ្ចក់ទូរទស្សន៍ ដែលបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំនៅឯកន្លែង AEOI លោក Grossi និងEslami បានប្រកាសថា ពួកគេនឹងបន្តការចរចាររហូតដល់ជម្លោះ ដែលនៅសល់ត្រូវបានដោះស្រាយ។ លោក Eslami បានលើកឡើងថា ទីភ្នាក់ងារនេះមានសំណួរមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើឯកសារ ដែលបានចេញផ្សាយ ដោយសត្រូវរបស់យើង” ដោយបន្ថែមថា “សំណួរមួយចំនួនត្រូវបានឆ្លើយ ហើយខ្លះទៀតនៅតែមាន” ។ ប្រធាន AEOI បានលើកឡើងថា “ផ្នែកនៃសំណួរទាំងនេះត្រូវបានដោះស្រាយ និងបិទ” នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានបន្ថែមថា”យើងបានយល់ព្រមនៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ហាទាំងនេះ ការចរចាដែលនៅតែបន្ត”។ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យផ្សេងៗ ហើយ “ទីភ្នាក់ងារនឹងជួយយើងក្នុងរឿងនេះ” ។ លោក Eslami បានលើកឡើងថា “យើងមានផែនការក្នុងការកសាងសមត្ថភាព ផលិតថាមពលនុយក្លេអ៊ែរ យ៉ាងតិច ១០០០០MW នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសដោយរោងចក្រថាមពលតូចៗ ដែលនីមួយៗមានថាមពលអតិបរមា ៣០០MW” ដោយបន្ថែមថាលោកសង្ឃឹមថាទីភ្នាក់ងារនេះនឹងបញ្ចុះបញ្ចូល និងគាំទ្រដល់ប្រទេសនានា ដែលមានបច្ចេកវិទ្យា ដើម្បីជួយប្រទេសអ៊ីរ៉ង់ អភិវឌ្ឍសមត្ថភាពថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សម្រាប់ផ្នែករបស់លោកវិញ លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ភាគីទាំងពីរក្នុងអំឡុងពេល ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា “បានយល់ព្រមបន្តការងាររួមគ្នារបស់យើង លើការបំភ្លឺអំពីបញ្ហាមួយចំនួន ហើយបន្តនិងធ្វើឱ្យកិច្ចសន្ទនា កាន់តែស៊ីជម្រៅជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់”៕ ដោយ ឈូក បូរ៉ា
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូល រួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (ហៅកាត់CPTPP) ប្រការនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំនេះ ចិន បានប្រគល់ជូនជាផ្លូវការ ដល់អគ្គលេខាធិការ នៃសមាគមអាស៊ាន...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ពិរុទ្ឌជនជនជាតិ ចិនតៃវ៉ាន់ ម្នាក់ ដាក់គុកកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៧០លានរៀល សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ...