នយោបាយ

បទវិភាគ​​ ៖ ចិនចូលរួមកិច្ចព្រមព្រៀង CPTPP នឹងជំរុញការស្តារសេដ្ឋកិច្ច សកលឡើងវិញ និងការអភិវឌ្ឍ នៃពាណិជ្ជកម្មសកល


កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូល រួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (ហៅកាត់CPTPP) ប្រការនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំនេះ ចិន បានប្រគល់ជូនជាផ្លូវការ ដល់អគ្គលេខាធិការ នៃសមាគមអាស៊ាន នូវឯកសារផ្ទៀងផ្ទាត់ និងអនុម័ត នៃ《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់》 (ហៅកាត់RCEP) ព្រមនិងឱ្យសមាគមអាស៊ាន រក្សាទុកឯកសារ ដែលបានសម្រេច បាននូវរបៀបវារៈសម្រាប់ផ្ទៀងផ្ទាត់ និង អនុម័ត លើកិច្ចព្រមព្រៀង RCEP ជាផ្លូវការ ។ អ៊ីចឹង ហេតុអ្វីបាន ជាប្រទេសចិន នៅចង់ចូលរួមកិច្ចព្រមព្រៀង CPTPP ទៀត? ប្រសិនបើប្រទេសចិនចូលរួមកិច្ចព្រមព្រៀង CPTPP នោះនឹងមានឥទ្ធិពល យ៉ាងណាចំពោះពិភពលោក?
ចម្លើយរបស់សំណួរនេះ យើងអាចទទួល បានក្នុងសន្និសីទ សារព័ត៌មាន ដែលក្រសួងពាណិជ្ជកម្មចិន បានធ្វើឡើងកាលពីថ្ងៃទី១៩ខែតុលា ។
ក្នុងសន្និសីទសារព័ត៌មាន លើកនេះ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ប្រទេសចិនកាន់អាកប្បកិរិយាស្វាគមន៍ ចំពោះរាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ពហុភាគីទាំងអស់ ដែលសមស្របនឹងគោលការណ៍ អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនរីករាយរួម ជាមួយបណ្តាប្រទេសនានា លើពិភពលោកជំរុញ សកលភាវូបនីយកម្ម សេដ្ឋកិច្ចនិង សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ក្រោមគោលការណ៍ បើកទូលាយ បរិយាប័ន្ននិងមានតម្លាភាព ។

ប្រទេសចិនជឿជាក់ថា ប្រទេសចិន ចូលរួមកិច្ចព្រមព្រៀង CPTPP លើមូលដ្ឋានឈាន ដល់កិច្ចព្រមព្រៀង RCEP ការនេះនឹងដើរតួនាទីវិជ្ជមាន ក្នុងការជំរុញដំណើរ សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក និងជំរុញការស្តារសេដ្ឋកិច្ច សកលឡើងវិញ ការអភិវឌ្ឍពាណិជ្ជកម្មនិង កំណើនការវិនិយោគ ។ ដោយឡែក នឹងផ្តល់ទំនិញ និងសេវាកម្មប្រកបដោយគុណភាពកាន់តែល្អ ដល់ប្រជាជន នៃរដ្ឋសមាជិករបស់កិច្ចព្រមព្រៀង CPTPP ដើម្បីធ្វើឱ្យប្រជាជនទទួល បានផលប្រយោជន៍ជាក់ស្តែង ។

តាមដំណឹងនៃវេបសាយក្រសួង ពាណិជ្ជកម្មចិនឱ្យដឹងថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលកម្ពុជា នឹងចូលជាធរមាន និងអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ជានិមិត្តសញ្ញាថ្មីក្នុង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលនឹងមានអំណោយ ផលដល់ការនាំមកនូវសុខសុភមង្គល កាន់តែច្រើនជូន ចំពោះសហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា គិតមកទល់ ឆ្នាំ២០២១ ប្រទេសចិន បានឈាន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន១៩ច្បាប់ ជាមួយនឹងប្រទេសនិង តំបន់ចំនួន២៦លើពិភពលោក ។
ទំហំពាណិជ្ជកម្មរវាងចិន និងដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងពី ១២.៣ភាគរយ នៅឆ្នាំ២០១២ដល់៣៥ភាគរយ នៅឆ្នាំ២០២០ ។ ពិតមែនតែពាណិជ្ជកម្មសកល បានធ្លាក់ចុះដោយសារ រងផលប៉ះពាល់ពីការរីករាលដាល នៃ ជំងឺកូវីដ១៩ នៅឆ្នាំ២០២០ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្ម រវាងចិននិងដៃគូ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បែរជាបានកើនឡើង ៣.២ភាគរយ ។ តាមស្ថិតិនៃអគ្គរដ្ឋបាល គយចិនឱ្យដឹងថា នៅឆមាសទីមួយ នៃឆ្នាំ២០២១ បរិមាណនាំចេញនាំចូល របស់ចិនជាមួយនឹងដៃគូពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀង RCEP បានកើនឡើង២២.៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន ។

បច្ចុប្បន្ននេះ សមាហរណកម្មសេដ្ឋកិច្ចសកល មានភាពកាន់តែច្បាស់លាស់ ការបែងចែកខ្សែសង្វាក់ ឧស្សាហកម្មអន្តរជាតិ ក៏មានភាពកាន់តែល្អិតល្អន់ ក្នុងបរិបទបែបនេះ ប្រទេសចិន ចូលរួមកិច្ច ព្រមព្រៀង CPTPP នឹងដើរតួនាទី ជំរុញ ក្នុង ការលំនឹងខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែ សង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់និង ទូទាំងពិភពលោក ព្រម និងបង្កើតទីផ្សារ ប្រើប្រាស់កាន់តែធំធេង ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច រវាងអន្តរតំបន់ ក្លាយជាវេទិកា អភិវឌ្ឍន៍ ដែលអាចផ្តល់ជំនួយដល់គ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top