ភ្នំពេញ៖ ទោះបីជាឆ្នាំដំបូង សម្រាប់ភូមិព្រៃស្នួល ដែលបានប្រារព្ធកម្មពិធី បុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋមកពីបណ្ដាភូមិស្រុក ជិតឆ្ងាយជាង៣ ពាន់នាក់ ចូលរួមទស្សនា ដោយបង្ហាញពី ស្មារតីសាមគ្គីភាព ទាំងកម្លាំងកាយចិត្ត ព្រមទាំងមានការចូលរួមឧបត្ថម ជាថវិការនិងសម្ភារៈនានា ពីសំណាក់មន្រ្តីនិងប្រជាពលរដ្ឋ ក្នុងស្រុកសំរោង ដែលបង្ករអោយកម្មពិធីនេះ បញ្ចប់ដោយរលូន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ជាង ៣រសៀល បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ ជាអ្នកមកពីភ្នំពេញ មកលេងកំសាន្ត នៅក្រុងកោះរ៉ុង...
ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ាន ឃុន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានគណៈជំនាញនៃគណបក្ស ប្រជាជនកម្ពុជា ខេត្តដែលមាន លោក គុជ លីណា លោក តោ គឹមសៀន លោក សោម សារ៉ូ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាបណ្តាក្រុមអ្នកដំណើរបរទេសទាំងឡាយដែលបានទទួលវ៉ាក់សាំងចិន Sinopharm, Sinovac និងវ៉ាក់សាំងឥណ្ឌា COVAXIN ផងគឺអាចធ្វើដំណើរ ចូលទៅកាន់ប្រទេសកាណាដាបានចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសកាណាដាខណៈដែលបច្ចុប្បន្នកាណាដាកំពុងទទួលយកតែអ្នកដំណើរដែលមានកាតវ៉ាក់សាំងដែលមានរួមដូចជា Pfizer, Moderna, Astrazeneca និង Johnson&Johnsonប៉ុណ្ណោះ។ នេះមានន័យថាចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាពលរដ្ឋទាំងឡាយដែលធ្វើដំណើរចាកចេញឬធ្វើដំណើរចូលមកកាណាដាដោយផ្លូវគោកឬផ្លូវអាកាសក្រោមរយៈពេល៧២ឆ្នាំក្រោយតេស្តអវិជ្ជមានកូវីដនឹងអាចធ្វើដំណើរចេញចូលប្រទេសកាណាដាបានដូចទៅនឹងអ្នកដំណើរបរទេស ផ្សេងទៀតដែរ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះប្រទេសកាណាដាបានរាយការណ៍នូវករណីវិជ្ជមានកូវីដប្រមាណជា១ ៧៦២ ៤៣៤នាក់មកហើយក្នុងនោះប្រមាណជា២៩ ៤៨១នាក់បានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ថ្លែងទៅកាន់ទូរទស្សន៍ជាតិ កាលពីថ្ងៃព្រហស្បតិ៍ កន្លងមកប្រធានាធិបតីហ្វីលីពីន ដែលត្រូវបានគេស្គាល់ថា ជាអ្នក បង្ក្រាបដ៏សាហាវប្រឆាំង ទៅនឹងក្រុមជនជូញដូរគ្រឿងញៀន ក្នុងប្រទេសនោះបានលើកឡើង ថាមានបេក្ខភាពប្រធានាធិបតី ថ្មីម្នាក់ក្នុងចំណោមបេក្ខភាពបោះឆ្នោតឆ្នាំនេះ ដែលកំពុងប្រើប្រាស់ សារជាតិកូកាអ៊ីន។ លោក Duterte ជាមេដឹកនាំប្រទេសដែលបានជាប់ឈ្មោះជាអ្នកអនុវត្តប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនធំបំផុតក្នុងប្រទេសហើយមកដល់ពេលនេះក្រុមជូញដូរនិងរត់ពន្ធជាច្រើនពាន់នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការចេញផ្សាយ ដោយកាសែតបរទេសនាពេលកន្លងមក។ ទោះបីជាយ៉ាងណាក្តីប្រធានាធិបតីរូបនេះមិនបានធ្វើការបញ្ជាក់លំអិតអំពីអត្តសញ្ញាណរបស់បេក្ខភាពរូបនោះឡើយ។ ក្រុមអ្នកកាសែតជាច្រើន បាននាំគ្នាព្យាយាម ធ្វើការសាកសួរទៅកាន់អ្នកនាំពាក្យរបស់ លោកប្រធានាធិបតីគឺលោក Karlo Nograles ...
បរទេស៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyskiy កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសអ៊ុយក្រែនមកដល់ពេលនេះគួរតែចំណាយលុយបន្ថែមក្នុងការសាងសង់របងព្រំដែន ឲ្យបានយ៉ាងហោចណាស់២៥០០គីឡូម៉ែត្រជាមួយនឹងប្រទេសបេឡារូសនិងប្រទេសរុស្សីដើម្បីអាចការពារទៅដល់សកម្មភាពខុសច្បាប់ជាពិសេសបញ្ហាអន្តោប្រវេស។ លោក Monastyrskiy បានបន្តទៀតថាអ៊ុយក្រែនជាក់ស្តែងបានដាក់ផែនការរួចទៅហើយក្នុងការធ្វើសមយុទ្ធយោធាថ្មីៗបន្ថែមទៀតផងដែរនៅក្នុងរយៈពេល២សប្តាហ៍ខាងមុខដើម្បីត្រៀមខ្លួនក្នុងករណីដែល ត្រូវប្រឈមមុខទៅនឹងសកម្មភាពលួចធ្វើដំណើរខុសច្បាប់តាមព្រំដែនខណៈដែលបច្ចុប្បន្នអ៊ុយក្រែនបានក្លាយទៅជាចំណុចដ៏ក្តៅគគុកចំពោះមុខបញ្ហាអន្តោប្រវេសដែលមានប្រភពចេញពីប្រទេសបេឡារូស។ កាលពីថ្ងៃព្រហស្បតិ៍អ៊ុយក្រែនបានប្រកាសថាកងកម្លាំងការពារព្រំដែនបានធ្វើការរំខានផែនការឆ្លងដែនខុសច្បាប់ដោយក្រុមមនុស្សមួយក្រុមដែលបានធ្វើដំណើរតាំងតែពីតំបន់មជ្ឈឹមបូព៍ាមកដល់បេឡារូសនិងចង់ បន្តទៅអ៊ឺរ៉ុបតាមព្រំដែនរបស់ខ្លួន។ មកដល៉ពេលនេះអ៊ុយក្រែនបានធ្វើការដាក់ពង្រាយឧទ្ធម្ភាគចក្រប្រមាណជា១៥គ្រឿងមកហើយព្រមទាំងយន្តហោះចំនួន២គ្រៀងនិងដ្រូនចំនួន៤៤គ្រឿងនៅតាមតំបន់ព្រំដែនជាការឆ្លើយតបទៅនឹងបញ្ហាវិបត្តិជនអន្តោប្រវេសមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមប្រឹក្សានៃគណកម្មការសិទ្ធមនុស្សរបស់តំបន់អ៊ឺរ៉ុបកាលពីថ្ងៃសុក្របាននិយាយថាស្ថានភាពសិទ្ធមនុស្ស និងបញ្ហាមនុស្សធម៍តាមបណ្តោយព្រំដែន ប៉ូឡូញនិងបេឡារូសកំពុងស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ន និងត្រូវការជំនួយបន្ថែម។ នៅក្នុងសេចក្តីថ្លែងការណ៍ដេលត្រូវបានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃដោយមន្ត្រីជាន់ខ្ពស់របស់អង្គការពិភពលោក មួយនេះក្រុមប្រឹក្សាបានបានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលប៉ូឡូញដើម្បីអនុញ្ញាតិឲ្យក្រុមអង្គភាពសារព័ត៌មាននិងបណ្តាញអង្គការ សិទ្ធមនុស្សផ្សេងទៀតក្នុងការចូលទៅដល់តំបន់ព្រំដែនដើម្បីអាចបញ្ចប់ទៅនៃសកម្មភាពលំបាកនិងទទួលរងអំពើហិង្សាទៅលើពលរដ្ឋក្នុងតំបន់។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែសីហាមកជនភៀសខ្លួនជាច្រើនពាន់នាក់ដែលភាគច្រើនមានប្រភពមកពីប្រទេសជាច្រើនដែលកំពុងហូងហែងដោយសង្គ្រាមនៅតំបន់មជ្ឈឹមបូព៍ាត្រូវបានជាប់គាំងនៅត្រង់ចំណុចព្រំដែនរវាងបេឡារូសនិងអេស្បាញដើម្បីអាចធ្វើដំណើរបន្តចូល ទៅដល់ក្នុងតំបន់អ៊ឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ គណបក្ស Palang Pracharath Party (PPRP) ដែលកំពុងកាន់អំណាច នៅប្រទេសថៃ បានច្រានចោលម្តងទៀតនូវពាក្យចចាមអារ៉ាមដែលថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមជាមួយគណបក្សដែលទើបបង្កើតថ្មីនៅក្នុងការបោះឆ្នោតលើកក្រោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី គឺលោក ប្រាវីត វង់ស៊ូវុន ដែលជាមេដឹកនាំគណបក្ស PPRP បាននិយាយនៅពេលសួរអំពីពាក្យចចាមអារ៉ាមថា ឧត្តមសេនីយ៍ ប្រាយុទ្ធប្រហែលជាគ្រោងនឹងចាកចេញពីបក្សថា “មែនហើយ នាយករដ្ឋមន្ត្រីមានគណបក្សតែមួយប៉ុណ្ណោះដែលត្រូវនៅជាមួយ។ នឹងគាត់នឹងបង្កើតគណបក្សថ្មីមែនដែរឬទេ? ទេ! លោក ប្រាវីដបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលគណបក្ស Palang Pracharath Party ច្រានចោលពាក្យចចាមអារ៉ាមបែបនេះ។ ចាប់តាំងពីពេលនោះមក គណបក្សនេះបានប្រកាសថាខ្លួននឹងគាំទ្រយ៉ាងពេញទំហឹងដល់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឱ្យវិលមកធ្វើជានាយករដ្ឋមន្ត្រីវិញ បន្ទាប់ពីការបោះឆ្នោតសកលបន្ទាប់ ដែលរំពឹងទុកនៅឆ្នាំក្រោយ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែ វិច្ឆិកា នេះ បានបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មី (លទ្ធផលបញ្ជាក់ដោយ PCR)ខណៈមានអ្នកជាសះស្បើយ៣៧នាក់ និងស្លាប់៥នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំង៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៩ ៨២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១៦ ២០៧នាក់ និងស្លាប់២...
បរទេស៖ សេតវិមានអាមេរិក បានស្នើឱ្យមន្ទីរបញ្ចកោណ ផ្តល់ឱ្យពួកគេនូវការវិភាគ និងយុត្តិកម្មនៃសមយុទ្ធយោធា របស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរារាំងរុស្ស៊ី ចំពេលមានភាពតានតឹង កើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាម ការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រី រដ្ឋបាលជាន់ខ្ពស់ម្នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា...