ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាចថៃ ច្រានចោលពាក្យចចាមអារ៉ាមថា ឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងចាកចេញ ទៅបង្កើតបក្សថ្មី

បរទេស៖ គណបក្ស Palang Pracharath Party (PPRP) ដែលកំពុងកាន់អំណាច នៅប្រទេសថៃ បានច្រានចោលម្តងទៀតនូវពាក្យចចាមអារ៉ាមដែលថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា  នឹងចូលរួមជាមួយគណបក្សដែលទើបបង្កើតថ្មីនៅក្នុងការបោះឆ្នោតលើកក្រោយ។ 

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី គឺលោក ប្រាវីត វង់ស៊ូវុន ដែលជាមេដឹកនាំគណបក្ស PPRP បាននិយាយនៅពេលសួរអំពីពាក្យចចាមអារ៉ាមថា ឧត្តមសេនីយ៍ ប្រាយុទ្ធប្រហែលជាគ្រោងនឹងចាកចេញពីបក្សថា “មែនហើយ នាយករដ្ឋមន្ត្រីមានគណបក្សតែមួយប៉ុណ្ណោះដែលត្រូវនៅជាមួយ។ នឹងគាត់នឹងបង្កើតគណបក្សថ្មីមែនដែរឬទេ? ទេ! លោក ប្រាវីដបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលគណបក្ស Palang Pracharath Party ច្រានចោលពាក្យចចាមអារ៉ាមបែបនេះ។ 

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីពេលនោះមក គណបក្សនេះបានប្រកាសថាខ្លួននឹងគាំទ្រយ៉ាងពេញទំហឹងដល់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឱ្យវិលមកធ្វើជានាយករដ្ឋមន្ត្រីវិញ បន្ទាប់ពីការបោះឆ្នោតសកលបន្ទាប់ ដែលរំពឹងទុកនៅឆ្នាំក្រោយ៕

To Top
×