ព័ត៌មានអន្តរជាតិ

លោក Duterte និយាយថាបេក្ខភាព ប្រធានាធិបតី មានអ្នក ដែលប្រើប្រាស់ គ្រឿងញៀន

បរទេស៖ ថ្លែងទៅកាន់ទូរទស្សន៍ជាតិ កាលពីថ្ងៃព្រហស្បតិ៍ កន្លងមកប្រធានាធិបតីហ្វីលីពីន ដែលត្រូវបានគេស្គាល់ថា ជាអ្នក បង្ក្រាបដ៏សាហាវប្រឆាំង ទៅនឹងក្រុមជនជូញដូរគ្រឿងញៀន ក្នុងប្រទេសនោះបានលើកឡើង ថាមានបេក្ខភាពប្រធានាធិបតី ថ្មីម្នាក់ក្នុងចំណោមបេក្ខភាពបោះឆ្នោតឆ្នាំនេះ ដែលកំពុងប្រើប្រាស់ សារជាតិកូកាអ៊ីន។

លោក Duterte ជាមេដឹកនាំប្រទេសដែលបានជាប់ឈ្មោះជាអ្នកអនុវត្តប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនធំបំផុតក្នុងប្រទេសហើយមកដល់ពេលនេះក្រុមជូញដូរនិងរត់ពន្ធជាច្រើនពាន់នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការចេញផ្សាយ ដោយកាសែតបរទេសនាពេលកន្លងមក។

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតីរូបនេះមិនបានធ្វើការបញ្ជាក់លំអិតអំពីអត្តសញ្ញាណរបស់បេក្ខភាពរូបនោះឡើយ។

ក្រុមអ្នកកាសែតជាច្រើន បាននាំគ្នាព្យាយាម ធ្វើការសាកសួរទៅកាន់អ្នកនាំពាក្យរបស់ លោកប្រធានាធិបតីគឺលោក Karlo Nograles  ដែរប៉ុន្តែមិនបានទទួលការឆ្លើយតបដោយលំអិតណាមួយភ្លាមនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top