ភ្នំពេញ: កម្លាំងនគរបាល ខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន ១១នាក់ ដែល សង្ស័យជា មុខសញ្ញា ប្រើបាស់និង ចែកចាយថ្នាំញៀន និង រឹបអូសបានថ្នាំញៀន ចំនួន ៦ កព្ចាប់...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ អនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកមួយ” យកឈ្នះសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩នេះ។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានប្រកាសអនុញ្ញាតឱ្យសាលារៀន នៅក្នុងប្រទេសកម្ពុជាបើកឡើងវិញ នៅតាមតំបន់មានសុវត្ថិភាព និងគ្មានជំងឺកូវីដរីករាលដាល។ សាលារៀនដែលត្រូវបើកឡើងវិញ ត្រូវអនុវត្តតាមការរឹតត្បិត ដែលកំណត់ត្រឹមសិស្ស ១៥នាក់ប៉ុណ្ណោះ ក្នុងមួយថ្នាក់ដើម្បីជៀសវាងការគំរាមកំហែង ដែលអាចកើតមាន។ ដោយអនុវត្តតាមវិធានការណ៍ ការរក្សាគម្លាតសង្គម ក្រុមការងារ SIS បានមកដល់ខេត្តកណ្តាល ដើម្បីធ្វើតេស្តកម្មវិធីថ្មីនេះ ដើម្បីជួយដោះស្រាយ កាលវិភាគសិស្ស។ សិស្សដែលមានកម្មវិធី SIS...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១ បានចេញវីដេអូ Trailer របស់កម្មវិធីថ្មី «A Day...
ប្រទេសចិនកំពុងស្ថិតក្នុងរដូវរំហើយ កសិករចិនគ្រប់ទីកន្លែង កំពុងជាប់រវល់ នឹងការប្រមូលផល។ ប្រជាជនចិនសម្គាល់ថា បើកសិកម្មបានអភិវឌ្ឍ ប្រកបដោយស្ថិរភាព នោះប្រទេសជាតិនឹងមានសុវត្ថិភាព។ ឆ្នាំ២០២១នេះ ប្រទេសចិនបានចាប់ផ្តើម អនុវត្តផែនការជាតិ ៥ឆ្នាំទី១៤ ភារកិច្ចសំខាន់មួយក្នុងនោះគឺ ស្តារជនបទឱ្យរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ក្រោមស្ថានភាព ដែលរងផលប៉ះពាល់ ពីជំងឺឆ្លងហើយការ ផលិតស្បៀងអាហារ ជាសកលពុំមានស្ថិរភាព ការធានាសុវត្ថិភាពស្បៀងអាហារ ជាកិច្ចការសំខាន់ សម្រាប់ប្រទេសចិន។...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូង ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៦ កាត់ទោសដាក់ ពន្ធធានាគារកំណត់ ១០ឆ្នាំ ជាប់ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរ ដោយខុយច្បាប់...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានផ្តល់បច្ចេកទេសអំពី ការសាងសង់លំនៅឋានចំនួន៣៩២ ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយភ្ជាប់នូវគំនូស ប្លង់ស្ថាបត្យកម្មខ្មែរ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ តុលា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ក្រុមការងារនាយកដ្ឋាន រៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ តែងតែចុះពិនិត្យ ពិគ្រោះយោបល់...
បរទេស៖ មូលនិធិហិរញ្ញវត្ថុ អន្តរជាតិ ឬហៅកាត់ថា IMF នៅថ្ងៃអង្គារ បានធ្វើការប្រកាសធ្វើ ការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់តំបន់អាស៊ី សាជាថ្មី ដែលក្នុងនោះត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ជាងតួលេខព្យាករណ៍ ចាស់កាលពីលើកមុន។ IMF បានបង្ហាញថាសេដ្ឋកិច្ចរបស់តំបន់អាស៊ីទាំងមូលនឹងមានការកើនឡើងត្រឹមតែ៦,៥ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០២១នេះពោលគឺធ្លាក់ចុះ ជាងការព្យាករណ៍ កាលពីខែមេសាដែលដល់ទៅជាង១,១ភាគរយដោយសារតែការប្រែប្រួលស្ថានភាពបច្ចុប្បន្ននៅតាមបណ្តាប្រទេសជាច្រើន។ លោក Chang Yong Rhee ប្រធានIMF ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានលើកឡើងថាបញ្ហានៃការរីករាលដាលកូវីដសាជាថ្មី បូករួមទាំងអត្រា នៃការចាកវ៉ាក់សាំងដែលស្ថិតនៅក្នុងកម្រិតទាប នៅឡើយផងនោះ បានធ្វើឲ្យកំណើននៃការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ មានភាពយឺតយ៉ាវ។ ដោយឡែក សម្រាប់បណ្តាប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំងវិញ IMF បានព្យាករណ៍ថាកំណើននឹងប្រែប្រួលច្រើនជាងគេការព្យាករណ៍ទុក សម្រាប់ប្រទេសកូរ៉េខាងត្បូង និងប្រទេសញូវសឺឡេន ខណៈដែលប្រទេសជប៉ុន និងអូស្ត្រាលីវិញនឹងមើលឃើញការធ្លាក់ចុះបន្តិចធៀបទៅនឹងការព្យាករណ៍ លើកមុន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងមិនទទួលស្គាល់ពួកតាលីបង់ជាផ្លូវការ នៅក្នុងពេលបច្ចុប្បន្ននេះទេ និងចង់ឲ្យក្រុមឥស្លាមនេះ ធ្វើឲ្យបានល្អតាមការសន្យាដែលខ្លួនបានធ្វើ នៅពេលចូលកាន់កាប់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Sergei Lavrov បានថ្លែងយ៉ាងដូច្នោះ នៅក្នុងប្រទេសរុស្ស៊ីភាគខាងត្បូង ក្រៅសន្និសីទដែលរៀបចំឡើងដោយក្លិបពិភាក្សាValdai Discussion Club និងនៅមុនកិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ ដែលនឹងមានការចូលរួមដោយគណៈប្រតិភូតាលីបង់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសនបន្តថា ការសន្យារបស់ពួកតាលីបង់ បានរួមចូលជាពិសេសនូវកិច្ចសន្យាទាំងឡាយ លើការរួមបញ្ចូលនយោបាយនិងជនជាតិភាគតិច នៅក្នុងការបង្កើតរដ្ឋាភិបាល។ គួរបញ្ជាក់ថា ប្លុកសន្តិសុខក្រោយសម័យសូវៀតដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ជិតព្រំដែនតាហ្ស៊ីគីស្ថាននិងអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ស្របពេលមានភាពតានតឹងឆ្លងព្រំដែន នៅមុនកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន និងមហាអំណាចក្នុងតំបន់នានា៕
ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយ ចំនួន៣៦គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ក្រុមការងារតាមដាន បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន៦៩គណនី។ សម្ដេច បានបញ្ជាក់ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៣៦គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែកញ្ញា និងសេសសល់ពីខែមុនៗ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ»។ ជាងនេះទៅទៀត សម្ដេច ស ខេង រៀបរាប់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។ សម្ដេច ក៏បានស្នើសុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕