បរទេស៖ក្រោយយន្តហោះចម្បាំងចិន៥៦គ្រឿង បានហោះចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃចន្ទនោះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ចាំបាច់ត្រូវតែមានការប្រយ័ត្ន ចំពោះសកម្មភាពយោធាចិន ដែលកំពុងតែបំពានលើសន្តិភាពក្នុងតំបន់។ កោះតៃវ៉ាន់ បានរាយការណ៍យន្តហោះកងទ័ពអាកាសចិន ចំនួន១៤៨គ្រឿង នៅក្នុងផ្នែកភាគខាងត្បូងនិងភាគនិរតីនៃតំបន់ការពារដែនអាកាសខ្លួន ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃសុក្រមក ជាថ្ងៃតែមួយដែលចិនប្រារព្ធពិធីអបអរទិវា បង្កើតសាធារណរដ្ឋប្រជាមានិតចិន។ លោក Su Tseng-chang...
បរទេស៖ ប្រភពមួយនៅខាងក្នុង កងកម្លាំងរំដោះប្រជាជនចិន ( PLA) បានប្រាប់កាសែត South China Morning Post (SCMP) កាលពីថ្ងៃច័ន្ទថា មន្រ្តីជាន់ខ្ពស់ PLA ភ័យខ្លាចថា សហរដ្ឋអាមេរិកបានព្យាយាមចាក់រុក ដើម្បីធ្វើឱ្យចិន ក្លាយជាការឆ្លើយតបរបស់យោធានៅចុងឆ្នាំ ២០២០ ដោយចូលរួមទៅក្នុង “ ការបង្កហេតុ”...
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង បញ្ចៀស នូវការជ្រៀតជ្រែក ពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃនេះថា “ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ី បានបាញ់តេស្តយ៉ាងជោគជ័យ នូវមីស៊ីលមានល្បឿនលឿនជាងសម្លេង Tsirkon ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការតេស្តសាកល្បងនេះ គឺត្រូវបានបាញ់ចេញពីទីតាំង ក្រោមទឹកជម្រៅ៤០ម៉ែត្រ នៅសមុទ្រស ទៅកាន់សមុទ្រ Barents Sea ក្នុងតំបន់អាកទិក។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែឈប់គាំទ្រដល់កងកម្លាំងផ្តាច់ខ្លួន“ ឯករាជ្យតៃវ៉ាន់” និងចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នេះក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍ពាក់ព័ន្ធមួយ ដែលចេញដោយអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក ណេដ ប្រៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រីហួ បានលើកឡើងថា តៃវ៉ាន់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋានានា ក្នុងរាជធានីភ្នំពេញ ។ វិធានការនេះសំដៅ បង្កើនប្រសិទ្ធភាពឲ្យកាន់តែ ប្រសើរឡើង នូវការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ សំដៅបង្កើតឲ្យបាន“ភាពស៊ាំក្នុងសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាត សកលកូវីដ១៩” ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតាក៏ដូចជាដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើក ដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីចំនួន ២,៤៧៥ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១០៦,៣១៨ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ករណីថ្មីចំនួន ១,៨៥៩ ករណីស្ថិតនៅក្នុងសហគមន៍ ៦០១ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ១៥...
បរទេស៖ សហរដ្ឋអាមេរិក បានសន្យាវិធីសាស្រ្តថ្មីមួយចំពោះទំនាក់ទំនងពាណិជ្ជកម្ម ជាមួយចិនដោយនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ អាមេរិក ឱ្យ “ដល់ចំណុចកំពូល” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា លោកស្រីនឹងស្វែងរកកិច្ចចរចាថ្មីជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង...
ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ ដែលទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទី១ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩...