Covid-19

ថ្ងៃនេះ សិង្ហបុរី មានករណី ឆ្លងជំងឺកូវីដ-១៩ រហូតជិត ២៥០០ករណី

សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីចំនួន ២,៤៧៥ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ១០៦,៣១៨ករណី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

 ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ករណីថ្មីចំនួន ១,៨៥៩ ករណីស្ថិតនៅក្នុងសហគមន៍ ៦០១ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ១៥ ករណីត្រូវបាននាំចូល។

 ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះមានករណីចំនួន ១,៣៥៥ករណី ត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យ ដោយមានជំងឺធ្ងន់ធ្ងរចំនួន ២២៦នាក់ ដែលត្រូវការការ បន្ថែមអុកស៊ីសែននិង ៣៥នាក់ ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង អង្គភាពថែទាំបន្ទាន់ ICU។ ករណីចំនួន ៨ ទៀតបានស្លាប់ដោយសារ ផលវិបាកដោយសារការ ឆ្លងមេរោគកូវីដ -១៩ ។

 ក្នុងនោះ ៤ នាក់ជាជនជាតិសិង្ហបុរី ប្រុស និង ៤ នាក់ជាជនជាតិសិង្ហបុរីភេទស្រីអាយុចន្លោះពី ៦០ ទៅ ៩៤ ឆ្នាំ។  ក្នុងចំណោមនោះមាន ៣ នាក់មិនបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ និង ៥ នាក់ទៀតបានចាក់វ៉ាក់សាំងការពារ។  ពួកគេទាំងអស់មានស្ថានភាព សុខភាពខុសៗគ្នា៕

ដោយ ឈូក បូរ៉ា

To Top
×