ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់តេស្តមីស៊ីល លឿនជាងសម្លេង TSirkon ពីនាវាមុជទឹក នុយក្លេអ៊ែ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ី បានបាញ់តេស្តយ៉ាងជោគជ័យ នូវមីស៊ីលមានល្បឿនលឿនជាងសម្លេង Tsirkon ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការតេស្តសាកល្បងនេះ គឺត្រូវបានបាញ់ចេញពីទីតាំង ក្រោមទឹកជម្រៅ៤០ម៉ែត្រ នៅសមុទ្រស ទៅកាន់សមុទ្រ Barents Sea ក្នុងតំបន់អាកទិក។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Anadolu Agency នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា វាគឺជាការបាញ់តេស្តសាកល្បងជោគជ័យ មីស៊ីលប្រភេទនេះជាលើកទី២ ដោយលើកទីមួយ បានបាញ់ចេញពីទីតាំងនៅលើផ្ទៃសមុទ្រ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ថា មីស៊ីលលឿនជាងសម្លេង Tsirkon មានសមត្ថភាពហោះក្នុងល្បឿង ប្រហែល១១.១១៣គីឡូម៉ែត្រ ក្នុងមួយម៉ោង និងវាយចំគោលដៅ នៅចម្ងាយជាង១.០០០គីឡូម៉ែត្រនេះ នឹងដាក់ប្រើប្រយុទ្ធ នៅក្នុងប្រទេសរុស្ស៊ី នាពេលខាងមុខឆាប់ៗនេះ៕

To Top