ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរតំណែងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ និងលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងវិញ ។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំង លោក ចេង ចាន់ដូណា មកកាន់មុខតំណែងជាអភិបាល ស្រុកបរិបូណ៌ជំនួសវិញ ។ ចំណែកលោក យ៉ែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ថែមទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣៤នាក់ អ្នកជាសះស្បើយចំនួន១១៦ ៨៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៦នាក់៕
ភ្នំពេញ៖ ខណៈវេលាកាន់តែខិតជិតមកដល់ នៃការធ្វើដំណើរទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្រប សម្រួលលើវិបត្តិ ក្នុងប្រទេសដែលជាសមាជិកអាស៊ានមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរទៅកាន់បណ្ដាប្រទេស និងអ្នកវិភាគ ដែលរិះគន់ពីតួនាទីរបស់កម្ពុជាថា តើប្រទេសខ្លួន បានដកស្ថានទូតចេញពីមីយ៉ាន់ម៉ា ហើយឬនៅ?។ សម្តេចតេជោ ប្រកាសយ៉ាងច្បាស់ម្តងទៀតថា នៅថ្ងៃ៧-៨មករា ឆ្នាំ២០២២សម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបលោកឧត្តមសេនីយ៍...
ឆ្នាំ២០២១ ជិតផុតទៅហើយ ប៉ុន្តែវីរុសកូវីដ១៩ នៅតែបន្តរីករាលដាលដដែល ។ បើរំលឹកឡើងវិញពីរយៈពេល ពីរឆ្នាំកន្លងទៅនេះអាចឃើញថា ជំងឺកូវីដ១៩ ជាសកលបានធ្លាក់ក្នុងវដ្តដ៏អាក្រក់ “អាប់អួរ-បន្ធូរបន្ថយ-រីករាលដាលយ៉ាងខ្លាំងឡើងវិញ” ជាប់រហូតមក ហើយប្រទេសនិងតំបន់ខុសៗគ្នា បានក្លាយជាកន្លែងរីករាលដាលខ្លាំងបំផុតជាបន្តបន្ទាប់ ។ ការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធ្ងន់ធ្ងរឡើងវិញឥតឈប់ឈរ មិនត្រឹមតែបានពន្លឿន ការប្រែប្រួលនៃស្ថានការណ៍ អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បទពិសោធន៍ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកលបានបង្ហាញម្តងហើយម្តងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនត្រូវធ្វើតែម្នាក់ឯងនោះទេ មានតែធ្វើកិច្ចសហប្រតិបត្តិការ ដោយសាមគ្គីភាពទើបអាចមានកម្លាំងដ៏ខ្លាំងក្លា ។ បើចង់ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយសាមគ្គីភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះ ក៏ចាំបាច់ត្រូវបញ្ឈប់ការលេង កលល្បិចខាងនយោបាយ ។ ប៉ុន្តែ ប្រទេសមួយចំនួនបានលេងកលល្បិច ខាងនយោបាយយ៉ាងគឃ្លើន ដូចជាយកវីរុសធ្វើជាលេសដើម្បីដាក់ បន្តុះបង្ខូចកិត្តិយសគ្នា និងធ្វើឱ្យបញ្ហាតាមដាន...
បន្ទាប់ពី “សម្ព័ន្ធ Five Eyes” ចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G៧ ក៏បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី២០ ខែធ្នូផងដែរ ដើម្បីមួលបង្កាច់ការបោះឆ្នោត ក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិនដែលទើបបិទបញ្ចប់ដោយរលូន កាលពីថ្មីៗកន្លងទៅនេះ និងចោទប្រកាន់ថា កត្តាប្រជាធិបតេយ្យនៃ តំបន់ហុងកុងកំពុងរង “ការបំផ្លាញ”ជាដើម ។ ដោយឡែក ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុរបស់ សហរដ្ឋអាមេរិកក៏បាន បំផុសបំផុលរឿងនេះជាបន្តបន្ទាប់ ដែលក្រសួងការបរទេសអាមេរិក បានប្រគល់អ្វីដែលហៅថា របាយការណ៍ស្តីពី “ច្បាប់ស្វ័យតនៃតំបន់ហុងកុងថ្មី បំផុតទៅឱ្យរដ្ឋសភាអាមេរិក រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញ បានអនុវត្តអ្វីដែលហៅថា ការដាក់ទណ្ឌកម្មម្តងទៀត ទៅលើមន្ត្រីចិន៥រូប ។ អ្វីដែលហៅថា សេចក្តីថ្លែងការណ៍ថ្នាក់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G៧ និងអ្វីដែលហៅថា របាយការណ៍នៃក្រសួងការបរទេសអាមេរិក សុទ្ធតែបាននិយាយពាក្យជ្រាំដែលសាចុះសាឡើង វាគ្មានអ្វីថ្មីនោះទេ ។ ក្រុមប្រទេស G៧ បានវាយប្រហារទៅលើ របបបោះឆ្នោតថ្មីនៃតំបន់ហុងកុងថា “បានដាក់កំហិតលើការ ជ្រើសរើសសន្លឹកឆ្នោត”ដោយយក “ប្រជាធិបតេយ្យ”ធ្វើជាលេស នេះជាការបរិហារកេរ្តិ៍ដ៏អាក្រក់ទាំងស្រុង ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្គាល់ថា កត្តាផ្លូវ ខ្វះផ្លាកសញ្ញា គំនូសសញ្ញា ដោយសារថវិកា តែទោះបីយ៉ាងណាត្រូវ ដោះស្រាយសេសសល់ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀតពីព្រោះបញ្ហានេះ ព្រោះជាចំណុចមួយសំខាន់ដែរ។ ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីគ្មានទីត្រូវដកថយ នៅក្នុងជម្លោះជាប់គាំងមួយ ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន ហើយនឹងបង្ខំចិត្តចូលទៅ ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា ប្រសិនបើលោកខាងលិច មិនទម្លាក់ចោលខ្សែបន្ទាត់ ឈ្លានពានរបស់ខ្លួន។ លោក ពូទីន បានថ្លែងយ៉ាងដូច្នោះប្រាប់ដល់មន្ត្រីយោធា ស្របពេលដែលប្រទេសរុស្ស៊ី បានជំរុញឲ្យមានការឆ្លើយតប បន្ទាន់ពីសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ន្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការថ្មី ដើម្បីបង្កើនការធ្វើតេស្ត បង្កើនល្បឿនការចាក់វ៉ាក់សាំង និងបង្កើនសមត្ថភាពមន្ទីរពេទ្យ ដែលអាចមានភាពតានតឹង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ចំពេលមានករណីកើនឡើង ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។ លោក បៃដិន បានសង្កត់ធ្ងន់ថា បុគ្គលដែលទទួលថ្នាំបង្ការ ជាពិសេសអ្នកដែលមានការចាក់ថ្នាំបង្ការ គឺត្រូវបាន “ការពារខ្ពស់” ប្រឆាំងនឹងមេរោគ ខណៈពេលដែលការធានាឱ្យ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា ទោះសម្ដេចចេញពីតំណែង ក៏លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល និងប្រកាសពន្យារឲ្យលោក គុណ ញឹម បន្តកាន់តំណែងជាមេគយរហូត ដល់ឆ្នាំ២០២៥ ខណៈមានអ្នករត់ការចង់បាន តំណែងមេគយនេះ ។ ក្នុងឱកាសអញ្ជើញ...
ភ្នំពេញ៖ ទោះបីជាប្រទេសទាំង២ ទទួលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកតែចំពោះទំនាក់ទំនង វិស័យពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម បានកើនឡើងទៅដល់ជាង ៨ប៊ីលានដុល្លាអាមេរិកឯណោះ ។ តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា លោក សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសវៀតណាម បានជួបពិភាក្សាអំពីលទ្ធផល...