Covid-19

លោក បៃដិន ប្រកាសផែនការថ្មី ដើម្បីទប់ទល់នឹង ទម្រង់ឆ្លងថ្មីអូមីក្រុង

វ៉ាស៊ីនតោន៖ ន្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការថ្មី ដើម្បីបង្កើនការធ្វើតេស្ត បង្កើនល្បឿនការចាក់វ៉ាក់សាំង និងបង្កើនសមត្ថភាពមន្ទីរពេទ្យ ដែលអាចមានភាពតានតឹង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ចំពេលមានករណីកើនឡើង ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។

លោក បៃដិន បានសង្កត់ធ្ងន់ថា បុគ្គលដែលទទួលថ្នាំបង្ការ ជាពិសេសអ្នកដែលមានការចាក់ថ្នាំបង្ការ គឺត្រូវបាន “ការពារខ្ពស់” ប្រឆាំងនឹងមេរោគ ខណៈពេលដែលការធានាឱ្យ ប្រទេសនេះអាចជៀសវាងការចាក់សោរ ឬការបិទសាលារៀនម្ដងទៀត។

លោក បៃដិន បានលើកឡើងថា កន្លែងធ្វើតេស្តសហព័ន្ធថ្មីនឹងត្រូវ បង្កើតឡើងនៅជុំវិញ ប្រទេសដើម្បីជួយរដ្ឋ ដែលត្រូវការសមត្ថភាពធ្វើតេស្តបន្ថែម។ ទីមួយនឹងត្រូវបង្កើតឡើង នៅទីក្រុងញូវយ៉ក ក្នុងសប្តាហ៍នេះ។

លោកបានបន្ដថា រដ្ឋបាលរបស់លោក គ្រោងនឹងទិញតេស្ដរហ័តចំនួន ៥០០លាន សម្រាប់អ្នកនៅផ្ទះ ដើម្បីចែកចាយដោយឥតគិតថ្លៃ ដល់ជនជាតិអាមេរិក ដែលចង់ធ្វើតេស្ដ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនេះ លោក បៃដិន បានលើកឡើងថា លោកកំពុងកៀរគរបុគ្គលិក សុខាភិបាលយោធាចំនួន ១,០០០នាក់បន្ថែមទៀត ទៅកាន់មន្ទីរពេទ្យដែលមានបន្ទុក ក៏ដូចជាការបង្កើតធនធានពីទី ភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ ដើម្បីជួយដល់បុគ្គលិក និងការបន្ថែមគ្រែមន្ទីរពេទ្យ។

ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ស្ថិតក្នុងទីតាំងខុសពីកាលពីខែមីនា ឆ្នាំ២០២០ ដែលភាគច្រើនដោយសារតែ មានវ៉ាក់សាំងការពារមេរោគ ឆ្លងដ៏ធំទូលាយ ៕

ដោយ ឈូក បូរ៉ា

To Top