ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្សចំនួន៤ ធ្វើឲ្យជះឥទ្ធិពលដល់សំឡេង រួមមាន ៖ មេឃុំ ស្មៀន មេប៉ុស្ដិ៍ មេភូមិ ដូច្នេះ ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វីត្រូវដោះស្រាយជូនភ្លាមៗ។ ក្នុងពិធីប្រកាសកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ហៅកាត់ថា (UNSC) បានអនុវត្តស្តង់ដារទ្វេរដង លើសកម្មភាពយោធា ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ចំពេលមានការរិះគន់ពីអន្តរជាតិ ជុំវិញការធ្វើតេស្តមីស៊ីលរបស់ខ្លួន នាពេលថ្មីៗនេះ ។ ក្រុមប្រឹក្សាបានជួបប្រជុំគ្នាដោយបិទទ្វារ...
កំពង់ឆ្នាំង៖ លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោក គូរ ដារា អនុប្រធានប្រចាំការ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោកស្រី ហែម សុវណ្ណនី លោកភួង ពេជ្រពណ្ណរាយ ជាអនុប្រធានសាខាខេត្ត លោកឈួន...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា កូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយជំនួយការយូរអង្វែង របស់ឳពុកនាង ដែលបានដាក់ពាក្យបេក្ខភាពអនុប្រធានាធិបតី របស់គាត់នឹងក្លាយ ជាគូប្រជែងរបស់នាង នេះបើយោងតាមការផ្សាយ របស់សារព័ត៌មាន ABS-CBN កាលពីយប់ថ្ងៃសៅរ៍...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសឡាវ នៅថ្ងៃអាទិត្យនេះបានរាយការណ៍ ពីការស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន២នាក់ដែលពួកគេ ទាំងពីរនាក់ មិនត្រូវបានចាក់វ៉ាក់សាំង ការពារមុនពេលស្លាប់ឡើយ ។ លោក Sisavath Soutthaniraxay អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាននៅទីនេះថា...
បរទេស៖ ខេត្ត អានយ៉ាង ប្រទេសវៀតណាម មានពលករចំណាកស្រុកជាង ១៥ ០០០ នាក់ វិលត្រឡប់ទៅស្រុកកំណើតដោយជិះម៉ូតូ ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ លំហូរទៅស្រុកវិញនេះ មិនបានបញ្ឈប់នោះទេ ហើយច្រកចេញចូល ទៅកាន់ខេត្ត កំពុងកកស្ទះចរាចរណ៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ អភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង បានប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសនានា ជាពិសេស បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ ព្រំដែន។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែតុលា...
ភ្នំពេញ ៖ អគ្គនាយកពន្ធនាគារ បានអនុញ្ញាតឲ្យសាច់ញាតិសួរសុខទុក្ខជនជាប់ឃុំ ផ្តល់ម្ហូបអាហារ និងរៀបចំពិធីសាសនា នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាពេលថ្មីៗនេះ បានឲ្យដឹងថា អនុញ្ញាតឲ្យរៀបចំពិធីផ្សេងៗ តាមបែបសាសនា ដែលមានលក្ខណៈចង្អៀត និងត្រូវរក្សាឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល។ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «អនុញ្ញាតឲ្យសាច់ញាតិអាចមកជួបសួរសុខទុក្ខជនជាប់ឃុំ និងផ្តល់ម្ហូបអាហារ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក ម៉ុម សារឿន ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ សូមជម្រាបថា ពិធីប្រកាសចូលកាន់មុខតំណែង...
បរទេស៖ កាលពីដើមសប្តាហ៍នេះ ប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភអំពីការបាញ់សាកល្បង មីស៊ីលចុងក្រោយ របស់កូរ៉េខាងជើង និងបានសន្យាថា នឹងដោះស្រាយបញ្ហានេះ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពី“...