ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា សាខាខេត្តកំពង់ឆ្នាំង នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនគ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោក គូរ ដារា អនុប្រធានប្រចាំការ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោកស្រី ហែម សុវណ្ណនី លោកភួង ពេជ្រពណ្ណរាយ ជាអនុប្រធានសាខាខេត្ត លោកឈួន ឡាឌី ប្រធាន ក្រុម១៥៧ ក្រុងកំពង់ឆ្នាំង និងសមាជិក លោកឯល ព្រហ៊ីម អនុប្រធានក្រុម១៥៧ ស្រុកទឹកផុស តំណាងលោកគី សោភ័ស្ស ជាប្រធាន រួមសមាជិកក្រុម លោកស្រី រូន ម៉ារី អនុប្រធាន ក្រុម១៥៧ ស្រុកកំពង់ត្រឡាច តំណាងលោកស្រ៊ន ជីម ជាប្រធាន រួមនឺងសមាជិកសកម្មជាច្រើននាក់ នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់ គ្រួសារ ដែល ត្រូវបានភ្លើងឆេះផ្ទះកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលផ្ទះបានឆេះទាំងស្រុង ។ ក្នុងនោះដែរក៏មានការអញ្ជើញទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក សូត្រ សង់ អភិបាលស្រុកទឹកផុស លោកខែម វិបុល អធិការស្រុកទឹកផុស រួមនឹងអាជ្ញាធរភូមិ-ឃុំ។

+អំណោយដែលបានយកមកប្រគល់ជូនទាំងនោះរួមមាន ៖
-អង្ករចំនួន ២០គីឡូក្រាម
-ត្រីខ ១យួរ
-មីចំនួន ១កេស
-ទឹកស៊ីអ៉ីវ ១យួរ

  • អំបិល១គ.ក្រ
  • ប៊ីចេង ១កញ្ចប់
  • ប្រេងឆា១លីត្រ
  • ថវិកា ២លាន៥ម៉ឺនរៀល

លោក កែវ សុវណ្ណារ៉ា បានសម្ដែងនូវការអាណិតអាសូរយ៉ាងខ្លាំង និងចូលរួមសោកស្តាយចំពោះគ្រួសារដែលត្រូវភ្លើងឆេះផ្ទះ និងសូមឲ្យគាត់ប្រឹងប្រែងបន្តទៀត កុំអស់សង្ឃឹម និង សូមឲ្យគាត់ថែរក្សាសុខភាពចូលរួម អនុវត្តតាមវិធានសុខាភិបាលបីការពារ បីកុំដើម្បីកុំឱ្យឆ្លងជំងឺ covid 19។

ជាចុងក្រោយលោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំងដែលមានលោក កែវ សុវណ្ណារ៉ា ជាប្រធានកិត្តិយស និងលោកគូរ ដារាជាអនុប្រធានប្រចាំការ បានដឹកនាំក្រុមការងារយកអំណោយនិងថវិកាជូនដល់គ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះនេះ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រាមានអាសន្ននេះ៕

To Top