បរទេស៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នៅថ្ងៃសៅរ៍នេះ បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើអ្នកសម្លាប់មេដឹកនាំ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លោក Mohib Ullah ស្របពេលមានការអំពាវនាវឲ្យធ្វើការស៊ើបអង្កេត លើហេតុការណ៍បាញ់សម្លាប់នេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mohib Ullah...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៥.៤៩០នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលក្នុងនោះមាន៥.៤៧៧នាក់ ឆ្លងក្នុងស្រុកនិងនាំចូល១៣ករណី ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះដល់៨០៣.២០២នាក់ ជាមួយនឹងការស្លាប់ ចំនួន១៩.៦០១នាក់ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង រួមមាន...
វ៉ាស៊ីនតោន៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានរៀបចំជុំទីពីរនៃការសន្ទនា ស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគីរបស់ពួកគេ នៅទីក្រុងហ្សឺណែវប្រហែលពីរខែ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ភាគីទាំងពីរ នៅទីក្រុងប្រទេសស្វីស នៅថ្ងៃទី២៨ ខែកក្កដា។ កិច្ចសន្ទនានេះដឹកនាំដោយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានធ្វើឡើងនៅទីនោះ ដោយបិទទ្វារ...
បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជិតព្រំដែនខ្លួនជាប់នឹងប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហានានា រួមមានទាំងចំណងមិត្តភាព អាស៊ែបៃហ្សង់ជាមួយអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធយោធានោះ មានការចូលរួមដោយអង្គភាពរថពាសដែក និងអង្គភាពកាំភ្លើងធំ ក៏ដូចជាកូនដ្រូននិងឧទ្ធម្ភាគចក្រ ដោយចាប់ផ្តើមធ្វើឡើងនៅជិតច្រកព្រំដែន Poldasht និងច្រកព្រំដែន Jolfa ជាប់អាស៊ែបៃហ្សង់។ ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសុន្ទរកថា នេះនៅក្នុងសន្និសីទសារព័ត៌មាននៅពេលឆ្លើយតបទៅនឹងការស៊ើបអង្កេត ស្តីពីកិច្ចព្រមព្រៀងបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែររវាងប្រទេសទាំងបី។ លោកបានលើកឡើងថា មិនថាទម្រង់ណាក៏ដោយកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ នឹងធ្វើឱ្យការប្រកួតប្រជែងអាវុធ ក្នុងតំបន់កាន់តែធ្ងន់ធ្ងរបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់រារាំងកិច្ចប្រឹងប្រែងអន្តរជាតិ លើការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក។ នៅក្នុងនោះដែរកាលពីថ្ងៃពុធ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ហើយនឹងចូលនិវត្តន៍ពីនយោបាយ។ លោក ឌូតឺតេ អាយុ ៧៦ ឆ្នាំបានប្រាប់អ្នកកាសែតបញ្ជាក់ឲ្យដឹងថា“ ថ្ងៃនេះខ្ញុំប្រកាសចូលនិវត្តន៍ពីនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទាក់ទងនឹងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកឌូតឺតេ ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១៦ សម្រាប់អាណត្តិប្រធានាធិបតីរយៈពេល ៦...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភថា កិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យអូស្ត្រាលី ចូលក្នុងក្រុមប្រទេស ដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ ទីក្រុងមូស្គូបាននិយាយនៅដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ស្តីពីកិច្ចព្រមព្រៀងនោះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា លោកបានមើលឃើញថា វាជាឧបសគ្គមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឲ្យបង្កើនការពង្រឹងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាស ដល់ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ តុលានេះ បានឲ្យដឹងថា នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពី ការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការ ផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេស មីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ ៕
ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរ ដល់បក្សប្រឆាំង តៃវ៉ាន់https://dap-news.com/international/2021/09/26/187075/ ចិន ព្រមានប្រទេស អូស្ត្រាលី ឥណ្ឌា និងជប៉ុន ឱ្យមើលឧទារណ៍ របស់អាហ្វហ្គានីស្ថាន បើសិនដើរតាម អាមេរិកhttps://dap-news.com/international/2021/09/26/187078/ សារព័ត៌មាន ABC 7៖ ទាហានស្រ្តីអាមេរិកម្នាក់ ត្រូវជនភៀសខ្លួន អាហ្វហ្គានីស្ថាន ជាច្រើននាក់ ចាប់រំលោភhttps://dap-news.com/international/2021/09/27/187087/ ជំងឺរាតត្បាត...