ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ! វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៥.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៥.៤៩០នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលក្នុងនោះមាន៥.៤៧៧នាក់ ឆ្លងក្នុងស្រុកនិងនាំចូល១៣ករណី ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះដល់៨០៣.២០២នាក់ ជាមួយនឹងការស្លាប់ ចំនួន១៩.៦០១នាក់ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង រួមមាន ២.៧២៣នាក់នៅទីក្រុងហូជីមិញ ចំនួន១.៥១៧នាក់នៅខេត្ត Binh Duong និងចំនួន៥០៩នាក់ នៅខេត្ត Dong Nai ។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ចំនួន ៦៦៤.៩៣៨នាក់ បានជាសះស្បើយ និងកើនឡើង២៨.៨៥៧នាក់ ចាប់ពីថ្ងៃសុក្រនេះ ខណៈវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជិត៤៣.៧លានដូសត្រូវបានផ្តល់ជូនទូទាំងប្រទេស ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ វៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន៧៩៨.៦២៦នាក់ ចាប់តាំងពីការចាប់ផ្តើម នៃរលកឆ្លងកាលពីចុងខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×